ព័ត៌មានជាតិថ្មីៗ

ព័ត៌មានជាតិ

ក្រុមហ៊ុន​ផលិត​បារី​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​កណ្ដឹង​ធំ ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​.!

​ខេត្តតាកែវ ៖ មហាជន​និង​អង្គការ​សង្គម​ស៊ីវិល មាន​ការសង្ស័យ​ចំពោះ​ទីតាំង​រោងចក្រ​ផលិត​បារី​មួយ​កន្លែង​ឈ្មោះ LKZ HUA SHENG TIAN (CAMBODIA) Tobacco.,Ltd.​ស្ថិតនៅក្នុង​ភូមិ កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ថា​ជា​ទីកន្លែង​ផលិត​បារី ដែល​ស្រប​ច្បាប់ របស់​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ពិសេស​ត្រូវ​មានការ​អនុញ្ញាត​ចេញពី​ក្រសួង​ឧស្សាហកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ និង​ត្រូវបាន​នាំចេញ​ទៅ​បរទេស ដែកមាន​ព្រំប្រទល់​ជាប់​និង​ខេត្តតាកែវ ដែល​ជាហេតុ​ធ្វើអោយ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​។​ ​កន្លង​មក​អង្គភាព​អ្នកសារព័ត៌មាន ជាច្រើន​បាន​ចុះផ្សាយ ជា​បន្តបន្ទាប់ ពីមួយ​ទៅមួយ ក្នុង​ការជំរុញ​ឲ្យ​មន្ទីរការ​ងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ឆ្លើយបំភ្លឺ ចំពោះ​ទីតាំង​របស់​ក្រុមហ៊ុន​ខាងលើ​គឺជា​កន្លែង​ផលិត​បារី​ស្របច្បាប់ ក្តី តែ​គ្រាន់តែ​ជា​រនាំង​បិទបាំង បង្កើន​ផលិត​សារធាតុ​ញៀន និង​ផ្លាក​យីហោ ផ្សេងៗ ជាច្រើន ។​ ​បើ​យោង​ទៅតាម​ច្បាប់​ដែល​បាន​ចែង​នៅក្នុង​ក្រសួង​ពាណិជ្ជកម្ម​ត្រូវបាន​កំណត់​ម៉ាក ចំនួន​ផលិតផល និង​ឈ្មោះ​ក្រុមហ៊ុន​ទៅតាម​ការផ្ដល់ជូន​មាន​ចំនួន​កំណត់​ជាក់លាក់​នៃ​ក្រុមហ៊ុន​ខ្នាត​តូច មធ្យម និង​ខ្នាត​ធំ និង​ចាំបាច់​ត្រូវតែ​ផ្ដល់​ជូន​ទៅ​តាម​ចំនួន​ដែល​បាន​សុំ​ពី​ម្ចាស់​សហគ្រាស​ឬ​ម្ចាស់​ក្រុមហ៊ុន​ដើម្បី​អនុវត្ត​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​។​ ​ផ្អែក​តាម​ច្បាប់​ដែល​បាន​កំណត់​ដោយ​នាយកដ្ឋាន​ពន្ធដារ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បាន​ផ្ដល់ជូន​នូវ​តម្លៃ និង​ផលិតផល​បាន​កំណត់​ត្រូវ​តែ​ការបង់ពន្ធ​ទៅតាម​ម៉ាក​នីមួយៗ ដែល​ត្រូវបាន​ចុះបញ្ជី​ក្រោម​ស្លាក​យីហោរ ឬ​ប្រភេទ​ផលិតផល​។​ ​ទាក់ទង​ចំពោះ​ការផលិត​ទៅនឹង​វត្ថុធាតុដើម​ទ​តាម​ស្តង់ដា និង​បទដ្ឋាន​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក៏​បាន​កំណត់​នូវ​មុខរបរ​របស់​ម្ចាស់​សហគ្រាស​ឬ​ក្រុមហ៊ុន​ដែល​មាន​ទំហំ​នៃ​មូលធន​ដែល​បាន​កំណត់​ដោយ​ច្បាប់​ថា​ត្រូវ​បាន​ចែង​ក្នុង​មូលដ្ឋាន​នៃ​ច្បាប់ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​សាធារណការ​ដឹកជញ្ជូន និង អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ ទាំង​យប់​ទាំង​ថ្ងៃ ?

ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ត្រី​សាធារណការ​ខេត្ត​ក្រចេះ បាន​បង្ហើប​ឲ្យដឹងថា ទោះបី​រឿងអាស្រូវ​ពុករលួយ របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល​ខេត្ត​ក្រចេះ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ យ៉ាងណាក៏ដោយ ក៏​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏​មិន​ទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ពេញបន្ទុក របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ នៅឡើយ​។ ដូច្នេះហើយ​ទើប​លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​ត្រជាក់ចិត្ត ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ធំៗ នៅ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​ផងដែរ​។​ ​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ បានឲ្យដឹងថា ទំនិញ​ដែល​ឈ្មួញ​ធំៗ នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ភាគច្រើន​ដឹកជញ្ជូន​តាម​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ទម្ងន់ ហើយ​អាច​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ដោយ​មិនបាច់​ចូល​ថ្លឹង​ឲ្យបាន​ត្រឹមត្រូវ​តាម​ការកំណ​ត់​នោះ​ទេ​។​ ​ប្រភព​បានឲ្យដឹង​ទៀតថា ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ទាំងនោះ​គ្រាន់តែ​ឈប់​បង់លុយ​ឲ្យ​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ និង​បក្ខពួក​តាម​ការកំណត់ គឺ​អាច​បន្ត​ដំណើរ​ទៅមុខ​យ៉ាង​រលូន​។​ ​ជាងនេះទៅទៀត​ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ ដែល​ដឹក​ជញ្ជូន​កសិផល ដឹកជញ្ជូន​ទំនិញ​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​ថ្លៃ​បាយ​ទឹក​តាម​ការកំណត់ របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ និង​បក្ខពួក​ខ្លួន ទើប​ឈ្មួញ​ធំៗ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ល្មម​ដល់​ពេល​ដាក់​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ឱ្យ​ស៊ីជម្រៅ​ប្រធាន​និង​អនុប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​ 1 ​ភូមិ​ក្រ​សារជេទ​ ឃុំ​រំចេក ​ស្រុក​ព្រះស្ដេច​ ខេត្ត​ព្រៃវែង​ និង​បក្ខពួក​សហការ​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ញញើត​អ្វី​ទាំងអស់ !

ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​1​តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ចំណុច​ឃុំ​រំចេក​ស្រុក​ព្រះស្ដេច​ថា​ឡាន​ក៏​ថ្លឹង​, លុយ​ក៏​ថ្លឹង ទោះបីជា​មិន​លើស​ទម្ងន់​ក៏​បងៗ​ដែល​ប្រចាំការ​នៅ​ទីនោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​ដែល​គួរឲ្យ​ស្អប់ខ្ពើម និង​ថា​តើ​ពួក​មន្ត្រី​ទាំងនោះ​មក​ធ្វើការ មិន​បាន​ទទួល​ប្រាក់បៀវត្ស​ពី​រដ្ឋាភិបាល​ទេ​ឬ​? ​ក្រុម​មន្ត្រី​នៅ​មន្ទីរ​នេះ​បាន​និយាយថា ដោយ​មាន​ការឃុបឃិត​គ្នា​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ទើប​ក្រុម​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ឃុំ​រំចេក​ស្រុក​ព្រះស្ដេច រក​វិធី​គ្រប់បែប​យ៉ាង​ដើម្បី​ប្រមូលប្រាក់​ឲ្យបាន​ច្រើន ពីព្រោះ​វា​ជា​មុខមាត់​របស់​ស្ថានីយ​ផង និង​មាន​ចំណូល​ដាក់​ក្នុង​ហោប៉ៅ​បាន​ច្រើន​ផង​។​ ​ក្រុម​អ្នកបើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាម​ផ្លូវ​ផ្សេង​ពីព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ​មួយ​នេះ​ទារលុយ​ច្រើនៗ​ពេក​បើ​ទោះប្បី​ជា​មាន​ការ​លើស​ទម្ងន់​បន្តិចបន្តួចក៏​ដោយ​ជា​ង​នេះ​ទៅទៀត​បើ​ទោះប្បី ជា​មិន​លើស​ទម្ងន់​ក៏​មន្ត្រី​នៅ​ទីនោះ​ហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​អាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត រំចេក​នេះ​បន់​ឲ្យតែ​មាន​រថយន្ត​លើស​ទម្ងន់​ដើម្បី​សង្កត់​ក យក​លុយ​តែប៉ុណ្ណោះ​។​ ​រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត នៅលើ​ផ្លូវជាតិ​លេខ 1​នៅ​ចំណុច​ឃុំ​រំចេក​នេះ​ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដទៃ​ខូចខាត​។ រីឯ​ក្រុម​មន្ត្រី​ដែល​ប្រចាំការ​នៅ​ទីនោះ​គឺ​ដឹង​តែ​ពី​យក​លុយ ទោះប្បី​ជា​មិន​លើស​ទម្ងន់ឬ​លើស​តិចតួច​ក៏​ដោយ អ្វី​ដែល​សំខាន់​នៅពេលដែល​ពួកគេ​រក​លុយ​បាន​ច្រើន​គឺជា​មោទនភាព​ដោយ​មិនដឹង​ថា​លុយ​ដែល​បាន​ច្រើន​គឺជា​ការបំផ្លាញ​ផ្លូវ​នោះ​ទេ ៕

ព័ត៌មានជាតិ

ប្រធាន​អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ចំណុច​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​ប្រព្រឹត្ត​អំពើពុករលួយ តាមរបៀប​ជិះសេះ​លែង​ដៃ​

