ព័ត៌មានសន្តិសុខសង្គម

ក្រសួងមហាផ្ទៃ គូរដាក់មន្រ្តីជំនាញចុះសេុីបអង្កេតឲ្យបានសុីម្រៅ និងធ្វេីការវះកាត់ស្រាវជ្រាវ លោក មុំ សារ៉េននាយប៉ុស្តិ៍​នគរបាលច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោ​ង បើកដៃឲ្យឈ្មួញយួន នាំគ្រឿងសមុទ្រ គ្រប់ប្រភេទ ចូលមកខ្មែរ តាមច្រកនេះ យ៉ាង​ពេញបន្ទុក​ ក្នុងមួយយប់ៗរាប់សិបតោន !

ចៅហ្វាយខេត្តព្រៃវែង ទើបកាន់តំណែងថ្មីគួរមើលនាយប៉ុស្តិ៍​នគរបាលច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោ​ង លោក អាន សុផល នៅស្រុកកំពង់ត្របែកនោះផង
​រាជរដ្ឋាភិបាលថ្មីបានប្រកាសអំពីការធ្វើកំណែទម្រង់ជាច្រើនវិស័យ។

នៅក្នុងចំណោមកំណែទម្រង់នោះរហូត មកដល់ពេលនេះបញ្ហាអំពើពុករលួយនៅតាមបណ្ដាច្រកព្រំដែនហាក់ដូចជា មិនទាន់មានការប្រែប្រួលជាវិជ្ជមានសោះ។

ដោយឡែកនៅច្រកព្រំដែនទ្វេភាគីស្វាយអាង៉ោង ក្រោមការដឹកនាំគ្រប់គ្រងដោយ លោក អាន សុផល ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង សកម្មភាពនៃបញ្ហាចេញ,ចូលទំនិញគេចពន្ធនៅតែកើតមានដដែល។

អភិបាលថ្មីនៃខេត្តព្រៃវែង លោក សួន ម៉ាលីន ក៏មិនទាន់មានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ ក្នុងការកាត់បន្ថយអំពើពុករលួយនៅតាមច្រកព្រំដែន ក្នុងខេត្តព្រៃវែង ជាមួយប្រទេសវៀតណាម នោះដែរ។

មន្ត្រីស្ថាប័ននានានៅច្រកស្វាយអាង៉ោងបានឲ្យដឹងថា លោក អាន សុផល នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង បេីកដៃ​ឲ្យឈ្មួញ​តូច-ធំ នាំ​ទំនិញ​គេច​ពន្ធ​ បង់ពន្ធ​មិន​គ្រប់ ព្រមទាំងគ្រឿងសមុទ្រ ដឹកជញ្ជូនតាមរ៉កជាច្រើនគ្រឿង ចេញ-ចូល​តាម​ច្រក​ នេះយ៉ាងគំហុក
ទាំងយប់​ទាំង​ថ្ងៃ យក​មក​ស្តុក​ទុក​នៅ​ផ្ទះ​ឈ្មួញម្នាក់នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក និងបន្តចែកចាយទៅទីក្រុងភ្នំពេញ រីឯនាយប៉ុស្តិ៍នគរបាលច្រកស្វាយអាង៉ោង ជាអ្នកមានសិទ្ធិអំណាចបេីកបារ៉ាស់ ទេីបបក្សពួកឈ្មួញហ៊ានអ្វីៗតាមអំពេីចិត្ត។​

អ្វីដែលគេកត់សម្គាល់ខ្លាំងជាងនេះទៀតនោះ គឺសំខាន់នៃការចេញ-ចូលឆ្លងដែនដោយសេរីនៃក្រុមជនអន្តោប្រវេសន៍ ផ្ទុយទៅវិញបណ្ដាពលរដ្ឋខ្មែរឆ្លងដែនទៅប្រទេសវៀតណាម ជួបប្រទះនឹងការលំបាកយ៉ាងខ្លាំង។

ប្រភពពីមន្ត្រីស្ថាប័នផ្សេងៗនៅច្រកព្រំដែន​មួយនេះ
បានឲ្យដឹងថា អំពើពុករលួយ​របស់​លោក អាន សុផល នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​​អា​ង៉ោង ប្រេី​តួនាទី និង​អំណាច​ប្រព្រឹត្តទៅ​ដោយ​រលូន រយៈពេល​ច្រើន​ខែ ច្រើនឆ្នាំ​មក​ហេីយ គឺ​អាង​ខ្នងបង្អែក​រឹងមាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ទេីបនាយ​ប៉ុស្តិ៍​ច្រក​នេះ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

បើទោះជាស្នងការនគរបាលខេត្តព្រៃវែង ត្រូវបានផ្លាស់ប្ដូរក៏ដោយ ប៉ុន្តែមេប៉ុស្តិ៍ច្រកព្រំដែនមួយនេះមិនត្រូវបានផ្លាស់ប្ដូរទេ នោះគឺអំណាចទឹកប្រាក់របស់លោក អាន សុផល អាចឲ្យលោក ឈរជើងនៅស្វាយអាង៉ោង នេះបានយ៉ាងយូរ។

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង ឃុំចាម ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែងឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ នាយប៉ុស្តិ៍នគរបាលនៅ​ច្រកស្វាយ​អាង៉ោង បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​។ ​​

តាមរយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និងទំនិញ​បង់ពន្ធ​មិន​គ្រប់ ពីប្រទេសវៀតណាម នេះលោកនាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​​អា​ង៉ោង ប្រមូល​លុយ​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ មិន​ញញេី​ត​អ្វី​ទាំងអស់ ។

​ក្រុម​ឈ្មួញ និង​អាជីវករ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ប្រទេសវៀតណាម តាម​ច្រកស្វាយ​អា​ង៉ោង បានឲ្យដឹងថា អាជីវកម្ម​របស់​ពួកគេ​នៅ​សល់​កម្រៃ​តិចតួច​ប៉ុណ្ណោះ ព្រោះ​អី​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​នៅ​ច្រកព្រំដែន និង​សមត្ថកិច្ច​នៅតាម​ផ្លូវ​គាប​យកលុយ​ច្រើនពេក​។​

ប្រភពឲ្យដឹង​ទៀតថា រាល់​ការបង់​លុយឈ្មួញមិន​ទទួលបាន​បង្កាន់ដៃ​បង់ប្រាក់ ឬ​វិក្ក​យ​ប័ត្រ​ត្រឹមត្រូវ​ឡើយ ហើយ​គ្មាន​នរណា​អាច​រំលង​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង បានទេ​។

យ៉ាងណាក៏ដោយគេរំពឹងថា លោក សួន ម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នឹងពិនិត្យមើលករណីនៅច្រកព្រំដែនស្វាយអាង៉ោង នេះឡើងវិញផង។

ពីព្រោះមានបញ្ហាប្រឈមជាច្រើនលាយឡំដោយអំពើពុករលួយដ៏ក្រាស់គ្រែនោះផងដែរ ការបន្តទុកបញ្ហាដដែលៗឲ្យនៅរំព័ទ្ធដោយមិនព្រមដោះស្រាយនោះ គឺជាឱកាសដែលធ្វើឲ្យពួកមន្ត្រីខិលខូច នៅបន្តប្រព្រឹត្តអំពើពុករលួយ ហើយមជ្ឍដ្ឋានប្រជាពលរដ្ឋយល់ច្រឡំថា អាជ្ញាធរថ្នាក់ដឹកនាំខេត្តមានពាក់ព័ន្ធផងដែរ។
077337111

Leave a Reply

Your email address will not be published.