(ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លេីកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ។ នេះបេីតាមសារលិខិត ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤៕ ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ Sections
Month: April 2024
ល្មមដល់ពេលរដ្ឋាភិបាលអាណត្តិទី៧ គូរដាក់មន្រ្តីជំនាញអង្គភាពប្រឆាំងអំពេីពុករលួយ ចុះស្រាវជ្រាវធ្វេីការវះកាត់ លោក មួង ដារ៉ា ប្រធានការិយាល័យគយខេត្តព្រៃវែង ប្រព្រឹត្តអំពើពុករលួយ គាបសង្កត់ពីក្រុមឈ្មួញដឹកទំនិញតាមរថយន្តតូច ធំ និងរម៉កសណ្ដោង ខ្លាំងជាងមុនដេីម្បីស្រង់ដេីម ?
ប្រភពពីមន្ត្រីគយនៅខេត្តព្រៃវែង បានឲ្យដឹងថា ក្រោយពេលដែលទទួលតំណែងជាប្រធានសាខាគយខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតមកដល់បច្ចុប្បន្ននេះ គឺលោក មួង ដារ៉ា ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ ច្រើនរូបភាពដោយគ្មានញញើត អង្គភាពប្រឆាំង អំពេីពុករលួយ។ រឿងអាស្រូវពុករលួយរបស់លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ក៏លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្ងំស្ងាត់ឈឹងតែម្ដង។ បច្ចុប្បន្ននេះលោក មួង ដារ៉ា បើកដៃឲ្យមេៗគយតាមច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រៃវែង ប្រមូលលុយតាមរបៀបពុករលួយ យ៉ាងពេញបន្ទុក ដោយសារតែអាងមានខ្នងបង្អែករឹងមាំនៅពីក្រោយ ចាំជួយបិទបាំង។ ទន្ទឹមនឹងនេះករណីលោក ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនបន្ទាយចក្រី ស្រុកព្រះស្ដេច បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ក៏មានការឃុបឃិតពីសំណាក់លោក មួង ដារ៉ា មេគយខេត្តព្រៃវែង ទេីបក្រុមឈ្មួញហ៊ានធ្វេីអ្វីៗស្រេចតែចិត្ត។ ក្រុមឈ្មួញនិងអាជីវករ ដឹកជញ្ជូនទំនិញ ចេញពីស្រុកយួន តាមច្រកទ្វារភាគីព្រំដែនបុសមន ឆ្លងកាត់មុខស្នាក់ការសាខាគយខេត្តព្រៃវែង បណ្តោយផ្លូវជាតិលេខ១ ភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ […]
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា ដែលប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមេសា ឆ្នាំ២០២៤
(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែមេសា ឆ្នាំ២០២៤។ ក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យចំនួន 1,000USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែមេសា ឆ្នាំ២០២៤ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង»។ ក្នុងនាមកាកបាទក្រហមកម្ពុជា «ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជទានព្រះរាជទ្រព្យនេះ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជារាស្រ្តកម្ពុជាក្រីក្រទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ»។ «ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ […]
ក្រសួងយុត្តិធម៌ ប្រកាសពីការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ តទៅ
(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងថ្មីមួយដោយប្រកាសពីការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ តទៅ។ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងស្របតាមការណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្រសួងយុត្តិធម៌បាននិងកំពុងខិតខំបន្តការអភិវឌ្ឍការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងបង្កើនភាពងាយស្រួល និងភាពឆាប់រហ័សដល់សាធារណជនដែលមានតម្រូវការព្រឹត្តិបត្រថ្កោលទោស។ កន្លងមក ក្រសួងយុត្តិធម៌បានដាក់ឲ្យដំណើរការសាកល្បងលើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលផ្តល់ភាពងាយស្រួលដល់សាធារណជនទាំងក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងការបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយ។ ដើម្បីបង្កើនភាពងាយស្រួល និងភាពឆាប់រហ័សបន្ថែមទៀតដល់សាធារណជន លើការស្នើសុំព្រឹត្តិបតថ្កោលទោសនេះ ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការ សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។ ការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ នេះនឹងជួយសម្រួលនិងអនុញ្ញាតឱ្យអ្នកស្នើសុំធ្វើការបំពេញពាក្យសុំព្រឹត្តិបត្រថ្កោលទោស ដោយភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាមអនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាមប្រព័ន្ធអេឡិចត្រូនិក (E-payment)។ នៅពេលដល់ថៃ្ងកំណត់ទទួលយកព្រឹត្តិបត្រថ្កោលទោស, សម្រាប់សាធារណជននៅក្នុងប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅ នាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ និងត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមពាក់ព័ន្ធនានា និង សម្រាប់សាធារណជននៅក្រៅប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅបណ្តាស្ថានទូត ឬស្ថានកុងស៊ុលកម្ពុជា ឬនៅតាមការិយាល័យប្រៃសណីយ៍ ដែលនៅជិតបំផុត និងត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមពាក់ព័ន្ធនានា។ […]
រដ្ឋសភា ប្រកាសសុពលភាពជូន លោក ចាប ម៉ុច និងលោក ទេព សុធី ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចតេជោ ហ៊ុន សែន និង លោកប្រាក់ សុខុន ដែលទៅកាន់តំណែងនៅព្រឹទ្ធសភា
(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ អនុម័តផ្តល់សុពលភាពដល់ លោក ចាប ម៉ុច និងលោក ទេព សុធី ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។ ការប្រកាសផ្តល់សុពលភាពនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ តំណាងរាស្រ្តថ្មីទាំងពីរនេះនេះ ត្រូវបានស្នើឡើងជំនួសតំណាងរាស្រ្តពីររូបដែលទៅកាន់តំណែងព្រឹទ្ធសភាក្នុងនោះ លោក ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានសុំលាលែង និងលោក ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសលោក ប្រាក់ សុខុន ដែលបានសុំលាលែង៕
ទេសរដ្ឋមន្ដ្រី ថោង ខុន រំពឹងកិច្ចសហការផ្លូវសូត្រអាកាស ហឺណាន-កម្ពុជា-អាស៊ាន នឹងកៀរគរអ្នករត់ម៉ារ៉ាតុង និងភ្ញៀវទេសចរកាន់តែច្រើន
(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រំពឹងកិច្ចសហប្រតិបត្តិការផ្លូវសូត្រអាកាស ហឺណាន-កម្ពុជា-អាស៊ាន (Henan-Cambodia-ASEAN “Air Silk Road” Cooperation) នឹងសម្រេចបាននូវជោគជ័យ និងជំរុញកៀរគរអ្នករត់ប្រណាំង និងភ្ញៀវទេសចរពីខេត្តហឺណាន ចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុង នៅទឹកដីសៀមរាប-អង្គរ កាន់តែច្រើន។ ការគូសបញ្ជាក់នេះ បន្ទាប់ពីលោកទេសរដ្ឋមន្ដ្រី រួមជាមួយមន្ដ្រីជាន់ខ្ពស់កម្ពុជាជាច្រើន បានអញ្ជើញចូលរួមពិធីពិសារអាហារសាមគ្គីស្វាគមន៍គណៈប្រតិភូខេត្តហឺណាន ប្រទេសចិន ដែលដឹកនាំដោយលោក ស៊ុន សូវកាង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការ CPC និងជាអភិបាលរងប្រតិបត្តិខេត្តហឺណាន ដែលគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែមេសា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្លូវសូត្រផ្លូវអាកាស ហឺណាន-កម្ពុជា-អាស៊ាន (ផ្លូវសូត្រអាស៊ាន) ក្រោមការរៀបចំរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។ លោកបណ្ឌិត ថោង ខុន បានថ្លែងថា ចំណងមិត្តភាពកម្ពុជា មានភាពស្អិតល្មួតជាយូរលង់ណាស់មកហើយ ខណៈទំនាក់ទំនងប្រជាជន និងប្រជាជន រវាងខេត្តហឺណាន និងប្រទេសកម្ពុជា ត្រូវបានគេរកឃើញតាំងពីសម័យបុរាណ ដោយតាំងពី ១សតវត្សមុនមក […]
សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយ ប្រមុខរដ្ឋឡាវ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវេលាម៉ោង១០៖៣៥នាទី ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានទទួលជួបសវនាការជាមួយ លោកថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា។ ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត និងជំទាវទី១ឡាវ ណាលី ស៊ីសុលីត បានអញ្ជើញមកដល់កម្ពុជា នៅម៉ោង៧៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា៕
ក្រសួងមហាផ្ទៃ គូរដាក់មន្រ្តីជំនាញចុះសេុីបអង្កេតឲ្យបានសុីម្រៅ និងធ្វេីការវះកាត់ស្រាវជ្រាវ លោក មុំ សារ៉េននាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង បើកដៃឲ្យឈ្មួញយួន នាំគ្រឿងសមុទ្រ គ្រប់ប្រភេទ ចូលមកខ្មែរ តាមច្រកនេះ យ៉ាងពេញបន្ទុក ក្នុងមួយយប់ៗរាប់សិបតោន !