ខេត្ត​ពោធិ៍សាត់ ÷ ប្រភព​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជួន​ទំនិញ​តាម​រថយន្ត​ខ្នាត​យក្ស​បន្ទុក លើស​ទម្ងន់​ឆ្លងកាត់​ស្ថានីយ៍ ជញ្ជីង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ដែល​ពួក​ឈ្មួញ អះអាង​ថា​សុទ្ធ​តែ​បង់លុយ​មុន​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ចំណុច​ភូមិ​បន្ទាយ​ដី​លើ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ គឺ​ក្រុម​មន្ត្រី​អាច​រក​ចំណូល​លើ​តុ ក្រោម​តុ សម្រាប់​ចែក​គ្នា​ដាក់​ហោ​ប៉ាវ ធ្វើ​មានបាន​យ៉ាង​សុខ​ស្រួល​បំផុត​។​ ​ក្រុមអាជីវករ​តូចតាច​ដឹកទំនិញ ឆ្លងកាត់​លើ​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​បន្ទាយ​ដី​លើ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បាន​ធ្វើ​ការរិះគន់​ដល់​មន្ត្រី​ដែល​ប្រចាំការ​នៅ​លើ​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​៥ មិន​យកចិត្តទុកដាក់​នៅ​ក្នុង​ការផាកពិន័យ ឬ​មាន​វិធានការ​ផ្លូវច្បាប់​ទៅលើ​រថយន្ត ដឹក​លើស​ទម្ងន់​ឬ​ល្មើស​ច្បាប់​នោះ​ទេ គឺ​ពួក​មន្ត្រី​ទាំងនោះ​គិតតែ​រឿង​ផលប្រយោជន៍​។​ ​ជា​ការពិត​ជា​រៀងរាល់​យប់​ថ្ងៃ គេ​តែងតែ​សង្កេត ឃើញ​តៃកុង​ឡាន​ឬ​ព្រូ​ល​ចុះ​បង់លុយ រួច​បើក​បន្ត​ទៅមុខ​យ៉ាង​រលូន ទោះបី​ដឹក​ផ្ទុក​លើស​ទម្ងន់​កំណត់​ក៏ដោយ រីឯ​រថយន្ត​ខ្លះ​ទៀត គ្រាន់ តែ​វាយ​ភ្លើង​ស​ញ្ញ ជា​សញ្ញា បក្សពួក​គេ​ខាង​ស្ថានីយ៍​ឲ្យដឹង​រថយន្ត បន្តដំណើរ​មិន ឈប់​ចូល​ជញ្ជីង​ថ្លឹង​ក៍បាន​។​ ​មជ្ឈដ្ឋាន​ខាងក្រៅ ! និង​ក្រុម​អាជីវករ​តូចតាច បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សកម្មភាព​របស់​កម្លាំង​ចម្រុះ ក្រោម​ការគ្រប់គ្រង​របស់​មន្ត្រី​សាធារណកា​រ​និង​ដឹកជញ្ជូន​មិនបាន​ធ្វើ​ការងារ​អ្វី​ក្រៅពី​ប្រមូល​លុយ​ពី​រថយន្ត ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់ និង​ដឹក​ទំនិញ​គ្រប់​ប្រភេទ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ​៥ ក្រុង​ពោធិ៍សាត់ នោះទេ​។​ ​ប្រភព​បាន​បន្តថា បើសិន​លុយ​ដែល​បានមកពី​ការប្រមូល​ពី​រថយន្ត​ឆ្លងកាត់​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អនុវត្តគោលនយោបាយ ( ភូមិ ឃុំ មានសុវត្ថិភាព ) កម្លាំងនគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនមុខសញ្ញាលួចយ៉ាងសកម្មនិងប្រើប្រាស់គ្រឿងញៀន ​ស្រី ប្រុស ចំនួន ៧ នាក់ ! ចេញផ្សាយ ថ្ងៃទី 19 ខែតុលាឆ្នាំ 2024 (ដោយ និស្សិតក្មេងវត្ត)

http://nkvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/ 092391945/0885391945/098391945 (ក្រុងតាខ្មៅ)÷អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ស្រី០២នាក់ពាក់ព័ន្ធករណី សម្រួលឲ្យប្រើប្រាស់និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន! # ជនសង្ស័យមាន៖ ទី.១/ឈ្មោះ វិ ដារ៉ាគីនណា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុបវិជ្ជមាន(+) ទី.២/ឈ្មោះ សៀក វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែររស់នៅ ភូមិប៉ាវិល័យ ឃុំប៉ាវិល័យ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលទល់មុខផ្ទះសំណាក់មហាលាភ សង្កាត់កំពង់សំណាញ់ មុខរបរធ្វើចុងភៅហាងគុយអេងពីរវិជ្ជមាន(+) ទី.៣/ឈ្មោះ ហុង រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅ ភូមិចុងកោះ ឃុំសណ្តា […]

ព័ត៌មានជាតិ

​លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រព្រឹត្ត​អំពើ​ពុករលួយ កាន់តែខ្លាំង ប្រើ​ជន​ស៊ីវិល និង​មន្ត្រី​គយ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន ពី​មេ​ឈ្មួញ​តូច ធំ ដឹក​ទំនិញ​ឲ្យចូល​បង់លុយ​តាម​ការកំណត់ មិន​គូរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើល​រំលង​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គយ​នៅ​ខេត្ត​ព្រៃវែង បានឲ្យដឹងថា :​ក្រោយពេល​ដែល​ទទួល​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​06 ខែកក្កដា ឆ្នាំ​2020 រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​លោក មួង ដា​រ៉ា ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត អង្គភាព​ប្រឆាំង អំពើពុករលួយ ! ​រឿងអាស្រូវ​ពុករលួយ​របស់លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្ងំ​ស្ងាត់ឈឹង​តែម្ដង​។​ ​បច្ចុប្បន្ន​នេះ​លោក មួង ដា​រ៉ា បើកដៃ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង ប្រមូល​លុយ​តាមរបៀប​ពុករលួយ យ៉ាង​ពេញបន្ទុក ដោយសារ​តែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ចាំ​ជួយ​បិទបាំង​។​ ​ទន្ទឹម​នឹង​នេះ​ករណី​លោក ហង្ស វណ្ណ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ក៏​មាន​ការឃុបឃិត​ពី​សំណាក់​លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង ទើប​ក្រុម​ឈ្មួញ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​ចិត្ត​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ ដឹកជញ្ជូន​ទំនិញ ចេញពី​ស្រុក​យួន តាម​ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន ឆ្លងកាត់​មុខ​ស្នាក់ការ​សាខាគយ​ខេត្តព្រៃវែង បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ព្រៃខ្លា […]

ព័ត៌មានជាតិ

អង្គភាព​ប្រឆាំង​អំពើពុករលួយ​គូ​រដាក់ មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ មេ​គយ​ច្រក​ដូន​រ័ត្ន និង​សមត្ថកិច្ច​ពាក់​ពន្ធ​បើក​បា​រ៉ា​ស​ឲ្យ​រថយន្ត​ធុនយ​ក្ស​ដឹក​ជ័រកៅស៊ូ​ស្អុយ​រាប់រយ​តោន​ទៅ​ប្រទេស​វៀតណាម រាល់ថ្ងៃ​

