ព័ត៌មានជាតិ

ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​និង​បក្សពួក​កាន់តំណែង​ដុះ​ស្លែ​ផ្លូវជាតិ​លេខ​1​នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​អ្វី​ទាំងអស់​មាន​ការ​បើកភ្លើង​ខៀវ​ពី​ប្រធាន​សាធារណការ​ខេត្ត​កណ្ដាល​លោក ម៉ឹង​យូ​ឡេង​

  កណ្តាល ÷ តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល ឲ្យដឹងទៀតថា ទោះបី​ក្រុម​ឈ្មួញ​តូច ធំ​ដឹក​ទំនិញ​បន្ទុក លើស​ទម្ងន់​ហូរហៀរ​សំពីងសំពោង​ក៍ដោយ នៅតែ​អាច​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​1​ភូមិ​កំពង់​ពោធិ៍ បានដែរ រីឯ​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត មន្ត្រី​ជញ្ជីង​និង​បក្សពួក ដែល​ប្រចាំការ​ចំណុច ឃុំ​កំពង់​ភ្នំ ស្រុក​លេីក​ដែក គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​មាន​ការទប់ស្កាត់​ឡើយ​។​ ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទើប​ឡើង​កាន់តំណែង​ថ្មីៗ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់ លោក​ម៉ឹង យូ​ឡេង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។​ ​ហេតុនេះហើយ​ទើប លោក អូន រស្មី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ហ៊ាន​ឲ្យ​បក្សពួក​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ប្រមូល​លុយ​តាមរបៀប​ពុករលួយ អាង​ខ្នងបង្អែក​គ្រា​ក់នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ​។​ ​ថ្មី​នេះៗ​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1 បន្ទុក​មិន​លើស​ទម្ងន់​ឬ​លើស​ទម្ងន់​ក៍ដោយ លោក អូន រស្មី ប្រធាន​ជញ្ជីង​និង មន្ត្រី​ស្ថានីយ៍​ថ្លឹង​រថយន្ត​ដែល​ប្រចាំការ​នៅ​ភូមិសាស្ត្រ​ស្រុក​លេីក​ដែក ខេត្ត​កណ្តាល ហាមាត់​សុំ​ថ្លៃ​បាយ ថ្លៃ​ទឹក​ពី​ពួក​ឈ្មួញ​ផងដែរ​។​ ​ប្រភព​ស្និទ្ធ​នឹង​លោក អូន រស្មី បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​ទេនោះ […]

ព័ត៌មានជាតិ

មេ​បន​ល្បែង​ឈ្មោះ​សួគ៌​បក​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ខុសច្បាប់ ក្នុង​ទីក្រុង​ភ្នំពេញ​សមត្ថកិច្ច ពាក់ព័ន្ធ រក្សា​ភាព​ស្ងៀមស្ងាត់