ចៅហ្វាយខេត្តព្រៃវែង ទើបកាន់តំណែងថ្មីគួរមើលនាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង លោក អាន សុផល នៅស្រុកកំពង់ត្របែកនោះផង រាជរដ្ឋាភិបាលថ្មីបានប្រកាសអំពីការធ្វើកំណែទម្រង់ជាច្រើនវិស័យ។ នៅក្នុងចំណោមកំណែទម្រង់នោះរហូត មកដល់ពេលនេះបញ្ហាអំពើពុករលួយនៅតាមបណ្ដាច្រកព្រំដែនហាក់ដូចជា មិនទាន់មានការប្រែប្រួលជាវិជ្ជមានសោះ។ ដោយឡែកនៅច្រកព្រំដែនទ្វេភាគីស្វាយអាង៉ោង ក្រោមការដឹកនាំគ្រប់គ្រងដោយ លោក អាន សុផល ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង សកម្មភាពនៃបញ្ហាចេញ,ចូលទំនិញគេចពន្ធនៅតែកើតមានដដែល។ អភិបាលថ្មីនៃខេត្តព្រៃវែង លោក សួន ម៉ាលីន ក៏មិនទាន់មានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ ក្នុងការកាត់បន្ថយអំពើពុករលួយនៅតាមច្រកព្រំដែន ក្នុងខេត្តព្រៃវែង ជាមួយប្រទេសវៀតណាម នោះដែរ។ មន្ត្រីស្ថាប័ននានានៅច្រកស្វាយអាង៉ោងបានឲ្យដឹងថា លោក អាន សុផល នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង បេីកដៃឲ្យឈ្មួញតូច-ធំ នាំទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ព្រមទាំងគ្រឿងសមុទ្រ ដឹកជញ្ជូនតាមរ៉កជាច្រើនគ្រឿង ចេញ-ចូលតាមច្រក នេះយ៉ាងគំហុក ទាំងយប់ទាំងថ្ងៃ យកមកស្តុកទុកនៅផ្ទះឈ្មួញម្នាក់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក និងបន្តចែកចាយទៅទីក្រុងភ្នំពេញ រីឯនាយប៉ុស្តិ៍នគរបាលច្រកស្វាយអាង៉ោង ជាអ្នកមានសិទ្ធិអំណាចបេីកបារ៉ាស់ ទេីបបក្សពួកឈ្មួញហ៊ានអ្វីៗតាមអំពេីចិត្ត។ អ្វីដែលគេកត់សម្គាល់ខ្លាំងជាងនេះទៀតនោះ គឺសំខាន់នៃការចេញ-ចូលឆ្លងដែនដោយសេរីនៃក្រុមជនអន្តោប្រវេសន៍ ផ្ទុយទៅវិញបណ្ដាពលរដ្ឋខ្មែរឆ្លងដែនទៅប្រទេសវៀតណាម ជួបប្រទះនឹងការលំបាកយ៉ាងខ្លាំង។ ប្រភពពីមន្ត្រីស្ថាប័នផ្សេងៗនៅច្រកព្រំដែនមួយនេះ បានឲ្យដឹងថា អំពើពុករលួយរបស់លោក អាន […]
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញអ្នកពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចុះបញ្ជីដីធ្លីជូនពលរដ្ឋ
(កំពង់ធំ)៖ ក្នុងកិច្ចប្រជុំពិភាក្សាការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ការចុះបញ្ជីដីធ្លីមិនមែនអង្គភាពសុរិយោដីធ្វើតែឯងនោះទេ គឺត្រូវចូលរួមធ្វើទាំងអស់គ្នា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អភិបាលខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធព្រមទាំងប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តច្រើនរូប។ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តកំពង់ធំ កំពុងដំណើការ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោកប្រធានមន្ទីរ និងមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តហើយ មកដល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធបានចុះបញ្ជីបានចំនួន ៣៨២ភូមិ ក្នុង៣៤ឃុំ ក្នុងនោះ វាស់វែងបាន ៣៦៨,២៦៤ក្បាលដី និងបានចែកប័ណ្ណបាន ៣៣៩,០៥៧ប័ណ្ណ។ ក្នុងការអនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី […]