ទោះបីជា​មាន​ការ​រឹតបន្តឹង​នៅតាម​ច្រកទ្វារ​ទ្វេភាគី​កម្ពុជា -​វៀតណាម ដើម្បី​ទប់ស្កាត់​នាំ​ទំនិញ​គេច​ពន្ធ​ចេញចូល ប៉ុន្តែ​យ៉ាងណា នៅតែ​មាន​ការដឹកជញ្ជូន​ចេញ​តាម​ច្រករបៀង និង​ច្រក​ទ្វេភាគី​ជារឿយៗ មិន​ដែល​ខាន​។ ជាក់ស្ដែង​នៅ​ច្រក​ដូនរ័ត្ន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គេ​សង្កេតឃើញ​នៅតាម​ដងផ្លូវ​ក្រាល​កៅស៊ូ ត​ភ្ជាប់​ពី​លេខ​៧ មក​ដល់​ព្រំដែន​វៀតណាម គឺ​មាន​រថយន្ត​ខ្នាតយ​ក្សធំៗ​ដឹក​ជ័រកៅស៊ូ​ស្អុយ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​យ៉ាង​រំភើយ ឆ្លងកាត់​ច្រក​ទ្វេភាគី​នេះ​យ៉ាង​ស្រួល​។​ ​ប្រភព​រាយការណ៍​ថា គយ​ច្រក​ដូនរ​ត្ឋលោក គង់ សារឿ​ន គឺជា​អ្នក​ចាត់ចែង​ធំ​បំផុត​ក្នុង​ផលប្រយោជន៍ អំពី​បញ្ហា​ជ័រកៅស៊ូ​និង​ផលិតផល​ទំនិញ​ផ្សេងៗ​ចេញ​-​ចូល​តាម​ច្រក​ដូនរត្ឋ​នេះ​។ អ្នក​ដែល​អស់លោក​មន្ត្រី​គយ​ទទួលបាន​ផលប្រយោជន៍ គឺ​គេ​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន ដោយ​ស្រួល ប៉ុន្តែ​អ្នក​ដែល​មិន​បាន​ផលប្រយោជន៍ មុខ​ជា​ត្រូវ​ឲ្យ​ត្រឡប់​ថយក្រោយ​យក​ជ័រ​ស្អុយ​ទៅ​លក់​ឲ្យ​រោងចក្រ​មួយ​កន្លែង​នៅ​ឯ​ស្រុក​តំបែរ​មិនខានឡើយ​។ គេ​តែងតែ​ឃើញ​ទិដ្ឋភាព​យ៉ាង​ដូច្នេះ​កើតមាន​នៅ​ច្រក​ដូនរ​ត្ឋ ជា​រៀងរាល់ថ្ងៃ​។​ ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បានឲ្យដឹងថា តាម​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កន្លង​ទៅ​គេ​សង្កេត​ឃើញ​ឈ្មួញ​ដឹក​ជ័រកៅស៊ូ​ស្អុយ​ដែល​មើល​ទៅ​ជា​លក្ខណៈ​គ្រួសារ យកទៅលក់​នៅ​ប្រទេស​វៀតណាម ចេញ​តាម​ច្រក​ដូនរ័ត្ន ដោយ​មិន​មាន​ការរារាំង​ណាមួយ​ពី​កម្លាំង​មន្ត្រី​សមត្ថកិច្ច ក៏​ដូច​ជា​កម្លាំង​គយ​ប្រចាំ​ច្រក​នោះទេ ដោយ​គេ​លើក​ហេតុផល​ថា លក្ខណៈ​តូចតាច​គ្រួសារ​តែ​ប៉ុណ្ណោះ​ដែល​ពលរដ្ឋ​លក់​គ្រាន់​បាន​លុយ​ដោះស្រាយ ជីវភាព​គ្រួសារ​។​ ​តាម​ប្រភព​ច្បាស់​ការណ៍​ទម្លាយ​ឲ្យដឹងថា ជាក់ស្ដែង​មាន​រថយន្ត​វេរ​អង្គ​ខ្នាត​យក្ស​ចំនួន​២​គ្រឿង ដឹក​ជ័រកៅស៊ូ​ស្អុយ រាប់រយ​តោន​ចេញពី​ប្រទេស​កម្ពុជា ដោយ​បើក​តាមផ្លូវ​ក្រាល​កៅស៊ូ​កាល​ពី​ថ្មីៗ​នេះ ដោយ​ចេញ​ទៅ​បន្តបន្ទាប់​គ្នា​។ នៅតាម​ដងផ្លូវ​គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​បាន​ឲ្យ​រថយន្ត​ដឹក​ជ័រកៅស៊ូ​នេះ​ឈប់​ហើយ​ថតរូប បន្ទាប់មក​អនុញ្ញាត​ឱ្យ​រថយន្ត​នេះ​បន្តដំណើរ​ទៅមុខទៀត​។ គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ក៏​ដូចជា​គយ​ប្រចាំ​ច្រក​ដូនរ​ត្ន័ បាន​បើក​បា​រ៉ាស់​ចំហ​យ៉ាង​ធំ​ដោយ​ឱ្យ​រថយន្ត​ដឹក​ជ័រកៅស៊ូ​ដែល​មិន​ទាន់​កែច្នៃ​នេះ ចូលទៅ​ក្នុង​ប្រទេស​វៀត​ណា​ម យ៉ាង​រំភើយ​តែម្ដង គឺ​មិន​មាន​ការទប់ស្កាត់​នោះទេ​។​ ​សូមបញ្ជាក់​ថា កន្លងមក​មាន​រថយន្ត​ដឹក​ជ័រកៅស៊ូ​ធុន​តូច​ជាង​នេះ​ចំនួន​ពី​រថយន្ត​បម្រុង​នឹង​ឆ្លងដែន​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម​តាម​ច្រក​ក្នុង​ស្រុក​មេមត់ […]

ព័ត៌មានជាតិ

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​អោយ​ស៊ីជម្រៅ​លោក សុំ សុវណ្ណារិទ្ធ មេ​សាខាគយ​ខេត្ត​ព្រះសីហនុ កាន់តំណែង​ដុះ​ស្លែ​បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​នាំ​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​ជិតខាង​ចូល​តាម​លំហរ​សមុទ្រ​យ៉ាង​ពេញបន្ទុក​.!

