ប្រភពពីសមត្ថកិច្ចនានាបានឲ្យដឹងថា ល្បែងស៊ីសងខុសច្បាប់ក្នុងកាស៊ីណូមួយកន្លែងស្ថិត នៅច្រកព្រំដែនបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង កំពុងដំណើរ ការដោយអនុញ្ញាតឲ្យពលរដ្ឋខ្មែរនិងវៀតណាមចូល លេងដោយសេរី។ នៅក្នុងកាស៊ីណូ មានល្បែងសុីសងគ្រប់ប្រភេទ ដូចជាជល់មាន់,បៀរ,អាប៉ោងនិងយូគីដែល គេអនុញ្ញាតឲ្យពលរដ្ឋខ្មែរនិងវៀតណាមចូលលេងយ៉ាងពពាក់ពពូននិងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ។ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសកងកម្លាំងនគរបាលការពារព្រំដែន មិនខ្វល់ចំពោះបញ្ហានេះទេ គឺចាំទៅយកលុយពីជនជាតិវៀតណាមឆ្លងដែនតែប៉ុណ្ណោះ។ ប្រភពពលរដ្ឋខ្សិបថា មកទាល់ពេលនេះមិនទាន់ឃើញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ,ស្រុកព្រះស្តេច ឬខេត្ត ព្រៃវែង ពិសេស លោកឆោម ប៊ុនឆនស្នងការនគរបាលខេត្តចុះមកត្រួតពិនិត្យនោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរមានសមត្ថកិច្ចស្រុកព្រះស្តេច និងខេត្តព្រៃវែងហាក់ដូច ជា ធ្វើមិនដឹងមិនឮចំពោះបញ្ហានេះ។ ជាងនេះទៅទៀតប្រជាពលរដ្ឋមើលឃើញថា អាជ្ញាធរខេត្ត ជាពិសេសសមត្ថកិច្ច ហាក់ដូចជាធ្វើមិនដឹងមិនឮ ជាមួយនឹងការទទួលបានផលប្រយោជន៍ឬលាបសក្ការៈ ណាមួយពីម្ចាស់កាស៊ីណូមួយកន្លែងនេះ។ យ៉ាងដូច្នេះហើយបានជាកាស៊ីណូ១កន្លែងនេះដំណើរការ រយៈពេលជាយូរមក ហើយដោយគ្មានសមត្ថកិច្ចណា ត្រួតពិនិត្យឡើយ។ គួររំលឹកផងថា ស.ជ.ណ ចេញដោយទីស្តីការគណៈរដ្ឋ មន្ត្រី អនុញ្ញាតផ្តល់អាជ្ញាប័ណ្ណ ឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ ហើយរាល់ល្បែងសុីសង គឺហាមដាច់ ខាត គ្មានទីតាំងល្បែងសុីសងភ្នាល់ ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវជាពលរដ្ឋខ្មែរ មិនត្រូវបានអនុញ្ញាតចូលលេងល្បែងសុីសង នៅក្នុងកាសុីណូនោះឡើយ។ […]
Month: May 2024
ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្សពួកកាន់តំណែងដុះស្លែផ្លូវជាតិលេខ1នៅចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយមិនញញើតអ្វីទាំងអស់មានការបើកភ្លើងខៀវពីប្រធានសាធារណការខេត្តកណ្ដាលលោក ម៉ឹងយូឡេង
