(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ត្រៀមបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។ កិច្ចប្រជុំនេះមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព […]
Day: April 12, 2024
ល្មមដល់ពេលរដ្ឋាភិបាលថ្មីអាណត្តិទី7 ដាក់មន្ត្រីជំនាញចុះស្រាវជ្រាវធ្វើការវះកាត់ ប្រធានជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ភូមិពោធិ៍ឃុំដំណាក់រាំង ស្រុកឧដ្ដុង ខេត្តកំពង់ស្ពឺប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ តាមរបៀបជិះសេះលែងដៃ !
កំពង់ស្ពឺ ÷ ប្រភពពីឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញ ក៏ដូចជាផលកសិកម្មឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51ភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដ្ដុង បានឲ្យដឹងថា ទោះប្បីពួកគេផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ផងដែរ។ ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយក្រោមតុ លើតុ ឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ឃុំដំណាក់រាំង ស្រុកឧដ្ដុងខេត្តកំពង់ស្ពឺ នោះដែរ។ ហេតុនេះហើយទើបមានការ អំពាវនាវឲ្យលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏ដូចជាលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់ប្រធានជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ឃុំដំណាក់រាំង ស្រុកឧដ្ដុង និងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តជាបន្ទាន់។ ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ក្នុងឃុំដំណាក់រាំង ស្រុកឧដ្ដុង គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗនៅខាងលើផងដែរ។ ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ51 ដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវ ខូចស្ពាននោះទេ។ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិពោធិ៍ឃុំដំណាក់រាំង ស្រុកឧដ្ដុង បានឲ្យដឹងថា ពេលរថយន្តធំៗដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ គឺតែងតែឃើញព្រូរថយន្តឬអ្នកបើកបររថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យប្រធានជញ្ជីងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍តាមការកំណត់ ដោយមិនអាចតវ៉ាបានទេ។ […]
រដ្ឋាភិបាលថ្មី ល្មមដល់ពេលដាក់មន្ត្រីជំនាញចុះស៊ើបអង្កេតស្រាវជ្រាវឲ្យស៊ីជម្រៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្សពួកកាន់តំណែងដុះស្លែផ្លូវជាតិលេខ1នៅចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយមិនញញើតអ្វីទាំងអស់
កណ្តាល ÷ តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ឲ្យដឹងទៀតថា ទោះបីក្រុមឈ្មួញតូច ធំដឹកទំនិញបន្ទុក លើសទម្ងន់ហូរហៀរសំពីងសំពោងក៍ដោយ នៅតែអាចឆ្លងកាត់ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ1ភូមិកំពង់ពោធិ៍ បានដែរ រីឯប្រធានជញ្ជីងថ្លឹងរថយន្ត មន្ត្រីជញ្ជីងនិងបក្សពួក ដែលប្រចាំការចំណុច ឃុំកំពង់ភ្នំ ស្រុកលេីកដែក គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនមានការទប់ស្កាត់ឡើយ។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ទើបឡើងកាន់តំណែងថ្មីៗ បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់ លោកម៉ឹង យូឡេង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ហេតុនេះហើយទើប លោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងហ៊ានឲ្យបក្សពួកមន្ត្រីជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1ចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ប្រមូលលុយតាមរបៀបពុករលួយ អាងខ្នងបង្អែកគ្រាក់នៅក្រសួងសាធារណការនិងដឹកជញ្ជូន ចាំជួយបិទបាំងរឿងអាស្រូវ។ ថ្មីនេះៗក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 បន្ទុកមិនលើសទម្ងន់ឬលើសទម្ងន់ក៍ដោយ លោក អូន រស្មី ប្រធានជញ្ជីងនិង មន្ត្រីស្ថានីយ៍ថ្លឹងរថយន្តដែលប្រចាំការនៅភូមិសាស្ត្រស្រុកលេីកដែក ខេត្តកណ្តាល ហាមាត់សុំថ្លៃបាយ ថ្លៃទឹកពីពួកឈ្មួញផងដែរ។ ប្រភពស្និទ្ធនឹងលោក អូន រស្មី បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលទេនោះ គឺលោក […]
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចាត់ទុុកការដាក់ពាក្យប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ ដល់៦ម៉ឺននាក់ បង្ហាញពីភាពជឿទុកចិត្តមកលើប្រព័ន្ធ នៃការប្រឡងប្រជែង
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិភាក្សាលើការពិនិត្យវឌ្ឍនភាពការងារនៃដំណើរការការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបានរាយការណ៍អំពីចំនួនបេក្ខជនដែលត្រូវបានអនុញ្ញាតចំនួន ៣៣,៣១៤នាក់។ តាមរយៈកិច្ចប្រជុំនេះ គណៈកម្មការបានកំណត់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យដំណាក់កាលទី១ សម្រាប់ជ្រើសសម្រាំង ត្រូវប្រើប្រាស់រយៈពេល ៤ថ្ងៃ និងមណ្ឌលប្រឡងចំនួន៣ ដើម្បីសម្របខ្លួនទៅតាមបេក្ខជនដែលមានចំនួនច្រើន។ ថ្លែងក្នុងឱកាសនោះ មឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការការប្រឡងប្រជែង បានយល់ឃើញថា «ចំនួនដាក់ពាក្យដ៏ច្រើនលើសលប់ បានការឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមនិយាមដែលបានដាក់ចេញ»។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា លទ្ធផលនៃការជឿទុកចិត្តនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំ ជាពិសេសសមាជិក សមាជិកា នៅក្នុងគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡង។ ទោះបីជាយ៉ាងណាក្តី ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឲ្យចូលបម្រើក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ត្រូវអនុលោមនិយាយនីតិវិធីប្រតិបត្តិសម្រាប់ការជ្រើសរើសមន្ត្រីរាជការ និងឈរលើគោលការណ៍គុណាធិតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ស្របតាមគោលការណ៍ដឹកនាំ តម្រង់ទិសដ៏មោះមុតរបស់សម្តេចធិបតី […]