ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសខួបអនុស្សាវរីយ៍លេីកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ

(ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លេីកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ។ នេះបេីតា​មសារលិខិត ដែលបណ្ដាញព័ត៌មាន  ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤៕ ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ Sections

ព័ត៌មានជាតិ

ល្មមដល់ពេលរដ្ឋាភិបាលអាណត្តិទី៧ គូរដាក់មន្រ្តីជំនាញអង្គភាពប្រឆាំងអំពេីពុករលួយ ចុះស្រាវជ្រាវធ្វេីការវះកាត់ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រព្រឹត្ត​អំពើ​ពុករលួយ គាបសង្កត់​ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​តាមរថយន្តតូច ធំ និងរម៉កសណ្ដោង ខ្លាំងជាងមុនដេីម្បីស្រង់ដេីម ?

​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​ព្រៃវែង បានឲ្យដឹងថា ក្រោយពេល​ដែល​ទទួល​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​06 ខែកក្កដា ឆ្នាំ​2020 រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​លោក មួង ដា​រ៉ា ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត អង្គភាព​ប្រឆាំង​ អំពេីពុករលួយ។​ ​រឿងអាស្រូវ​ពុករលួយ​របស់លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្ងំ​ស្ងាត់ឈឹង​តែម្ដង​។ ​បច្ចុប្បន្ន​នេះ​លោក មួង ដា​រ៉ា បើកដៃ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង ប្រមូល​លុយ​តាមរបៀប​ពុករលួយ យ៉ាង​ពេញបន្ទុក ដោយសារ​តែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ចាំ​ជួយ​បិទបាំង​។​ ​ទន្ទឹម​នឹង​នេះ​ករណី​លោក ហង្ស វណ្ណ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ក៏​មាន​ការឃុបឃិត​ពី​សំណាក់​លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង ទេីប​ក្រុម​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗ​ស្រេច​តែ​ចិត្ត​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ ដឹកជញ្ជូន​ទំនិញ ចេញពី​ស្រុក​យួន តាម​ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន ឆ្លងកាត់​មុខ​ស្នាក់ការ​សាខាគយ​ខេត្តព្រៃវែង បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង្ហ […]

ព័ត៌មានជាតិ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា ដែលប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែមេសា ឆ្នាំ២០២៤។ ក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យចំនួន 1,000USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែមេសា ឆ្នាំ២០២៤ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង»។ ក្នុងនាមកាកបាទក្រហមកម្ពុជា «ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជទានព្រះរាជទ្រព្យនេះ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជារាស្រ្តកម្ពុជាក្រីក្រទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ»។ «ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ […]

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ប្រកាសពីការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ តទៅ

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងថ្មីមួយដោយប្រកាសពីការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ តទៅ។ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងស្របតាមការណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្រសួងយុត្តិធម៌បាននិងកំពុងខិតខំបន្តការអភិវឌ្ឍការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងបង្កើនភាពងាយស្រួល និងភាពឆាប់រហ័សដល់សាធារណជនដែលមានតម្រូវការព្រឹត្តិបត្រថ្កោលទោស។ កន្លងមក ក្រសួងយុត្តិធម៌បានដាក់ឲ្យដំណើរការសាកល្បងលើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលផ្តល់ភាពងាយស្រួលដល់សាធារណជនទាំងក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងការបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយ។ ដើម្បីបង្កើនភាពងាយស្រួល និងភាពឆាប់រហ័សបន្ថែមទៀតដល់សាធារណជន លើការស្នើសុំព្រឹត្តិបតថ្កោលទោសនេះ ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការ សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។ ការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ នេះនឹងជួយសម្រួលនិងអនុញ្ញាតឱ្យអ្នកស្នើសុំធ្វើការបំពេញពាក្យសុំព្រឹត្តិបត្រថ្កោលទោស ដោយភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាមអនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាមប្រព័ន្ធអេឡិចត្រូនិក (E-payment)។ នៅពេលដល់ថៃ្ងកំណត់ទទួលយកព្រឹត្តិបត្រថ្កោលទោស, សម្រាប់សាធារណជននៅក្នុងប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅ នាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ និងត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមពាក់ព័ន្ធនានា និង សម្រាប់សាធារណជននៅក្រៅប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅបណ្តាស្ថានទូត ឬស្ថានកុងស៊ុលកម្ពុជា ឬនៅតាមការិយាល័យប្រៃសណីយ៍ ដែលនៅជិតបំផុត និងត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមពាក់ព័ន្ធនានា។ […]