​ភ្នំពេញ​÷ ល្បែង​ភ្នាល់​ចាក់​ទឹកភ្លៀង ដែល​គេ​ដាក់​ការសង្ស័យថា​ចិញ្ចឹម​អធិការនគរបាល​ខណ្ឌ​៧​មករា ល្បែង​ទឹកភ្លៀង​ល្មើស​ច្បាប់​មាន​ទីតាំង​១-​នៅ​ចំណុច​ខាងជើង​ស្តុប​អូរឬស្សី សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ​៧​មករា​,​។ ទី​២-​នៅ​ចំណុច​លើ​ស្តា​ត​អូឡាំពិក​,​និង ទី​៣-​នៅ​ចំណុច​តំបន់​អភិ​វឌ្ឈន៍​បឹងកក់​។​ ​នរណា​ក៏​បាន​ឃើញ​យ៉ាង​ច្បាស់ក្រឡែត​ដែរ​នូវ​សកម្មភាព​បើក​លេង​យ៉ាង​គឃ្លើន​នោះ​។​មួយថ្ងៃៗ​មាន​ការទិញ​លក់​តាម​ទូរ​សព្ទ័​ដៃ នៅតាម​តុ​កាហ្វេ នៅលើ​ស្តា​ត​អូឡាំពិក និង​នៅលើ ដំបូល​សណ្ឋាគារ ឬ​ខុន​ដូ ពាសពេញ​ទីក្រុង​ភ្នំពេញ ។​ ​ក្នុង​សភាព​ដែល​ល្បែងស៊ីសង​ហុតឈាម​បែប នេះ​អាច​បើក​លេង​ដោយ​រលូន គ្មាន​ភិត ភ័យ ត្រូវ​គេ​មើលឃើញ​ថា​«​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ដែល​ដាក់ ចេញ ដោយ​ក្រសួង មហាផ្ទៃ​នោះ​ហាក់​ត្រូវគេ​លែង​ខ្វល់​ហើយ​ជាន់ ឈ្លី​ដោយ​គ្មាន​កោត ញញើត​បន្តិច​សោះ​។​ ​ល្បែង​ទឹកភ្លៀង​ល្មើស​ ​ច្បាប់​បើក​លេង​បាន​ដោយ​សេរី​គ្មាន​ការបង្ក្រាប បាន​ធ្វើឲ្យ​មេ បន​ល្បែង​ទឹកភ្លៀង​ល្មើសច្បាប់​ដែលជា​ជន​សង្គម​ងងឹត​រកស៊ី​របរ​ទុច្ចរិត កំពុងបើក​លេង​យ៉ាង​សប្បាយ​ក្រោម​បញ្ជា​ពី​មេ​ល្បែង​ឈ្មោះ​សួរ ហៅ​(​ភ្នំ​មាស​)​ពី សហរដ្ឋអាមេរិក​និង​ឈ្មោះ​ធី​(menu)​លេង​កាន់តែ​បានចិត្ត​។​ ​ឆ្នាំ​នេះ​មេ​ទឹកភ្លៀង​បាន​បើក​លេង​តាំងពី​ថ្ងៃ​ទី ១៥ ខែ​មីនា​២០២៣ ប្រើ​«​ច្បាប់​ក្រោម​តុ​ឬ​ច្បាប់​ខ្យល់​»​។ គេ​លេង​ជាមួយនឹង​ម៉ាស៊ីន បើ​ឥត​ញាត់​លុយ​ក្នុង​ម៉ាស៊ីន​ទោះជា​ស្តេច​ក៏​ម៉ាស៊ីន​វា​មិន​ឲ្យ​លេងដែរ​។​ ​ប្រភព​ព័ត៌មាន​និយាយ​ថា ឆ្នាំ​នេះ​មាន​អ្នក​ដាក់ លុយ​ចូល​ម៉ាស៊ីន​លេង​ទឹកភ្លៀង​ច្រើន​ក្រាស់ ក្រែល​រហូត​ជាង ៣០ លាន​ដុល្លារ​អាមេរិក​។​មាន​ពី​ចិន​ក្នុង​ស្រុក​ខ្មែរ​នៅ​ស្រុក​ចិន​,​ពី​យួន​នៅ​ស្រុក​យួន​និង​អ្នក​ទេស ច​រ ល្បែង​ចិន​យួន​និង​ខ្មែរ​ពី​តាម​ខេត្ត​នាៗ​ព្រម ទាំង​មាន​ជាពិសេស​គឺ​សំបូរ​ឧកញ៉ា និង​មន្ត្រី​ពាក់​ផ្កាយ​គ្រា​ក់ៗ​ទិញ​ទឹកភ្លៀង​ម្តង​ក្នុង​ទឹកប្រាក់​រាប់​លាន​ដុល្លារ ហើយក៏​មាន អ្នក​មាន​ល្ហ​ម​នៅ​ភ្នំពេញ​ខ្លះ​ដែរ […]

ព័ត៌មានជាតិ

ល្បែងភ្នាល់​ទឹកភ្លៀង​ដែល​មាន​អាជ្ញាប័ណ្ណ​ខុស​ច្បាប់​របស់​តា​សួ​ល្បីល្បាញ​ពេញ​ពិភពលោក​មន្ត្រី​ជំនាញ​មិន​ហ៊ាន​ប៉ះ ដោយសារ​មាន​ខ្នងបង្អែក​ឧញ្ញ៉ា​មហាលោតផ្លោះ​ម្នាក់​នៅកាង​ពីក្រោយ​មែនរឺ​…?