ប្រភព​ពី​អាជីវករ​ខេត្ត​ព្រះសីហនុ​បានអោយដឹងថា លោក សុំ សុវណ្ណារិទ្ធ មេ​សាខាគយ​ខេត្ត​ព្រះសីហនុ បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​ជិតខាង​ចូល​ជា ចំហ​តាម​លំហរ​សមុទ្រ​យ៉ាង​គគ្រឹកគគ្រេង​ន៎រណា​មិន​និយាយថា មេ​សាខាគយ​ខេត្ត​ព្រះសីហនុ ត្រូវប៉ាន់​ជាងគេ​?​ត្រូវប៉ាន់​ព្រោះ​មាន​ច្រកចេញចូល​ច្រើន​ហើយ​មាន​សុវត្ថិ ភាព​ទៀត​ដោយ​មិន​ខ្លាច​ឈ្មួញ​រត់គេច​តាម​ច្រក​ណា​ផ្សេង​ទៀត​ឡើយ​។​ ​ហេតុដូច្នេះ​ហើយ​បានជា​គេ​និយាយថា​លោក សំ សុវណ្ណារិទ្ធ មេ​សាខាគយ​ខេត្ត​ព្រះសីហនុ​កំពុង​កាក់កប​នៃ​ប្រភព​ចំណូល​ហិរញ្ញ​វត្ថុ​ដ៏​សំខាន់​សម្រាប់​ថ្នាក់​ដឹកនាំ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយសារ​តែ​ជា​ប្រភព​ចំណូល​សម្រាប់​ថ្នាក់​ដឹកនាំ​នេះ​ហើយ ទើបបាន​ជា​គ្មាន​ន៎រណា​សួរនាំ​រឿង​លោក សំ សុវណ្ណារិទ្ធ នោះដែរ បើទោះបីជា​មាន​បញ្ហា​បែកធ្លាយ​ភាពមិនប្រក្រតី​ឬ​ប្រព្រឹត្ត​របៀប​អំពើ​ពុករលួយ​ជា​ច្រើន​ក៏​ដោយ​ក៍​គ្មាន​ន៎​ណា​ហ៊ាន​ធ្វើ​អ្វី​ឬ​ប៉ះពាល់​លោក សំ សុវណ្ណរិទ្ធ មេ​សាខាគយ​ខេត្ត​ព្រះសីហនុ​បាន​ឡើយ​ព្រោះ​មាន​ខ្នងបង្អែក​រឹងមាំ ក្រសួង​។​ ​ប្រភព​បានឲ្យដឹងថា ទាំង​ច្រក​កំពង់ផែ​អន្តរ ជាតិ​ក៏ដូចជា​ច្រក​ទំនប់រលក​ជា​ដើម​នោះ​លោក សំ សុវណ្ណារិទ្ធ ក៏ដូចជា​លោក ណុប សំអាន មិនចាំបាច់​ប្រចាំការ​នៅ​កន្លែងធ្វើការ​គ្រប់​ពេលវេលា​នោះ​ទេ​! ពីព្រោះ​ពួក​ឈ្មួញ​និង​មន្ត្រី​គយ​សុទ្ធតែ​ជា​អ្នក​ស្គាល់គ្នា ដូច​អណ្ដាត​និង​ធ្មេញ​ទៅហើយនោះ​។ មិន​ចាំ បាច់​ត្រួតពិនិត្យ​ទំនិញ​ឲ្យបាន​មាត់ចត់​អ្វី​នោះឡើយ​គឺ​គ្រាន់​តែ​ពិនិត្យ​មើល​ឯកសា​រ​បន្តិចបន្តួច​រួច​ជា​ការ​ស្រេច រីឯ​បញ្ហា​សេវា​ក្រៅ គឺ​គេ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​ទូរ​សព្ទ័ បាន​យ៉ាង​ល្អប្រសើរ​។ ក្រុម​ឈ្មួញ​អ្នករកស៊ី​គឺ​មិន​អាច​គេច វេស​ពី​ការទាមទារ ដោយ​ប្រការ​ណាមួយ​របស់​អស់លោក​មន្ត្រី​គយ​នៅ​ខេត្ត​ព្រះសីហនុ​បាន​ឡើយ មានន័យថា​លោក​គយ​កំណត់​យ៉ាង​ណា​គឺ​ត្រូវតែ​បាន​យ៉ាងនោះ គឺ​ថៅកែ​ទំនិញ​នាំចូល​គ្រប់​ប្រភេទ​មានតែ​អង្វរ​ទន់​ឆ្អឹង ចំពោះ​មន្ត្រី​គយ​ទាំង​លោក ណុប សំអាន ក៏ដូចជា​លោក សំ សុវណ្ណារិទ្ធ ។​ ​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ រួម​ទាំង​ស្រា​បៀរ​មិន​ត្រូវបាន​មន្ត្រី​គយ​ត្រួតពិនិត្យ​ឲ្យបាន​ល្អៗ​ទេ​ហើយ​ជារឿយៗ​ទំនិញ​ទាំង នោះ​ត្រូវ​គេ​ខ្សឹប​ថា […]

