(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គ និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំសម្របសម្រួលស្ដីពីការរៀបចំផែនការអាងទន្លេ ដែលមានភាពធន់សម្រាប់ក្រុមអាងទន្លេសាប នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម និងតាមរយៈប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក Lance Gore អ្នកឯកទេសជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គ អាជ្ញាធទន្លេសាប តំណាងទីប្រឹក្សាគម្រោង និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។