17/05/2024 ​ថ្នីៗ​នេះ​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​មករា មាន​ចម្ងល់​ថា ល្បែង​សី​សង​របស់​តា​សួ បើក​លេង​ភ្នាល់​ហូ​រ​កញ្ជៀវ​យ៉ាង​សប្បាយ​រីក​ថ្លើមដោ​យ​គ្មាន​សម្ថ​កិច្ច​ក្នុង​មូលដ្ថាន យក​ភ្នែក​មើល​អី​បន្តិច ដោយសា​មាន​ចំហាយឧ​ញ៉ាម​ហាលោ​តផ្លោះ​ម្នាក់​មែនរឺ​….? ​តើ​គោលនយោបាយ​របស់ដ្ឋាភិបាល​ណ​ត្តិ​ទី​7 មាន​ការកែទម្រង់ បែបណា​ជា​លទ្ទផល​មជ្ឍដ្ឋាន​ទូរ​ទៅ​បាន​សម្ដែង​នូវ ការកោតសរសើរ លើ​ចំណាត់ការ​ចុះ​អនុវត្ត បង្ក្រាប​គ្រឿងញៀន​និង​ល្បែង​សី​សង​មួយចំនួនធំ​។​ជាក់ស្ដែង​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​7 បាន​អនុវត្ត​បាន​ល្អ បាន​ដេញ​ចោល​មន្ត្រី​ពាក់ព័ន្ទ ដកងា​ឧញ្ញ៉ា និង​មន្ត្រី​ខិលខូច​មួយចំនួន​ទៀត​។ បែ​ជា​មិន​ហ៊ាន​បង្កា​ប​ល្បែងភ្នាល់​ទឹកភ្លៀង​របស់​តា​សួ រឺក៏​ខ្លាច​អំណាច​ឧញ្ញ៉ា​មហាលោ​តផ្លោះ ? ឯណា​ទៅ​ភូមិ ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋា​ពិ​បាល​ទី​7​។​ ​បច្ចុប្បន្ន​នេះ​មិន​ថា​នៅ​តាម​បណ្ដា​ខេត្ត​ឬ​ក្រុង​គណះបញ្ជាកា​រខេត្ត ឯកភាព​ខេត្ត តែង​ប្រើ​តួនាទី ជុំរុញ​អោយ​សមត្ថកិច្ច​ចុះបង្ក្រាប​ល្បែង​សី​សង​ខុសច្បាប់​គ្រប់​ប្រភេទ ដើម្បី​សម្រេច​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព របស់​ប្រមុខ​រដ្ឋាភិបាល​តាំង​ពី​អណត្តិ​មុន​មក​ម្លឹះ​។​ ​គួ​រម្លឹកថា​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​7​មករា និង​មហាជន​ទូរ​ទៅ​ចាំ​មើល​ចំ​ណាត​ការ របស់​លោក​ឃួន ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង លោក​ជួន ណារិន​ស្នងការ​រាជធានី​ភ្នំពេញ​ទៅ​លើ​ល្បែង​ភ្នាល់​ទឹកភ្លៀង​របស់​តា​សួ​ដែល​មាន​ទីតាំង​នៅ​លើដំបូល​អាគារ​ជាប់​នឹង​ផ្លូវ​139​ក្នុង​សង្កាត់​អូ​ឬ​ស្សី ខណ្ឌ​7​មករា ។​ដែល​កំពង់​លេង​ភ្នាល់​សី​សង​ហូ​រ​កញ្ជ្រៀយ លើ​ទុក​សោ​ក​របស់​ប្រជា​ពលរដ្ខ​របស់​ខ្លួន ឯ​សមត្ថកិច្ច​មូលដ្ថាន​របស់​ខ្លួន​ដេកលក់​មិន​ខ្ចី​ខ្វល់​៕ ​  

ព័ត៌មានជាតិ

បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ល្មើស​ច្បាប់​បើក​លេង​ដោយ​សេរី​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប តើ​ជា​ការ​អោនលំទោន​ដាក់​មេ​ល្បែង​ល្អ​ជាង​គោរព​អនុវត្ត​បទបញ្ជារ​នាយ​ក​រដ្ឋមន្ដ្រី​?