រដ្ឋាភិបាលថ្មីអាណត្តិទី7 គូរដាក់មន្រ្តីជំនាញ ចុះសេុីអង្កេតឲ្យបានស៊ីជម្រៅ លោក ប៉ែន ស៊ីថា មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ប្រមូលលុយតាមរបៀបពុករលួយ ដោយមានការឃុបឃិតឲ្យឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .លោក ឱម យ៉ិនទៀង .លោក គុណ ញឹម អគ្គនាយកគយកម្ពុជា គួរកុំរក្សាភាពស្ងៀមស្ងាត់ ?
ប្រភពបានឲ្យដឹងថា ដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួនស្រង់ដើមឲ្យឆាប់ និងឈានទៅបង្កើនការចំណេញឲ្យបានច្រើនលើសលុប លោក ប៉ែន ស៊ីថា បានប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយកម្ពុជា មកធ្វើការបិទបាំងរឿងអាស្រូវពុករលួយ នូវទង្វើរបស់ខ្លួន។ ឈ្មួញទាំងតូចទាំងធំ ដែលនាំទំនិញពីប្រទេសចិន និងប្រទេសយួន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង យ៉ាងគគ្រឹកគគ្រេង មានទំនិញបង្កប់ និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ជាការស្រេចតែម្តង។ មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បុគ្គល ប៉ែន ស៊ីថា កំពុងខំប្រឹងប្រមូលលុយស្រង់ដើមហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញចូលពីប្រទេសយួនតាមច្រកនេះ ទាំងយប់ទាំងថ្ងៃ បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការ។ ពន្ធម៉ៅការនេះត្រូវបានប្រភពលួចបង្ហើបឲ្យដឹងថា ស្ទើរមិនបានពី៤៥ភាគរយ ទៅ៥០ភាគរយទេ ថែមទាំងបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ហូរចូលពីប្រទេសយួនតាមច្រកទ្វារអន្តរជាតិមួយនេះកាន់តែច្រើនឡើងៗ។ ការប្រព្រឹត្តអំពើពុករលួយនៃលោក ប៉ែន ស៊ីថា ដោយខ្លួនមានខ្នងបង្អែកដ៏រឹងមាំដែលចាំការពារ និងជួយបិទបាំងនៅអគ្គនាយកគយកម្ពុជា ទៀតផងទើបបុគ្គលនេះ ហ៊ានប្រព្រឹត្តការស្រង់ដើមតាមរបៀបពុករលួយច្រើនបែបច្រើនបទ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា បុគ្គលមេការិយាល័យគយច្រកអន្តរជាតិត្រពាំងផ្លុង មួយនេះបានឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមឱវាទរបស់ខ្លួន គាបសង្កត់ជម្រិតកោសរូសទារលុយថ្លៃបាយ ថ្លៃទឹក បង្កើនការយកលុយលើតុក្រោមតុពីក្រុមឈ្មួញ និងអាជីវករកាន់តែច្រើនឡើងៗពីអាជីវករដែលរកស៊ីអូសរទេះទំនិញ និងប្រជាពលរដ្ឋនាំទំនិញចេញចូលឆ្លងកាត់តាមច្រកនេះទៅតាមការបង្គាបបញ្ជាឲ្យបង់ប្រាក់តាមការកំណត់ដែលការបង់ប្រាក់ទាំងនោះ គឺបង់ដោយគ្មានវិក្ក័យបត្រពន្ធគយទេ។ […]