កណ្តាល ÷ តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ឲ្យដឹងទៀតថា ទោះបីក្រុមឈ្មួញតូច ធំដឹកទំនិញបន្ទុក លើសទម្ងន់ហូរហៀរសំពីងសំពោងក៍ដោយ នៅតែអាចឆ្លងកាត់ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ1ភូមិកំពង់ពោធិ៍ បានដែរ រីឯប្រធានជញ្ជីងថ្លឹងរថយន្ត មន្ត្រីជញ្ជីងនិងបក្សពួក ដែលប្រចាំការចំណុច ឃុំកំពង់ភ្នំ ស្រុកលេីកដែក គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនមានការទប់ស្កាត់ឡើយ។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ទើបឡើងកាន់តំណែងថ្មីៗ បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់ លោកម៉ឹង យូឡេង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ហេតុនេះហើយទើប លោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងហ៊ានឲ្យបក្សពួកមន្ត្រីជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1ចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ប្រមូលលុយតាមរបៀបពុករលួយ អាងខ្នងបង្អែកគ្រាក់នៅក្រសួងសាធារណការនិងដឹកជញ្ជូន ចាំជួយបិទបាំងរឿងអាស្រូវ។ ថ្មីនេះៗក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 បន្ទុកមិនលើសទម្ងន់ឬលើសទម្ងន់ក៍ដោយ លោក អូន រស្មី ប្រធានជញ្ជីងនិង មន្ត្រីស្ថានីយ៍ថ្លឹងរថយន្តដែលប្រចាំការនៅភូមិសាស្ត្រស្រុកលេីកដែក ខេត្តកណ្តាល ហាមាត់សុំថ្លៃបាយ ថ្លៃទឹកពីពួកឈ្មួញផងដែរ។ ប្រភពស្និទ្ធនឹងលោក អូន រស្មី បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលទេនោះ […]
មេបនល្បែងឈ្មោះសួគ៌បកល្បែងស៊ីសងភ្នាល់ទឹកភ្លៀងខុសច្បាប់ ក្នុងទីក្រុងភ្នំពេញសមត្ថកិច្ច ពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់