​ចុះ​ផ្សាយ​ថ្ងៃ​ទី​15 ខែ​ឧសភា ឆ្នាំ 2024 ​ភ្នំពេញ​:​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​:​ទីតាំង​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ល្មើស​ច្បាប់​ទំនើប (​លេង​ដោយ​ម៉ាស៊ីន​តំកល់​លុយ​ក្នុង​ធនាគារ​ឫ​ហៅ​ថា​ដាក់​លុយ​ក្នុង​ម៉ាស៊ីន​) ទើប​ទិញ​+​លក់​បាន​ដូច​ល្បែង​ហ្គេម​ក្នុង​កាស៊ីណូ​! បើក​លេង​បាន​ដោយ​សេរី ក្រៅច្បាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​! ហើយ​នៅ​តែ​បើក​លេង​ខាងជើង​ស្ដុប​អូរឫស្សី​ក្នុង​សង្កាត់​អូរឫស្សី​ទី 2 ខណ្ឌ​7​មករា ចំ​កណ្ដាល​រាជធានី​ភ្នំពេញ ដូច​ឆ្នាំ​មុនៗ​ដដែល ។ ទោះបី​នាយក​រដ្ឋ​មន្រី​ថ្មី​ឡើងកាន់ដំណែង​ភ្លាមៗ​បាន​ចេញ​បទបញ្ជារ​ឲ្យ​ភ្លែ​កក្ដៅគគុក​ឲ្យ​បង្ក្រាប​ឲ្យ​អស់​ក៏​ត្រូវ​ត្រជាក់​ល្ហឹម​ដូច​ក្តិត​លោក​នេន​ដែរ​! បទបញ្ជា​ក្លាយជា​ឥតន័យ​? ​នៅ​ឆ្នាំ 2024 នេះ អ្នកលេង​ល្បែង​ភ្នាល់​ទឹកភ្លៀង អ្នកលេង​ធំៗ​ត្រៀម​ប្រយុទ្ឋ​លេង​ល្បែង​ភ្នាល់​ទឹក​ភ្លៀង តាំងពី​ពាក់កណ្ដាល​ខែ​មិនា​រួចរាល់​ហើយ ពួកគេ​បាន​តម្កល់​លុយ​ក្នុង​ធនាគារ​ម្នាក់ៗ​យ៉ាង​សម្បើម​! បើ​តាម​ប្រភព​អះអាង​ថា​អ្នក​អន្ទ្រីស​ធំៗ​ខ្លះ​តម្កល់​លុយ​មាន​ចំនួន​ដល់​ទៅ​រាប់លាន​ដុល្លារ​និង​បាន​ចាប់ផ្ដេី​មលេង​តាំងពី​ពាក់កណ្ដា​ល​ខែ​03​ឆ្នាំ​2024​ម្លេះ ប៉ុន្ដែ​នៅ អំឡុង​ខែ​03​គ្មាន​ភ្លៀង គ្មាន​ហាងឆេង​លេង ទើបតែ​ចាប់ផ្តើម​សកម្ម​ខ្លាំង​ក្នុង​ខែ​ឧសភា​ឆ្នាំ​2024​នេះ​បន្ទាប់ពី​ភ្លៀង​មួយ​មេ​មក​! ​ចាប់ពី​ដើម​ខែ​ឧសភា​ឆ្នាំ​2024​មក គេ​ឃើញ​អ្នកលេង​ខ្លះទៅ​សម្លឹង​មើល​មេឃ មើល​ពពក​នៅលើ​ស្ដាត​អូឡាំពិច និង​នៅ​ចំណុច​តំបន់​អភិវឌ្ឃន៍​បឹងកក់ តាំងតែ​ពី​ពេល​ព្រលឹម​ស្រា​ងៗ តាម​ទម្លាប់​ចាស់ ឯ​អ្នកខ្លះ​បើកឡាន​ទៅ​មើល​ពពក ដល់​ទី​ឆ្ងាយៗ​! ខ្លះ​ទិញ (​ទឹកភ្លៀង​) ខ្លះ​លក់​គឺ​ទិញ​យក​(​ផ្គរ​អត់​ភ្លៀង​)! ការលេង​គេ​គិត​លុយ​ជា​ខាំ ជា​គីឡូ ជា​កៅស៊ូ ជា​ដុំ​ថ្លៃ​ថោក​ទៅតាម​ហាងឆេង​ឡើង​ចុះ​ភ្លាមៗ ជាការ​ផ្សងសំណាង តាមរយៈ​សង្ឃឹម​លើ​មេឃ​និង​ពពក​ដែល​គេ​មើលឃើញ​! ល្បែងភ្នាល់​ទឹកភ្លៀង​នេះ​ជា​ល្បែង​ល្មើសច្បាប់ ស៊ីសង​ធំ​ណាស់ មិន​ចាញ់​កាស​ស៊ីណូ​ណាហ្គា​វើល​នោះទេ​! ​ប្រភព​បញ្ជាក់ថា មាន​អ្នកលេង​ខ្លះ​ទិញ​+​លក់​ម្ដងៗ​អស់​ដល់​ទៅ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃៗ​ទិញ​+​លក់​ជា​ច្រើន​ដង​គិត​តម្លៃ​ជា​ដុំៗ​ឯ​លក់​ក៏​ដូច្នោះ​ដែរ​ដោយឡែក​ម្ចាស់​ម​ឡា​ស៊ីន​ដែល​ហៅថា :​មេ​នោះ​អង្គុយ​ស៊ី​ឡាក់​លក់​+​ទិញ​មួយថ្ងៃៗ​កាត់​យក​លុយ​12%​ក្នុង​មួយ​កៅស៊ូ​=​ទិញ​ឫ​លក់​10000$(​មួយ​ម៉ឺន​ដុល្លារ​) រាល់ពេល​ទិញ​+​លក់​បាន​លុយ​ដល់​ទៅ​រាប់សឹប​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃៗ​ដោយ​មិន​ពិបាក​អ្វី​គ្រាន​តែ​អង្គុយ​តុង​! ប៉ុន្ដែ​ល្បែង​ដ៏​ធំ​នេះ​នៅ​តែ​បើក​លេង​បាន​យ៉ាង​រលូន​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ ពុំ​ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​លោក​អភិបាលខណ្ឌ​7​មករា […]

