ព័ត៌មានជាតិ

កាស៊ីណូ​នៅ​ច្រកព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើក​ឲ្យ​ប្រជាជន​ខ្មែរ និង​វៀតណាម​ចូល​លេង​ដោយ​សេរី​

​ប្រភព​ពី​សមត្ថកិច្ច​នានា​បានឲ្យដឹងថា ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​ស្ថិត នៅ​ច្រក​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កំពុង​ដំណើរ ការ​ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​ចូល លេង​ដោយ​សេរី​។ នៅ​ក្នុង​កាស៊ីណូ មាន​ល្បែង​សុីសង​គ្រប់​ប្រភេទ ដូចជា​ជល់​មាន់​,​បៀ​រ​,​អាប៉ោង​និង​យូគី​ដែល គេ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​ចូល​លេង​យ៉ាង​ពពាក់ពពូន​និង​អនាធិបតេយ្យ ជា​រៀងរាល់ថ្ងៃ​។ អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន មិន​ខ្វល់​ចំពោះ​បញ្ហា​នេះ​ទេ គឺ​ចាំ​ទៅ​យក​លុយ​ពី​ជនជាតិ​វៀតណាម​ឆ្លងដែន​តែប៉ុណ្ណោះ​។​ ​ប្រភព​ពលរដ្ឋ​ខ្សិប​ថា មក​ទាល់​ពេលនេះ​មិនទាន់​ឃើញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​,​ស្រុក​ព្រះស្តេច ឬ​ខេត្ត ព្រៃវែង ពិសេស លោក​ឆោម ប៊ុន​ឆន​ស្នងការ​នគរបាល​ខេត្ត​ចុះ​មក​ត្រួតពិនិត្យ​នោះ​ទេ​។ ផ្ទុយទៅវិញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រុក​ព្រះស្តេច និង​ខេត្ត​ព្រៃវែង​ហាក់ដូច ជា ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​នេះ​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​មើលឃើញថា អាជ្ញាធរខេត្ត ជាពិសេស​សមត្ថកិច្ច ហាក់ដូចជា​ធ្វើ​មិនដឹងមិនឮ ជាមួយ​នឹង​ការទទួល​បាន​ផលប្រយោជន៍​ឬ​លាប​សក្ការៈ ណាមួយ​ពី​ម្ចាស់​កាស៊ីណូ​មួយ​កន្លែង​នេះ​។ យ៉ាង​ដូច្នេះ​ហើយ​បានជា​កាស៊ីណូ​១​កន្លែង​នេះ​ដំណើរការ រយៈពេល​ជា​យូរ​មក ហើយ​ដោយ​គ្មាន​សមត្ថកិច្ច​ណា ត្រួតពិនិត្យ​ឡើយ​។​ ​គួរ​រំលឹក​ផង​ថា ស​.​ជ​.​ណ ចេញ​ដោយ​ទីស្តីការ​គណៈ​រដ្ឋ មន្ត្រី អនុញ្ញាត​ផ្តល់​អាជ្ញាប័ណ្ណ ឲ្យ​បើកម​ជ្ឈ​មណ្ឌល​កំសាន្ត​កា​សុីណូ ហើយ​រាល់​ល្បែង​សុីសង គឺ​ហាម​ដាច់ ខាត គ្មាន​ទីតាំង​ល្បែង​សុីសង​ភ្នាល់ ជល់​មាន់ ឬ​បក្សី​កីឡា​នោះទេ ម្យ៉ាងទៀត​ភ្ញៀវ​ជា​ពលរដ្ឋ​ខ្មែរ មិន​ត្រូវបាន​អនុញ្ញាត​ចូល​លេង​ល្បែង​សុីសង នៅក្នុង​កា​សុីណូ​នោះឡើយ​។ […]