ព័ត៌មានជាតិ

អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ មេ​គយ​ចល័ត នៅ​ចំណុច​ផ្លូវជាតិ​លេខ ៧ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ អង្គុយចាំ​រាប់​ក្បាល​ឡាន ក្រុម​ឈ្មួញ​តូច ធំ ដឹក​ជញ្ជួន​បន្លែ ផ្លែឈើ និង​ទំនិញ​គ្រប់​ប្រភេទ ចេញ​ពី​វៀតណាម ឲ្យចូល​បង់លុយ​តាម​ការកំណត់ របៀប​ជិះសេះ​លែង​ដៃ​

ត្បូងឃ្មុំ ៖ តាម​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹក ជញ្ជូន​បន្លែ​ផ្លែ ឈើ​ទំនិញ​ចេញ​ចូល​ពី​ប្រទេស​វៀត ណា​ម​ឆ្លងកាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ ៧ បាន​ស្នើ​ដល់​លោក ឱម យ៉ិនទៀង អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ដាក់​ការ​សេុី​បអង្កេត​ស្រាវជ្រាវ​អោយ​ស៊ីជម្រៅ​ជុំវិញ​ភាព​មិន​ប្រក្រតី​ពុករលួយ​របស់​ក្រុម​គយ​ចល័ត​មួយកន្លែង​នេះ​ស្ថិត​លើ​ផ្លូវជាតិ​លេខ ៧ នៅ​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ពី ក្រុមអាជីវករ​ម្ចាស់​រថយន្ត​ដឹកទំនិញ​ឆ្លងដែន​ចេញពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​កម្ពុជា ។​ ​ទីតាំង គយ​កុងត្រូលជជុះ បើ​យើង​ធ្វើដំណើរ​ទៅ​ស្រុក​មេមត់​គឺ​កម្លាំង​គយ​មួយក្រុម​នេះ​ដាក់​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ខាង ឆ្វេង​ដៃ​។​មហាជន​ជាច្រើន​ដាក់ ជា​ចម្ងល់​ឆ្ងល់​ថា តើ​ក្រុម​គយ​នៅ​ចំណុច​ខាងលើ ចំណុះ​អោយ​គយ​ខេត្ត​ឬ​គយ​ចល័ត​លើ​ផ្ទៃ​ប្រទេស ? ចាំ​បង្ក្រាប​បទល្មើស​រត់ពន្ធ ? ឬ​ក៍ដា​ក់មក​ចាំ​សង្កត់ ក ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹក​បន្លែ​ផ្លែឈើ​និង​ទំនិញ​ស្របច្បាប់​បង់ពន្ធ​គយ​ប្រចាំ​ច្រក​រួចរាល់​ហើយ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​នេះ​ត្រូវ​ក្រុម​គយ​ចំណុច​គាប​យកលុយ​ច្រើនៗ​បន្តទៀត ? ។​ ​ប្រភព​អាជីវករ​ដឹកទំនិញ​បាន​បន្តថា ទំនិញ​ក្នុង​១​រថយន្ត​សាំ​យ៉ុង​បង់​ឱ្យ​ក្រុម គយ​នៅ​ទីតាំង​ខាងលើ​ចំនួន ៨០​មុឺន​ទៅ​១ លាន រៀល ដែល​ដឹក​ទំនិញ​ចេញពី​ប្រទេស វៀតណាម ចូលមក​ប្រទេស​កម្ពុជា បណ្ដា​ទំនិញ​ទាំងឡាយ​ដែល​ឆ្លង ដែន​ពី​ប្រទេស​វៀតណាម ចូល​មក​នោះ​សុទ្ធតែ​ត្រូវ​បង់ពន្ធ​នៅ​ច្រកព្រំដែន​រួចហើយ​ដែរ​?​ប៉ុន្តែ​ក្រុម​គយ​ជជុះ​នៅ​ចំណុច​នោះ​តម្រូវ​អោយ​ពួកគាត់​បង់ លុយ​បន្ថែមទៀត​ដោយ​គ្មាន​ក្រដាស់​ស្នាម​ឬ​វិក្ក័​យ​ប​ត្របង់​ពន្ធរ​ដ្ឋ​អ្វី​ទាំងអស់​។ ​ហេតុម្ដេច​បានជា​មាន​ពួក​ក្រុម​គយ​ចល័ត​នៅ​មិន​ឆ្ងាយ​ពី​គយ​ព្រំដែន​មួយកន្លែង​ទៀត ដែល​ចាំ​យក​លុយ​ស្រួលៗ​បន្ថែម​ទៀត​នោះ មជ្ឈដ្ឋាន​នានា​ថា ករណី​នេះ​តើ​បទបញ្ជា​របស់​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មែន​ដែរ​ឬ ? បើ​វា​ជា​គយ​ស្របច្បាប់​បញ្ជា​ពី​ថ្នាក់លើ​មែន​នោះ ? […]

ព័ត៌មានជាតិ

លោក ទន់ ចាន់​ធី មេ​គយ​ចល័ត​តំបន់​២​កាន់តំណែង​ភ្លាម​ពង្រាយ​កូនចៅ​គ្រប់​ច្រកល្ហក​ជា​ពិសេស​តាម​ដងផ្លូវ​ជាតិ​ដើម្បី​ប្រមូល​លុយ​ដើម្បី​ស្រង់ដើម​?

