ព័ត៌មានជាតិ

លោក ទុំ ណូ ប្រធានសាខាគយខេត្តកោះកុងកាន់ដំណែងដុះស្លែមានជំនាញច្បាស់លាស់ ប្រព្រឹត្តអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយអាងខ្នងអ្នកធំនៅក្រសួង

ទំនិញគេចពន្ធឆ្លងដែនក្រោមខ្សែរភ្នែកលោក ទុំ ណូ ក្នុងភូមិសាស្រ្តខេត្តកោះកុង ច្រើនសន្ធឹកសន្ធាប់
គយខេត្តកោះកុង កំពុងជិះសេះលែងដៃ ក្នុងអំពើពុក រលួយនៃការអនុញ្ញាតឲ្យនាំទំនិញចូល។ អំពើពុករលួយទៅលើផ្ទៃសមុទ្រនគ្មាននរណាអាចវាស់មើលបានឡើយដែលប្រការនេះគឺលោក ទុំ ណូ មិនខ្វល់អំពីបញ្ហាអ្វីទាំង អស់។ ប្រភពបានឲ្យដឹងថា​ ក្រុម​ឈ្មួញនាំ​ទំនិញគេច ពន្ធ,សាំង​គេចពន្ធ និង​ទំនិញ​បងបង់ពន្ធមិន​គ្រប់និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​ថៃ តាម​ច្រក​កំពង់ផែ (ផ្លូវទឹក) និងផ្លូវគោកយ៉ាង​ពេញបន្ទុកដោយរលូនក្នុង​ទឹកដីខេត្ត កោះកុង យ៉ាងគំហុក ដោយគ្មានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធណាមួយបង្រ្កាបឬទប់ស្កាត់ឡើយ។

ប្រភពពីសមត្ថកិច្ចស្ថាប័នផ្សេងៗបានឲ្យដឹងថា ការនាំទំនិញគេចពន្ធ ចេញមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះមកពីមានការបើកដៃ និងឃុបឃិតគ្នាពីសំណាក់លោក ទុំ ណូ មេ​សាខាគយ​ខេត្តកោះកុង ដែលផ្លាស់​មកពី​ខេត្ត​សីហនុ ទើបក្រុម​ឈ្មួញ និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចូល​ ពី​ប្រទេស​ថៃ ឆ្លងកាត់​ខេត្តកោះកុងបាន​ បើមិនដូច្នោះទេកុំសង្ឃឹមថាបាននាំទំនិញបង់ពន្ធខ្លះនិងគេចពន្ធចូលមកបាននោះ។បើគ្មានការអនុញ្ញាតនិងបើកភ្លើងខៀវពីលោកទុំ ណូ​ មានការត្រូវរ៉ូវគ្នានិងសមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​តាម​ច្រកព្រំដែន​ផ្លូវទឹក និង​ផ្លូវគោក​ទេនោះគឺមិនអាចនាំទំនិញទាំងនោះចូលបានឡើយ។

ក្រុមឈ្មួញនិងអាជីវកររកស៊ីដឹក ទំនិញពីប្រទេសថៃ រិះគន់ចំៗថា លោក ទុំ ណូ ក្នុងតួនាទី​ជា​មេ​សាខាគយ​ខេត្តកោះកុង មានអំណាច​គ្រប់ គ្រង​ទៅលើ​ការិយាល័យ​គយ​ជាច្រើន​កន្លែង​ននៅក្នុង​ដែន​សមត្ថកិច្ច​ប្រមូល​ពន្ធគយ ដូចជា ច្រក​ចាំ​យាម, កំពង់ផែ​ស្រែអំបិល, កំពង់ផែ​កែវផុស និង​ច្រក​លួចលាក់​តូចៗ​ជាច្រើន​ទៀត​ដែល​ងាយ ស្រួល​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ឈ្មួញ​ដែល​រកស៊ី​នាំ​ទំនិញ​ចូល​ពី​ប្ប្រទេថៃឲ្យកូនចៅធ្វើអ្វីស្រេចតែអំពើចិត្ត លួចបើកឲ្យទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ចំណីអាហារ​ខូចខូចគុណឲ្យក្រុមឈ្មួញ​នាំចូល​ពី​បប្រទេសថៃយ៉ាង​រលូន​ដោយ​គ្មាន​ការឆែកឆេរ និង​រឹត​ប​ន្តឹង​ពី​មន្ត្រី​គយ ដោយសារ​គេ​បង់​សេវា​ឲ្យ​ ដោយមិនចេញវិក័យប័ត្រក៏មាន ប្រមូលលុយដាក់ហោប៉ៅចែកគ្នា យ៉ាងងាយ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុង១ខែៗរាប់សិបលានថែមទៀត?។

ប្រភពពីសមត្ថកិច្ចស្ថាប័នដទៃ​បង្ហើប​ថា ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធមិន​គ្រប់​ដែល​នាំចូល​ពី​ប្រទេស​ថៃមាន ដូចជា ស្រា​បៀរ​ជាច្រើន​ប្រភេទភេសជ្ជៈ​កំប៉ុងឬ​ដប, គ្រឿងសំណង់, ទំនិញ​ចាប់ហួយ និង​គ្រឿង​សំអាងការ​ជាដើម​។ ប្រភពបានបន្ថែមថា ក្រៅពីទំនិញសព្វសារពើក៏មានការនាំចូលម៉ូតូគេចពន្ធដ៏គ្រប់ប្រភេទ យ៉ាងសកម្មផងដែរ។ ពួកឈ្មួញអ្នករកស៊ីនាំម៉ូតូគេចពន្ធក្នុង១ជើងៗរាប់រយគ្រឿងនោះសុទ្ធតែត្រូវស្គាល់យ៉ាងជិតស្និទ្ធជាមួយលោក ទុំ ណូ។ ពួកឈ្មួញនាំចូលម៉ូតូគេចពន្ធជាចំហ ពីប្រទេសថៃចូលទឹកដីខេត្តកោះកុង ដោយមិនខ្លាចរអារច្បាប់ទម្លាប់ប្រទេសនេះឡើយ។ ពីព្រោះពួកគេអាងខ្នងមេគយលោក ទុំ ណូ។

បើតាម​ការបង្កា​ប់ប​ញ្ជា​យានយន្ត​ដឹកទំនិញ​ឆ្លងកាត់​តាម ផ្លូវ​ជាតិ​លេខ​៤៨​ត្រូវ​បង់ លុយ​ចាប់ពី​១០​ម៉ឺន​រៀល ឡើងទៅ​,រថយន្ត​ធំ​ដឹកទំនិញ​ត្រូវ​បង់លុយ​ពី​២០​ម៉ឺន​រៀល ឡើងទៅ បើ​មាន​ទំនិញ​សំពីងសំពោង​ច្រើន​ត្រូវ​បង់លុយ​ពី​២៥​ម៉ឺន​រៀល​ឡើងទៅ តាមសភាពនៃការដឹកជញ្ជូនជាក់ស្តែង។ សកម្មភាពបែបនេះគឺអាចមើលដោយភ្នែក ទទេឃើញជារៀងរាល់ថ្ងៃ នៅតាមបណ្ដាច្រកព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃក្នុងភូមិសាស្ត្រខេត្ត កោះកុងតាមដែលទឹកនិងដែនគោក។

Leave a Reply

Your email address will not be published.