ភ្នំពេញ÷ ល្បែងភ្នាល់ចាក់ទឹកភ្លៀង ដែលគេដាក់ការសង្ស័យថាចិញ្ចឹមអធិការនគរបាលខណ្ឌ៧មករា ល្បែងទឹកភ្លៀងល្មើសច្បាប់មានទីតាំង១-នៅចំណុចខាងជើងស្តុបអូរឬស្សី សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា,។ ទី២-នៅចំណុចលើស្តាតអូឡាំពិក,និង ទី៣-នៅចំណុចតំបន់អភិវឌ្ឈន៍បឹងកក់។ នរណាក៏បានឃើញយ៉ាងច្បាស់ក្រឡែតដែរនូវសកម្មភាពបើកលេងយ៉ាងគឃ្លើននោះ។មួយថ្ងៃៗមានការទិញលក់តាមទូរសព្ទ័ដៃ នៅតាមតុកាហ្វេ នៅលើស្តាតអូឡាំពិក និងនៅលើ ដំបូលសណ្ឋាគារ ឬខុនដូ ពាសពេញទីក្រុងភ្នំពេញ ។ ក្នុងសភាពដែលល្បែងស៊ីសងហុតឈាមបែប នេះអាចបើកលេងដោយរលូន គ្មានភិត ភ័យ ត្រូវគេមើលឃើញថា«គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដែលដាក់ ចេញ ដោយក្រសួង មហាផ្ទៃនោះហាក់ត្រូវគេលែងខ្វល់ហើយជាន់ ឈ្លីដោយគ្មានកោត ញញើតបន្តិចសោះ។ ល្បែងទឹកភ្លៀងល្មើស ច្បាប់បើកលេងបានដោយសេរីគ្មានការបង្ក្រាប បានធ្វើឲ្យមេ បនល្បែងទឹកភ្លៀងល្មើសច្បាប់ដែលជាជនសង្គមងងឹតរកស៊ីរបរទុច្ចរិត កំពុងបើកលេងយ៉ាងសប្បាយក្រោមបញ្ជាពីមេល្បែងឈ្មោះសួរ ហៅ(ភ្នំមាស)ពី សហរដ្ឋអាមេរិកនិងឈ្មោះធី(menu)លេងកាន់តែបានចិត្ត។ ឆ្នាំនេះមេទឹកភ្លៀងបានបើកលេងតាំងពីថ្ងៃទី ១៥ ខែមីនា២០២៣ ប្រើ«ច្បាប់ក្រោមតុឬច្បាប់ខ្យល់»។ គេលេងជាមួយនឹងម៉ាស៊ីន បើឥតញាត់លុយក្នុងម៉ាស៊ីនទោះជាស្តេចក៏ម៉ាស៊ីនវាមិនឲ្យលេងដែរ។ ប្រភពព័ត៌មាននិយាយថា ឆ្នាំនេះមានអ្នកដាក់ លុយចូលម៉ាស៊ីនលេងទឹកភ្លៀងច្រើនក្រាស់ ក្រែលរហូតជាង ៣០ លានដុល្លារអាមេរិក។មានពីចិនក្នុងស្រុកខ្មែរនៅស្រុកចិន,ពីយួននៅស្រុកយួននិងអ្នកទេស ចរ ល្បែងចិនយួននិងខ្មែរពីតាមខេត្តនាៗព្រម ទាំងមានជាពិសេសគឺសំបូរឧកញ៉ា និងមន្ត្រីពាក់ផ្កាយគ្រាក់ៗទិញទឹកភ្លៀងម្តងក្នុងទឹកប្រាក់រាប់លានដុល្លារ ហើយក៏មាន អ្នកមានល្ហមនៅភ្នំពេញខ្លះដែរ […]
ល្បែងភ្នាល់ទឹកភ្លៀងដែលមានអាជ្ញាប័ណ្ណខុសច្បាប់របស់តាសួល្បីល្បាញពេញពិភពលោកមន្ត្រីជំនាញមិនហ៊ានប៉ះ ដោយសារមានខ្នងបង្អែកឧញ្ញ៉ាមហាលោតផ្លោះម្នាក់នៅកាងពីក្រោយមែនរឺ…?