ព័ត៌មានជាតិ

 រដ្ឋសភា ប្រកាសសុពលភាពជូន លោក ចាប ម៉ុច និងលោក ទេព សុធី ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចតេជោ ហ៊ុន សែន និង លោកប្រាក់ សុខុន ដែលទៅកាន់តំណែងនៅព្រឹទ្ធសភា

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ អនុម័តផ្តល់សុពលភាពដល់ លោក ចាប ម៉ុច និងលោក ទេព សុធី ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។ ការប្រកាសផ្តល់សុពលភាពនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ តំណាងរាស្រ្តថ្មីទាំងពីរនេះនេះ ត្រូវបានស្នើឡើងជំនួសតំណាងរាស្រ្តពីររូបដែលទៅកាន់តំណែងព្រឹទ្ធសភា​ក្នុងនោះ លោក ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានសុំលាលែង និងលោក ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសលោក ប្រាក់ សុខុន ដែលបានសុំលាលែង៕

ព័ត៌មានជាតិ

  ទេសរដ្ឋមន្ដ្រី ថោង ខុន រំពឹងកិច្ចសហការផ្លូវសូត្រអាកាស ហឺណាន-កម្ពុជា-អាស៊ាន នឹងកៀរគរអ្នករត់ម៉ារ៉ាតុង និងភ្ញៀវទេសចរកាន់តែច្រើន

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រំពឹងកិច្ចសហប្រតិបត្តិការផ្លូវសូត្រអាកាស ហឺណាន-កម្ពុជា-អាស៊ាន (Henan-Cambodia-ASEAN “Air Silk Road” Cooperation) នឹងសម្រេចបាននូវជោគជ័យ និងជំរុញកៀរគរអ្នករត់ប្រណាំង និងភ្ញៀវទេសចរពីខេត្តហឺណាន ចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុង នៅទឹកដីសៀមរាប-អង្គរ កាន់តែច្រើន។ ការគូសបញ្ជាក់នេះ បន្ទាប់ពីលោកទេសរដ្ឋមន្ដ្រី រួមជាមួយមន្ដ្រីជាន់ខ្ពស់កម្ពុជាជាច្រើន បានអញ្ជើញចូលរួមពិធីពិសារអាហារសាមគ្គីស្វាគមន៍គណៈប្រតិភូខេត្តហឺណាន ប្រទេសចិន ដែលដឹកនាំដោយលោក ស៊ុន សូវកាង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការ CPC និងជាអភិបាលរងប្រតិបត្តិខេត្តហឺណាន ដែលគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែមេសា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្លូវសូត្រផ្លូវអាកាស ហឺណាន-កម្ពុជា-អាស៊ាន (ផ្លូវសូត្រអាស៊ាន) ក្រោមការរៀបចំរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។ លោកបណ្ឌិត ថោង ខុន បានថ្លែងថា ចំណងមិត្តភាពកម្ពុជា មានភាពស្អិតល្មួតជាយូរលង់ណាស់មកហើយ ខណៈទំនាក់ទំនងប្រជាជន និងប្រជាជន រវាងខេត្តហឺណាន និងប្រទេសកម្ពុជា ត្រូវបានគេរកឃើញតាំងពីសម័យបុរាណ ដោយតាំងពី ១សតវត្សមុនមក […]

ព័ត៌មានជាតិ

 សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយ ប្រមុខរដ្ឋឡាវ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវេលាម៉ោង១០៖៣៥នាទី ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានទទួលជួបសវនាការជាមួយ លោកថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា។ ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត និងជំទាវទី១ឡាវ ណាលី ស៊ីសុលីត បានអញ្ជើញមកដល់កម្ពុជា នៅម៉ោង៧៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា៕

ព័ត៌មានសន្តិសុខសង្គម

ក្រសួងមហាផ្ទៃ គូរដាក់មន្រ្តីជំនាញចុះសេុីបអង្កេតឲ្យបានសុីម្រៅ និងធ្វេីការវះកាត់ស្រាវជ្រាវ លោក មុំ សារ៉េននាយប៉ុស្តិ៍​នគរបាលច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោ​ង បើកដៃឲ្យឈ្មួញយួន នាំគ្រឿងសមុទ្រ គ្រប់ប្រភេទ ចូលមកខ្មែរ តាមច្រកនេះ យ៉ាង​ពេញបន្ទុក​ ក្នុងមួយយប់ៗរាប់សិបតោន !