ក្រុមអាជីវករ​អ្នករកស៊ី​ដឹក​ទំនិញ​ស្របច្បាប់​និង​ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ​ឆ្លងដែន ចេញ​ចូល​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា បាន​បង្ហើប​ថា ចាប់តាំងពី​លោក ទន់​ចាន់​ធី ចូលកាន់​តំណែង​ភ្លាម​ជា​ប្រធាន​ស្នាក់ការ​តំបន់​២ បង្ការ និង​បង្ក្រាប​បទល្មើស​រត់ពន្ធ​នោះ​មក​គឺ​លោក​បាន​ប្ដូរ​ប្រព័ន្ធ​បង់លុយ​ខុស​ពី​មុន​ក្នុង​បំណង​រក្សា​ការសម្ងាត់​កុំឱ្យ​បែកធ្លាយ​ដល់​អ្នកកាសែត ដោយ​បាន​កំណត់​ឱ្យ​អាជីវករ​ទៅ​បង់​លុយ​ដាក់​ខែ​ផ្ទាល់ខ្លួន​រឺ​ទំនាក់ទំនង​តាម​ទូរ​សព្ទ​ផ្ទាល់ខ្លួន​។​ ​ប្រភព​ដដែល​បានឲ្យដឹងថា កាលពី​ជំនាន់​លោក ខៀវ សារឿ​ន ជា​ប្រធាន​ស្នាក់ការ​តំបន់​២ គឺ​មាន​ការ​កំណត់​យក​លុយ​ពី​អាជីវករ ដាក់​ហោ​ប៉ាវ​ដែរ​និង​បង់​តាម​ផ្ទះ​ផ្ទាល់ ប៉ុន្តែ​មិន​ច្រើន ហើយក៏​មិន​តឹងតែង​ដូច​លោក ទន់ ចាន់​ធី ហើយ​លោក​ក៏​បាន​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ថ្មី ដោយ​គាប​យកលុយ​ពី​អាជីវករ អ្នក​ដឹកទំនិញ​ពី​វៀតណាម​ចូល​ខ្មែរ​ច្រើន​ជាង​មុន ជាហេតុ​នាំ​ឱ្យ​ពួកគាត់​រក​ប្រាក់ចំណេញ​លែង​បាន​។ ​សម្រាប់​រថយន្ត​ធុន​តូច ក្នុង​១​ជើងៗ​ចំនួន ២០​ម៉ឺន​រៀល​ជា​កំហិត​, រថយន្ត​ធុន​មធ្យម​យក​ចាប់ពី ៣០​ម៉ឺន​រៀល​ទៅ​៥០​ម៉ឺន​រៀល ក្នុង​១​ជើង​, រថយន្ត​ធុន​ធំ យក​ចាប់ពី​៥០​ម៉ឺន​រៀល ទៅ​៨០​ម៉ឺន​រៀល​ក្នុង​១​ជើង​។ ជាមួយគ្នា​នោះ បើ​សម្រាប់​រថយន្ត​ដឹក​ទំនិញ​សំខាន់ៗ​ដូច​ជា​គ្រឿង​ដែក គ្រឿង​ម៉ាស៊ីន ចេញ​ពី​វៀតណាម ចូល​មក​ខ្មែរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ គឺ​កំណត់​យក​រហូតដល់​រាប់រយ រាប់ពាន់​ដុល្លារ​ឯណោះ​ក្នុង​១​ជើងៗ ហើយ​ការ​បង់លុយ​ទាំងនោះ មិន​ដែល​មាន​ក្រដាស​ស្នាម ឬ​ចុងសន្លឹក បង្កាន់ដៃ​បង់ពន្ធ​ចូល​រដ្ឋ​អ្វី​ទេ​។​ ​ទោះជា​យ៉ាងណា​ក៏ដោយ​រាល់ថ្ងៃនេះ​គេ​សង្កេតឃើញ​ថា​ក្រុម​ឈ្មួញ​ជាច្រើន​អ្នក​មាន​ទាំង​ខ្នាត​តូច និង​ខ្នាត​ធំ បាននាំគ្នា​សម្រុក​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ​ដូច​ជា​គ្រឿង​ដែ​ករឿង​ជ័រ​អីវ៉ាន់​ចាប់ហួយ​បន្លែ​ផ្លែឈើ​ចេញ​ពី​វៀតណាម​ចូលមក​កម្ពុជា ដោយ​កិច្ច​ពន្ធ និង​បង់ពន្ធ​មិន​គ្រប់​តាម​ច្រកទ្វារ​ព្រំដែន​នានា​ទាំងថ្ងៃទាំងយប់ ដឹក​គ្មាន​ឈប់ឈរ​ជា​ហេតុ​ធ្វើឲ្យ​សមត្ថកិច្ច​ជំនាញ​ដេកចាំ​ទទួលផល​ស្រាប់ៗ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជាថ្នូ​មិន​បង្ក្រាប​ទំនិញគេចពន្ធ ឬ​ផាកពិន័យ​ចូល​រដ្ឋ​ជា​ដើម​។​

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព! ផ្សាយចេញ (ដោយ និស្សិតក្មេងវត្ត)

http://nkvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/ 092391945/0885391945/098391945 ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចធិបតី» ផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ព្រះរាជពិធីអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងផែនការយុទ្ធដំណើរទ័ព ពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ទៅ-មកមុខព្រះបរមរាជវាំង។ ពិធីប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចធិបតី» នឹងប្រព្រឹត្តទៅពីថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០២៤នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៦នាក់  បញ្ជូនទៅតុលាការ និងមណ្ឌលកែប្រែឱកាសខ្ញុំ ពាក់ព័ន្ធករណីគ្រឿងញៀន! ផ្សាយចេញ÷07/10/2024 (ដោយ និស្សិតក្មេងវត្ត)