17/05/2024 ថ្នីៗនេះប្រជាពលរដ្ឋនៅខណ្ឌមករា មានចម្ងល់ថា ល្បែងសីសងរបស់តាសួ បើកលេងភ្នាល់ហូរកញ្ជៀវយ៉ាងសប្បាយរីកថ្លើមដោយគ្មានសម្ថកិច្ចក្នុងមូលដ្ថាន យកភ្នែកមើលអីបន្តិច ដោយសាមានចំហាយឧញ៉ាមហាលោតផ្លោះម្នាក់មែនរឺ….? តើគោលនយោបាយរបស់ដ្ឋាភិបាលណត្តិទី7 មានការកែទម្រង់ បែបណាជាលទ្ទផលមជ្ឍដ្ឋានទូរទៅបានសម្ដែងនូវ ការកោតសរសើរ លើចំណាត់ការចុះអនុវត្ត បង្ក្រាបគ្រឿងញៀននិងល្បែងសីសងមួយចំនួនធំ។ជាក់ស្ដែងរដ្ឋាភិបាលក្នុងអាណត្តិទី7 បានអនុវត្តបានល្អ បានដេញចោលមន្ត្រីពាក់ព័ន្ទ ដកងាឧញ្ញ៉ា និងមន្ត្រីខិលខូចមួយចំនួនទៀត។ បែជាមិនហ៊ានបង្កាបល្បែងភ្នាល់ទឹកភ្លៀងរបស់តាសួ រឺក៏ខ្លាចអំណាចឧញ្ញ៉ាមហាលោតផ្លោះ ? ឯណាទៅភូមិ ឃុំមានសុវត្ថិភាពរបស់រដ្ឋាពិបាលទី7។ បច្ចុប្បន្ននេះមិនថានៅតាមបណ្ដាខេត្តឬក្រុងគណះបញ្ជាការខេត្ត ឯកភាពខេត្ត តែងប្រើតួនាទី ជុំរុញអោយសមត្ថកិច្ចចុះបង្ក្រាបល្បែងសីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីសម្រេចគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព របស់ប្រមុខរដ្ឋាភិបាលតាំងពីអណត្តិមុនមកម្លឹះ។ គួរម្លឹកថាប្រជាពលរដ្ឋនៅខណ្ឌ7មករា និងមហាជនទូរទៅចាំមើលចំណាតការ របស់លោកឃួន ស្រេងអភិបាលរាជធានីភ្នំពេញនិង លោកជួន ណារិនស្នងការរាជធានីភ្នំពេញទៅលើល្បែងភ្នាល់ទឹកភ្លៀងរបស់តាសួដែលមានទីតាំងនៅលើដំបូលអាគារជាប់នឹងផ្លូវ139ក្នុងសង្កាត់អូឬស្សី ខណ្ឌ7មករា ។ដែលកំពង់លេងភ្នាល់សីសងហូរកញ្ជ្រៀយ លើទុកសោករបស់ប្រជាពលរដ្ខរបស់ខ្លួន ឯសមត្ថកិច្ចមូលដ្ថានរបស់ខ្លួនដេកលក់មិនខ្ចីខ្វល់៕
បនល្បែងស៊ីសងភ្នាល់ទឹកភ្លៀងល្មើសច្បាប់បើកលេងដោយសេរីនៅកណ្ដាលរាជធានីភ្នំពេញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័មិនហ៊ានធ្វើការបង្ក្រាប តើជាការអោនលំទោនដាក់មេល្បែងល្អជាងគោរពអនុវត្តបទបញ្ជារនាយករដ្ឋមន្ដ្រី?
ចុះផ្សាយថ្ងៃទី15 ខែឧសភា ឆ្នាំ 2024 ភ្នំពេញ:ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា:ទីតាំងបនល្បែងស៊ីសងភ្នាល់ទឹកភ្លៀងល្មើសច្បាប់ទំនើប (លេងដោយម៉ាស៊ីនតំកល់លុយក្នុងធនាគារឫហៅថាដាក់លុយក្នុងម៉ាស៊ីន) ទើបទិញ+លក់បានដូចល្បែងហ្គេមក្នុងកាស៊ីណូ! បើកលេងបានដោយសេរី ក្រៅច្បាប់ពីមួយឆ្នាំទៅមួយឆ្នាំ! ហើយនៅតែបើកលេងខាងជើងស្ដុបអូរឫស្សីក្នុងសង្កាត់អូរឫស្សីទី 2 