ចៅហ្វាយខេត្តព្រៃវែង ទើបកាន់តំណែងថ្មីគួរមើលនាយប៉ុស្តិ៍​នគរបាលច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោ​ង លោក អាន សុផល នៅស្រុកកំពង់ត្របែកនោះផង ​រាជរដ្ឋាភិបាលថ្មីបានប្រកាសអំពីការធ្វើកំណែទម្រង់ជាច្រើនវិស័យ។ នៅក្នុងចំណោមកំណែទម្រង់នោះរហូត មកដល់ពេលនេះបញ្ហាអំពើពុករលួយនៅតាមបណ្ដាច្រកព្រំដែនហាក់ដូចជា មិនទាន់មានការប្រែប្រួលជាវិជ្ជមានសោះ។ ដោយឡែកនៅច្រកព្រំដែនទ្វេភាគីស្វាយអាង៉ោង ក្រោមការដឹកនាំគ្រប់គ្រងដោយ លោក អាន សុផល ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង សកម្មភាពនៃបញ្ហាចេញ,ចូលទំនិញគេចពន្ធនៅតែកើតមានដដែល។ អភិបាលថ្មីនៃខេត្តព្រៃវែង លោក សួន ម៉ាលីន ក៏មិនទាន់មានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ ក្នុងការកាត់បន្ថយអំពើពុករលួយនៅតាមច្រកព្រំដែន ក្នុងខេត្តព្រៃវែង ជាមួយប្រទេសវៀតណាម នោះដែរ។ មន្ត្រីស្ថាប័ននានានៅច្រកស្វាយអាង៉ោងបានឲ្យដឹងថា លោក អាន សុផល នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង បេីកដៃ​ឲ្យឈ្មួញ​តូច-ធំ នាំ​ទំនិញ​គេច​ពន្ធ​ បង់ពន្ធ​មិន​គ្រប់ ព្រមទាំងគ្រឿងសមុទ្រ ដឹកជញ្ជូនតាមរ៉កជាច្រើនគ្រឿង ចេញ-ចូល​តាម​ច្រក​ នេះយ៉ាងគំហុក ទាំងយប់​ទាំង​ថ្ងៃ យក​មក​ស្តុក​ទុក​នៅ​ផ្ទះ​ឈ្មួញម្នាក់នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក និងបន្តចែកចាយទៅទីក្រុងភ្នំពេញ រីឯនាយប៉ុស្តិ៍នគរបាលច្រកស្វាយអាង៉ោង ជាអ្នកមានសិទ្ធិអំណាចបេីកបារ៉ាស់ ទេីបបក្សពួកឈ្មួញហ៊ានអ្វីៗតាមអំពេីចិត្ត។​ អ្វីដែលគេកត់សម្គាល់ខ្លាំងជាងនេះទៀតនោះ គឺសំខាន់នៃការចេញ-ចូលឆ្លងដែនដោយសេរីនៃក្រុមជនអន្តោប្រវេសន៍ ផ្ទុយទៅវិញបណ្ដាពលរដ្ឋខ្មែរឆ្លងដែនទៅប្រទេសវៀតណាម ជួបប្រទះនឹងការលំបាកយ៉ាងខ្លាំង។ ប្រភពពីមន្ត្រីស្ថាប័នផ្សេងៗនៅច្រកព្រំដែន​មួយនេះ បានឲ្យដឹងថា អំពើពុករលួយ​របស់​លោក អាន […]

ព័ត៌មានជាតិ

 ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញអ្នកពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចុះបញ្ជីដីធ្លីជូនពលរដ្ឋ

(កំពង់ធំ)៖ ក្នុងកិច្ចប្រជុំពិភាក្សាការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ការចុះបញ្ជីដីធ្លីមិនមែនអង្គភាពសុរិយោដីធ្វើតែឯងនោះទេ គឺត្រូវចូលរួមធ្វើទាំងអស់គ្នា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អភិបាលខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធព្រមទាំងប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តច្រើនរូប។ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តកំពង់ធំ កំពុងដំណើការ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោកប្រធានមន្ទីរ និងមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តហើយ មកដល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធបានចុះបញ្ជីបានចំនួន ៣៨២ភូមិ ក្នុង៣៤ឃុំ ក្នុងនោះ វាស់វែងបាន ៣៦៨,២៦៤ក្បាលដី និងបានចែកប័ណ្ណបាន ៣៣៩,០៥៧ប័ណ្ណ។ ក្នុងការអនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី […]