ព័ត៌មានជាតិ

តើ​រដ្ឋាភិបាល​អាណត្តិ​ទី​7​អាច​បង្ក្រាប​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ខុសច្បាប់​តា​សួរ​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​បានទេ​.!

ចេញផ្សាយ​ថ្ងៃ​ទី​11 ​ខែ​ឧសភា ​ឆ្នាំ​2024 (​ថៃ​ប៊ុនរិ​ទ្ឋ​) ​រាជធានី​ភ្នំពេញ ៖ មាន​ការកែទម្រង់​គោលនយោបាយ ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល បន្ដវេន​ដែល​បាន ចាប់ផ្ដេីម​ក្នុង​អាណត្តិ​ទី​7​ជា​លទ្ឋិ​ផល​មជ្ឈដ្ឋាន មហាជន​បាន​សម្ដែង​នូវ ការ​កោត​សរសេី​រលេី ចំណាត់ការ​អនុវត្ត បង្ក្រាប​គ្រឿងញៀន និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​! ជាក់ស្ដែង​ក្នុង​អាណត្តិ​រដ្ឋាភិបាល បន្ដ​វេន មិន​ថា​មន្ត្រី​ដែល មាន​តួនាទី​ជា ឯកឧត្តម​ផ្កាយ​1​ផ្កាយ​2 ផ្កាយ​រហូត​អ្នកមាន បណ្ដាល​ស័ក្តិ​ជាច្រើន ត្រូវ​បាន​បណ្ដេញចេញ ពី​ក្របខណ្ឌ​ថែមទៀត​ផង​! ​បច្ចុប្បន្ន មិន​ថា នៅតាម​បណ្ដាល​ខេត្ត​ឫ​ទីក្រុង​គណ​:​បញ្ជាការ​ឯកភាព ខេត្ត​តែង​ប្រើ​តួនាទី ជំរុញ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច ចុះបង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដេ​ី​ម្បីស​ម្រេច​គោនយោបាយ ភូមិ​ឃុំ​សង្កាត់ សុវត្ថិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល តាំង​ពី​អាណត្តិ​មុនៗ​មក​! មានការ​ចោទសួរ​ថា ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​របស់​តា​សួរ​ជនជាតិខ្មែរ ស​ញ​ញាតិ​អាមេរិក​នៅ​លើដំបូល​អគា​រ ជាប់​នឹង​ផ្លូវ​139 ក្នុង​សង្កាត់​អូរឫស្សី ខណ្ឌ​7​មករា​ខាងត្បូង អតីត​សណ្ឋាគារ​ទឹក​រាំ​ផ្កា​រាំ បាន​នឹង​កំពុងបើក លេង​ស្របពេល មាន​ភ្លៀង​ធ្លាក់​! ​បន​ល្បែងស៊ីសង​ភ្នាល​ទឹកភ្លៀង នៅ​សង្កាត់​អូរឫស្សី​ខណ្ឌ​7​មករា​ខុសច្បាប់​បើក​ដំណើរការ ក្នុង​រដូវ​ភ្លៀង​ធ្លាក់​ជិត​30​ឆ្នាំ​ទៅ​ហើយ បើទោះបី​មាន​ការបង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​ជា​ទ្រង់ទ្រាយ​ធំ ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្ដែ​ល្បែងភ្នាល់​ទឹកភ្លៀង ដែល​មាន​មេក្លោង ឈ្មោះ​តា​សួរ​នៅ​អាច​ដំណើរការ ដោយ​រលូន ដោយ​គ្មាន​ការបង្ក្រាប​! […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បើកសិក្ខាសាលាតាមតំបន់ ដើម្បីផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ និងណែនាំពីនីតិវិធីសម្រាប់ការចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ

(សៀមរាប)៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាតាមតំបន់ ដើម្បីផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ និងណែនាំពីនីតិវិធីសម្រាប់ការចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូរៀបចំដោយក្រសួងមុខងារសាធារណៈ និងការផ្សព្វផ្សាយវិធីសាស្ត្រអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់កម្រិតវិទ្យាល័យ សាលាមត្តេយ្យសិក្សា និងមន្ទីរពេទ្យបង្អែក។ សិក្ខាសាលា ទទួលបានការអញ្ជើញចូលរួមពី លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. តំណាងក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ប្រធាន សមាជិក សមាជិកានៃគណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាយក និងនាយិកានៃវិទ្យាល័យ និងសាលាមត្តេយ្យសិក្សា ព្រមទាំងប្រធានមន្ទីរពេទ្យបង្អែកទូទាំងខេត្តដែលអញ្ជើញមកពីខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ។ លោកអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ នៅឯអង្គសិក្ខសាលានេះ ថា៖ ការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូនេះ […]

ព័ត៌មានជាតិ

 សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការរួមចំណែកដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានថ្លែងថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន។ ម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ គឺក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាត» នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។ នាឱកាសនោះ សម្តេចធិបតីបានថ្លែងថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ក៏ត្រូវបានកំណត់យ៉ាងច្បាស់ថាជាអាទិភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ដែលអំណោយផលដល់ការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការកែសម្រួល និងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ការធ្វើឌីជីថលភាវូបនីយកម្មនៃការផ្ដល់សេវាសាធារណៈនិងកិច្ចការរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន។ ម៉្យាងទៀត […]

ព័ត៌មានសន្តិសុខសង្គម

រាជរដ្ឋាភិបាលអាណត្តិទី 7 ល្មមដល់ពេលដាក់មន្រ្តីជំនាញវះកាត់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយពេញបន្ទុក ទាំងយប់ទាំងថ្ងៃ !

ប្រភពពីមន្ត្រីបានបញ្ជាក់ឲ្យដឹងថា លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ មានខ្នងបង្អែកក្រាស់ល្បីខាងពុករលួយ ការដែលប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4 ស្រុកព្រៃនប់ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ស្រុកកំពង់សិលា ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តគឺដោយសារមានការបើកដៃពីលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។ ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ទេនោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទេ។ រីឯលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងស្ថានីយ៍ស្ទឹងច្រាលដែរ។ គ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំង2កន្លែងនោះយកឈ្មោះ លោក បូរី វង្សសានិត មកបិទបាំងទង្វើរបស់ខ្លួនជារៀងរហូត។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តទាំង2កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់ដោយមិនបាច់ចូលថ្លឹងឡើយ។ មន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ រហូតមកដល់បច្ចុប្បន្ននេះគឺលោក បូរី […]

ព័ត៌មានសន្តិសុខសង្គម

រដ្ឋាភិបាលថ្មីអាណត្តិទី7 គូរដាក់មន្រ្តីជំនាញ ចុះសេុីអង្កេតឲ្យបានស៊ីជម្រៅ លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ប្រមូល​លុយ​តាមរបៀប​ពុករលួយ ដោយ​មាន​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .​លោក ឱម យ៉ិនទៀង .​លោក គុណ ញឹម អគ្គនាយក​គយ​កម្ពុជា គួរ​កុំ​រក្សា​ភាព​ស្ងៀមស្ងាត់ ?