ខណ្ឌ7មករា ចំកណ្ដាលរាជធានីភ្នំពេញ ដូចឆ្នាំមុនៗដដែល ។ ទោះបីនាយករដ្ឋមន្រីថ្មីឡើងកាន់ដំណែងភ្លាមៗបានចេញបទបញ្ជារឲ្យភ្លែកក្ដៅគគុកឲ្យបង្ក្រាបឲ្យអស់ក៏ត្រូវត្រជាក់ល្ហឹមដូចក្តិតលោកនេនដែរ! បទបញ្ជាក្លាយជាឥតន័យ? នៅឆ្នាំ 2024 នេះ អ្នកលេងល្បែងភ្នាល់ទឹកភ្លៀង អ្នកលេងធំៗត្រៀមប្រយុទ្ឋលេងល្បែងភ្នាល់ទឹកភ្លៀង តាំងពីពាក់កណ្ដាលខែមិនារួចរាល់ហើយ ពួកគេបានតម្កល់លុយក្នុងធនាគារម្នាក់ៗយ៉ាងសម្បើម! បើតាមប្រភពអះអាងថាអ្នកអន្ទ្រីសធំៗខ្លះតម្កល់លុយមានចំនួនដល់ទៅរាប់លានដុល្លារនិងបានចាប់ផ្ដេីមលេងតាំងពីពាក់កណ្ដាលខែ03ឆ្នាំ2024ម្លេះ ប៉ុន្ដែនៅ អំឡុងខែ03គ្មានភ្លៀង គ្មានហាងឆេងលេង ទើបតែចាប់ផ្តើមសកម្មខ្លាំងក្នុងខែឧសភាឆ្នាំ2024នេះបន្ទាប់ពីភ្លៀងមួយមេមក! ចាប់ពីដើមខែឧសភាឆ្នាំ2024មក គេឃើញអ្នកលេងខ្លះទៅសម្លឹងមើលមេឃ មើលពពកនៅលើស្ដាតអូឡាំពិច និងនៅចំណុចតំបន់អភិវឌ្ឃន៍បឹងកក់ តាំងតែពីពេលព្រលឹមស្រាងៗ តាមទម្លាប់ចាស់ ឯអ្នកខ្លះបើកឡានទៅមើលពពក ដល់ទីឆ្ងាយៗ! ខ្លះទិញ (ទឹកភ្លៀង) ខ្លះលក់គឺទិញយក(ផ្គរអត់ភ្លៀង)! ការលេងគេគិតលុយជាខាំ ជាគីឡូ ជាកៅស៊ូ ជាដុំថ្លៃថោកទៅតាមហាងឆេងឡើងចុះភ្លាមៗ ជាការផ្សងសំណាង តាមរយៈសង្ឃឹមលើមេឃនិងពពកដែលគេមើលឃើញ! ល្បែងភ្នាល់ទឹកភ្លៀងនេះជាល្បែងល្មើសច្បាប់ ស៊ីសងធំណាស់ មិនចាញ់កាសស៊ីណូណាហ្គាវើលនោះទេ! ប្រភពបញ្ជាក់ថា មានអ្នកលេងខ្លះទិញ+លក់ម្ដងៗអស់ដល់ទៅរាប់លានដុល្លារក្នុងមួយថ្ងៃៗទិញ+លក់ជាច្រើនដងគិតតម្លៃជាដុំៗឯលក់ក៏ដូច្នោះដែរដោយឡែកម្ចាស់មឡាស៊ីនដែលហៅថា :មេនោះអង្គុយស៊ីឡាក់លក់+ទិញមួយថ្ងៃៗកាត់យកលុយ12%ក្នុងមួយកៅស៊ូ=ទិញឫលក់10000$(មួយម៉ឺនដុល្លារ) រាល់ពេលទិញ+លក់បានលុយដល់ទៅរាប់សឹបម៉ឺនដុល្លារក្នុងមួយថ្ងៃៗដោយមិនពិបាកអ្វីគ្រានតែអង្គុយតុង! ប៉ុន្ដែល្បែងដ៏ធំនេះនៅតែបើកលេងបានយ៉ាងរលូនចំកណ្ដាលរាជធានីភ្នំពេញ ពុំដែលធ្វើឲ្យរំខានដល់លោកអភិបាលខណ្ឌ7មករា […]
តើរដ្ឋាភិបាលអាណត្តិទី7អាចបង្ក្រាបបនល្បែងស៊ីសងភ្នាល់ទឹកភ្លៀងខុសច្បាប់តាសួរជនជាតិខ្មែរសញ្ជាតិអាមេរិកនៅកណ្ដាលរាជធានីភ្នំពេញបានទេ.!
