ព័ត៌មានជាតិ

 សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយ ប្រមុខរដ្ឋឡាវ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវេលាម៉ោង១០៖៣៥នាទី ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានទទួលជួបសវនាការជាមួយ លោកថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា។

ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត និងជំទាវទី១ឡាវ ណាលី ស៊ីសុលីត បានអញ្ជើញមកដល់កម្ពុជា នៅម៉ោង៧៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា៕

Leave a Reply

Your email address will not be published.