ប្រភព​បានឲ្យដឹងថា ដើម្បី​ប្រមូល​ប្រយោជន៍​ផ្ទាល់ខ្លួន​ស្រង់ដើម​ឲ្យ​ឆាប់ និង​ឈាន​ទៅ​បង្កើន​ការ​ចំណេញ​ឲ្យបាន​ច្រើន​លើសលុប លោក ប៉ែន ស៊ីថា បាន​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​កម្ពុជា មក​ធ្វើ​ការបិទបាំង​រឿងអាស្រូវ​ពុករលួយ នូវ​ទង្វើ​របស់​ខ្លួន​។​ ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​នាំ​ទំនិញ​ពី​ប្រទេស​ចិន និង​ប្រទេស​យួន ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុង យ៉ាង​គគ្រឹកគគ្រេង មាន​ទំនិញ​បង្កប់ និង​ទំនិញ​ខុសច្បាប់ ជាច្រើន​ប្រភេទ ដែល​សម្រុកចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ គឺ​គេ​ឃើញ​តែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុង ជា​ការ​ស្រេច​តែម្តង​។​ ​មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង បុគ្គល ប៉ែន ស៊ីថា កំពុង​ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​ចូល​ពី​ប្រទេស​យួន​តាម​ច្រក​នេះ ទាំង​យប់​ទាំង​ថ្ងៃ បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់ពន្ធ​គយ​តាមរបៀប​ម៉ៅការ​។​ ​ពន្ធ​ម៉ៅការ​នេះ​ត្រូវបាន​ប្រភព​លួច​បង្ហើប​ឲ្យដឹងថា ស្ទើរ​មិន​បាន​ពី​៤៥​ភាគរយ ទៅ​៥០​ភាគរយ​ទេ ថែម​ទាំង​បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ហូរ​ចូល​ពី​ប្រទេស​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​កាន់តែ​ច្រើនឡើងៗ​។​ ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​នៃ​លោក ប៉ែន ស៊ីថា ដោយ​ខ្លួន​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​ដែល​ចាំ​ការពារ និង​ជួយ​បិទបាំង​នៅ​អគ្គនាយក​គយ​កម្ពុជា ទៀត​ផង​ទើប​បុគ្គល​នេះ ហ៊ាន​ប្រព្រឹត្ត​ការ​ស្រង់ដើម​តាមរបៀប​ពុករលួយ​ច្រើន​បែប​ច្រើន​បទ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​ ​តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យដឹង​ទៀតថា បុគ្គល​មេ​ការិយាល័យ​គយ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុង មួយ​នេះ​បាន​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ឱវាទ​របស់​ខ្លួន គាបសង្កត់​ជម្រិត​កោសរូស​ទារ​លុយ​ថ្លៃ​បាយ ថ្លៃ​ទឹក បង្កើន​ការ​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​ពី​អាជីវករ​ដែល​រក​ស៊ីអូ​ស​រទេះ​ទំនិញ និង​ប្រជាពលរដ្ឋ​នាំ​ទំនិញ​ចេញចូល​ឆ្លងកាត់​តាម​ច្រក​នេះ​ទៅ​តាម​ការបង្គាបបញ្ជាឲ្យ​បង់​ប្រាក់តាម​ការកំណត់ដែ​ល​ការបង់ប្រាក់​ទាំងនោះ គឺ​បង់​ដោយ​គ្មាន​វិក្ក័​យ​បត្រពន្ធ​គយ​ទេ​។ […]

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសខួបអនុស្សាវរីយ៍លេីកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ

(ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លេីកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ។ នេះបេីតា​មសារលិខិត ដែលបណ្ដាញព័ត៌មាន  ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤៕ ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ Sections