ចេញផ្សាយថ្ងៃទី11 ខែឧសភា ឆ្នាំ2024 (ថៃប៊ុនរិទ្ឋ) រាជធានីភ្នំពេញ ៖ មានការកែទម្រង់គោលនយោបាយ ក្នុងអាណត្តិរាជរដ្ឋាភិបាល បន្ដវេនដែលបាន ចាប់ផ្ដេីមក្នុងអាណត្តិទី7ជាលទ្ឋិផលមជ្ឈដ្ឋាន មហាជនបានសម្ដែងនូវ ការកោតសរសេីរលេី ចំណាត់ការអនុវត្ត បង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ! ជាក់ស្ដែងក្នុងអាណត្តិរដ្ឋាភិបាល បន្ដវេន មិនថាមន្ត្រីដែល មានតួនាទីជា ឯកឧត្តមផ្កាយ1ផ្កាយ2 ផ្កាយរហូតអ្នកមាន បណ្ដាលស័ក្តិជាច្រើន ត្រូវបានបណ្ដេញចេញ ពីក្របខណ្ឌថែមទៀតផង! បច្ចុប្បន្ន មិនថា នៅតាមបណ្ដាលខេត្តឫទីក្រុងគណ:បញ្ជាការឯកភាព ខេត្តតែងប្រើតួនាទី ជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ច ចុះបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដេីម្បីសម្រេចគោនយោបាយ ភូមិឃុំសង្កាត់ សុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗមក! មានការចោទសួរថា ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងរបស់តាសួរជនជាតិខ្មែរ សញញាតិអាមេរិកនៅលើដំបូលអគារ ជាប់នឹងផ្លូវ139 ក្នុងសង្កាត់អូរឫស្សី ខណ្ឌ7មករាខាងត្បូង អតីតសណ្ឋាគារទឹករាំផ្ការាំ បាននឹងកំពុងបើក លេងស្របពេល មានភ្លៀងធ្លាក់! បនល្បែងស៊ីសងភ្នាលទឹកភ្លៀង នៅសង្កាត់អូរឫស្សីខណ្ឌ7មករាខុសច្បាប់បើកដំណើរការ ក្នុងរដូវភ្លៀងធ្លាក់ជិត30ឆ្នាំទៅហើយ បើទោះបីមានការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ជាទ្រង់ទ្រាយធំ ក្នុងរាជធានីភ្នំពេញ ប៉ុន្ដែល្បែងភ្នាល់ទឹកភ្លៀង ដែលមានមេក្លោង ឈ្មោះតាសួរនៅអាចដំណើរការ ដោយរលូន ដោយគ្មានការបង្ក្រាប! […]
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បើកសិក្ខាសាលាតាមតំបន់ ដើម្បីផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ និងណែនាំពីនីតិវិធីសម្រាប់ការចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ
(សៀមរាប)៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាតាមតំបន់ ដើម្បីផ្សព្វផ្សាយ ចែករំលែកបទពិសោធន៍ និងណែនាំពីនីតិវិធីសម្រាប់ការចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូរៀបចំដោយក្រសួងមុខងារសាធារណៈ និងការផ្សព្វផ្សាយវិធីសាស្ត្រអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់កម្រិតវិទ្យាល័យ សាលាមត្តេយ្យសិក្សា និងមន្ទីរពេទ្យបង្អែក។ សិក្ខាសាលា ទទួលបានការអញ្ជើញចូលរួមពី លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. តំណាងក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ប្រធាន សមាជិក សមាជិកានៃគណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាយក និងនាយិកានៃវិទ្យាល័យ និងសាលាមត្តេយ្យសិក្សា ព្រមទាំងប្រធានមន្ទីរពេទ្យបង្អែកទូទាំងខេត្តដែលអញ្ជើញមកពីខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ។ លោកអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ នៅឯអង្គសិក្ខសាលានេះ ថា៖ ការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូនេះ […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការរួមចំណែកដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន។ ម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ គឺក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាត» នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។ នាឱកាសនោះ សម្តេចធិបតីបានថ្លែងថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ក៏ត្រូវបានកំណត់យ៉ាងច្បាស់ថាជាអាទិភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ដែលអំណោយផលដល់ការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការកែសម្រួល និងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ការធ្វើឌីជីថលភាវូបនីយកម្មនៃការផ្ដល់សេវាសាធារណៈនិងកិច្ចការរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន។ ម៉្យាងទៀត […]
រាជរដ្ឋាភិបាលអាណត្តិទី 7 ល្មមដល់ពេលដាក់មន្រ្តីជំនាញវះកាត់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយពេញបន្ទុក ទាំងយប់ទាំងថ្ងៃ !