ព័ត៌មានសន្តិសុខសង្គម

រដ្ឋាភិបាលថ្មីអាណត្តិទី7 គូរដាក់មន្រ្តីជំនាញ ចុះសេុីអង្កេតឲ្យបានស៊ីជម្រៅ លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ប្រមូល​លុយ​តាមរបៀប​ពុករលួយ ដោយ​មាន​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .​លោក ឱម យ៉ិនទៀង .​លោក គុណ ញឹម អគ្គនាយក​គយ​កម្ពុជា គួរ​កុំ​រក្សា​ភាព​ស្ងៀមស្ងាត់ ?

ប្រភព​បានឲ្យដឹងថា ដើម្បី​ប្រមូល​ប្រយោជន៍​ផ្ទាល់ខ្លួន​ស្រង់ដើម​ឲ្យ​ឆាប់ និង​ឈាន​ទៅ​បង្កើន​ការ​ចំណេញ​ឲ្យបាន​ច្រើន​លើសលុប លោក ប៉ែន ស៊ីថា បាន​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​កម្ពុជា មក​ធ្វើ​ការបិទបាំង​រឿងអាស្រូវ​ពុករលួយ នូវ​ទង្វើ​របស់​ខ្លួន​។​ ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​នាំ​ទំនិញ​ពី​ប្រទេស​ចិន និង​ប្រទេស​យួន ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុង យ៉ាង​គគ្រឹកគគ្រេង មាន​ទំនិញ​បង្កប់ និង​ទំនិញ​ខុសច្បាប់ ជាច្រើន​ប្រភេទ ដែល​សម្រុកចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ គឺ​គេ​ឃើញ​តែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុង ជា​ការ​ស្រេច​តែម្តង​។​ ​មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង បុគ្គល ប៉ែន ស៊ីថា កំពុង​ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​ចូល​ពី​ប្រទេស​យួន​តាម​ច្រក​នេះ ទាំង​យប់​ទាំង​ថ្ងៃ បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់ពន្ធ​គយ​តាមរបៀប​ម៉ៅការ​។​ ​ពន្ធ​ម៉ៅការ​នេះ​ត្រូវបាន​ប្រភព​លួច​បង្ហើប​ឲ្យដឹងថា ស្ទើរ​មិន​បាន​ពី​៤៥​ភាគរយ ទៅ​៥០​ភាគរយ​ទេ ថែម​ទាំង​បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ហូរ​ចូល​ពី​ប្រទេស​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​កាន់តែ​ច្រើនឡើងៗ​។​ ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​នៃ​លោក ប៉ែន ស៊ីថា ដោយ​ខ្លួន​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​ដែល​ចាំ​ការពារ និង​ជួយ​បិទបាំង​នៅ​អគ្គនាយក​គយ​កម្ពុជា ទៀត​ផង​ទើប​បុគ្គល​នេះ ហ៊ាន​ប្រព្រឹត្ត​ការ​ស្រង់ដើម​តាមរបៀប​ពុករលួយ​ច្រើន​បែប​ច្រើន​បទ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​ ​តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យដឹង​ទៀតថា បុគ្គល​មេ​ការិយាល័យ​គយ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុង មួយ​នេះ​បាន​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ឱវាទ​របស់​ខ្លួន គាបសង្កត់​ជម្រិត​កោសរូស​ទារ​លុយ​ថ្លៃ​បាយ ថ្លៃ​ទឹក បង្កើន​ការ​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​ពី​អាជីវករ​ដែល​រក​ស៊ីអូ​ស​រទេះ​ទំនិញ និង​ប្រជាពលរដ្ឋ​នាំ​ទំនិញ​ចេញចូល​ឆ្លងកាត់​តាម​ច្រក​នេះ​ទៅ​តាម​ការបង្គាបបញ្ជាឲ្យ​បង់​ប្រាក់តាម​ការកំណត់ដែ​ល​ការបង់ប្រាក់​ទាំងនោះ គឺ​បង់​ដោយ​គ្មាន​វិក្ក័​យ​បត្រពន្ធ​គយ​ទេ​។ […]