ប្រភពពីមន្ត្រីបានបញ្ជាក់ឲ្យដឹងថា លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ មានខ្នងបង្អែកក្រាស់ល្បីខាងពុករលួយ ការដែលប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4 ស្រុកព្រៃនប់ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ស្រុកកំពង់សិលា ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តគឺដោយសារមានការបើកដៃពីលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។ ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ទេនោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទេ។ រីឯលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងស្ថានីយ៍ស្ទឹងច្រាលដែរ។ គ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំង2កន្លែងនោះយកឈ្មោះ លោក បូរី វង្សសានិត មកបិទបាំងទង្វើរបស់ខ្លួនជារៀងរហូត។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តទាំង2កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់ដោយមិនបាច់ចូលថ្លឹងឡើយ។ មន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ រហូតមកដល់បច្ចុប្បន្ននេះគឺលោក បូរី […]
រដ្ឋាភិបាលថ្មីអាណត្តិទី7 គូរដាក់មន្រ្តីជំនាញ ចុះសេុីអង្កេតឲ្យបានស៊ីជម្រៅ លោក ប៉ែន ស៊ីថា មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ប្រមូលលុយតាមរបៀបពុករលួយ ដោយមានការឃុបឃិតឲ្យឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .លោក ឱម យ៉ិនទៀង .លោក គុណ ញឹម អគ្គនាយកគយកម្ពុជា គួរកុំរក្សាភាពស្ងៀមស្ងាត់ ?
ប្រភពបានឲ្យដឹងថា ដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួនស្រង់ដើមឲ្យឆាប់ និងឈានទៅបង្កើនការចំណេញឲ្យបានច្រើនលើសលុប លោក ប៉ែន ស៊ីថា បានប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយកម្ពុជា មកធ្វើការបិទបាំងរឿងអាស្រូវពុករលួយ នូវទង្វើរបស់ខ្លួន។ ឈ្មួញទាំងតូចទាំងធំ ដែលនាំទំនិញពីប្រទេសចិន និងប្រទេសយួន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង យ៉ាងគគ្រឹកគគ្រេង មានទំនិញបង្កប់ និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ជាការស្រេចតែម្តង។ មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បុគ្គល ប៉ែន ស៊ីថា កំពុងខំប្រឹងប្រមូលលុយស្រង់ដើមហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញចូលពីប្រទេសយួនតាមច្រកនេះ ទាំងយប់ទាំងថ្ងៃ បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការ។ ពន្ធម៉ៅការនេះត្រូវបានប្រភពលួចបង្ហើបឲ្យដឹងថា ស្ទើរមិនបានពី៤៥ភាគរយ ទៅ៥០ភាគរយទេ ថែមទាំងបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ហូរចូលពីប្រទេសយួនតាមច្រកទ្វារអន្តរជាតិមួយនេះកាន់តែច្រើនឡើងៗ។ ការប្រព្រឹត្តអំពើពុករលួយនៃលោក ប៉ែន ស៊ីថា ដោយខ្លួនមានខ្នងបង្អែកដ៏រឹងមាំដែលចាំការពារ និងជួយបិទបាំងនៅអគ្គនាយកគយកម្ពុជា ទៀតផងទើបបុគ្គលនេះ ហ៊ានប្រព្រឹត្តការស្រង់ដើមតាមរបៀបពុករលួយច្រើនបែបច្រើនបទ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា បុគ្គលមេការិយាល័យគយច្រកអន្តរជាតិត្រពាំងផ្លុង មួយនេះបានឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមឱវាទរបស់ខ្លួន គាបសង្កត់ជម្រិតកោសរូសទារលុយថ្លៃបាយ ថ្លៃទឹក បង្កើនការយកលុយលើតុក្រោមតុពីក្រុមឈ្មួញ និងអាជីវករកាន់តែច្រើនឡើងៗពីអាជីវករដែលរកស៊ីអូសរទេះទំនិញ និងប្រជាពលរដ្ឋនាំទំនិញចេញចូលឆ្លងកាត់តាមច្រកនេះទៅតាមការបង្គាបបញ្ជាឲ្យបង់ប្រាក់តាមការកំណត់ដែលការបង់ប្រាក់ទាំងនោះ គឺបង់ដោយគ្មានវិក្ក័យបត្រពន្ធគយទេ។ […]