http://nkvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/ 092391945/0885391945/098391945 នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ រីឯម្នាក់ទៀតបញ្ជូនទៅមណ្ឌលកែប្រែឱកាសខ្ញុំ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតី បង្កការអុកឡុកក្នុងគ្រួសារ។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖ *ករណីទី១៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចខ្ទមទុកចោល ក្នុងភូមិ ពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល និងចំណុចក្នុងភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាសរុបចំនួន០៤កញ្ចប់, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។ ជនទាំង០៥នាក់ រួមមាន ៖ ១/ឈ្មោះ យឿន សុថា ហៅ អាញ៉ាញ់ ភេទប្រុស អាយុ៤០ឆ្នាំ, ២/ឈ្មោះ រុណ សុផាត  […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះត្រួតពិនិត្យការហ្វឹកហាត់ត្រៀមបើកវគ្គសិក្សា នៅភ្នំជុំសែនរីករាយ! ចេញផ្សាយ÷06/10/2024 (ដោយ និស្សិតក្មេងវត្ត)

http://www.nkvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/0885391945/098391945 ខេត្តកំពង់ឆ្នាំង ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការងារហ្វឹកហាត់សមដើម្បីរៀបចំបើកវគ្គវិក្រឹត្យការគរុកោសល្យ និងនាយទាហានគ្រប់គ្រង ជំនាន់ទី៣ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ស្អែកនេះ។ ពិធីបើកវគ្គនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង ស្នងការស្នងការដ្ឋានទាំង៧ និងនាយការិយាល័យជំនាញផងដែរ។ កងរាជអាវុធហត្ថដែលជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ តែងតែចាត់ទុកការងារហ្វឹកហ្វឺនគឺជាការងារអាទិភាពចំបងដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មេឈ្មួញធំៗ ដឹកទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ចេញពីព្រំដែននានាក្នុងខេត្តព្រៃវែង និងចេញពីខេត្តស្វាយរៀង លោក ទន់ ចាន់ធី មេគយចល័តតំបន់២ នៅជិតឃុំរំចេក ប្រេីជនសុីវិល និងពង្រាយមន្ត្រីគយ គ្រប់ច្រកល្ហក អង្គុយចាំរាប់ក្បាលឡានពីក្រុមឈ្មួញដឹកទំនិញឲ្យចូលបង់លុយតាមការកំណត់ មិនគូរអង្គភាពប្រឆាំងអំពើពុករលួយមេីលរំលង! ចេញផ្សាយ÷06/10/2024 (ដោយ និស្សិតក្មេងវត្ត)

http://www.nkvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/0885391945 មេឈ្មួញធំៗ ដឹកទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ចេញពីព្រំដែននានាក្នុងខេត្តព្រៃវែង និងចេញពីខេត្តស្វាយរៀង លោក ទន់ ចាន់ធី មេគយចល័តតំបន់២ នៅជិតឃុំរំចេក ប្រេីជនសុីវិល និងពង្រាយមន្ត្រីគយ គ្រប់ច្រកល្ហក អង្គុយចាំរាប់ក្បាលឡានពីក្រុមឈ្មួញដឹកទំនិញឲ្យចូលបង់លុយតាមការកំណត់ មិនគូរអង្គភាពប្រឆាំងអំពើពុករលួយមេីលរំលង! ចេញផ្សាយ÷06/10/2024 (ដោយ និស្សិតក្មេងវត្ត) ក្រុមអាជីវករអ្នករកស៊ីដឹកទំនិញស្របច្បាប់និងទំនិញគេចពន្ធជាច្រើនប្រភេទឆ្លងដែន ចេញចូលពីប្រទេសវៀតណាមមកកម្ពុជា បានបង្ហើបថា ចាប់តាំងពីលោក ទន់ចាន់ធី ចូលកាន់តំណែងភ្លាមជាប្រធានស្នាក់ការតំបន់២ បង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធនោះមកគឺលោកបានប្ដូរប្រព័ន្ធបង់លុយខុសពីមុនក្នុងបំណងរក្សាការសម្ងាត់កុំឱ្យបែកធ្លាយដល់អ្នកកាសែត ដោយបានកំណត់ឱ្យអាជីវករទៅបង់លុយដាក់ខែផ្ទាល់ខ្លួនរឺទំនាក់ទំនងតាមទូរសព្ទផ្ទាល់ខ្លួន។ ប្រភពដដែលបានឲ្យដឹងថា កាលពីជំនាន់លោក ខៀវ សារឿន ជាប្រធានស្នាក់ការតំបន់២ គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរនិងបង់តាមផ្ទះផ្ទាល់ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែងដូចលោក ទន់ ចាន់ធី ហើយលោកក៏បានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាមចូលខ្មែរច្រើនជាងមុន ជាហេតុនាំឱ្យពួកគាត់រកប្រាក់ចំណេញលែងបាន។ សម្រាប់រថយន្តធុនតូច ក្នុង១ជើងៗចំនួន ២០ម៉ឺនរៀលជាកំហិត, រថយន្តធុនមធ្យមយកចាប់ពី ៣០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ក្នុង១ជើង, រថយន្តធុនធំ យកចាប់ពី៥០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលក្នុង១ជើង។ ជាមួយគ្នានោះ បើសម្រាប់រថយន្តដឹកទំនិញសំខាន់ៗដូចជាគ្រឿងដែក គ្រឿងម៉ាស៊ីន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត (ដោយ និស្សិតក្មេងវត្ត)

http://www.nkvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/0885391945/098391945 កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត នៅវេលាម៉ោង០៥:១៥នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកពង់ស្ពឺ ដោយបានចាប់យកវត្ថុតាងរថយន្តចំនួន០១គឿ, ឈើគគីរចំនួន ១ដុំ ស្មើនឹង ០.៧៨០ ម៉ែត្រត្រីគុណ, ឈើម្រេញចំនួន ៩ដុំ ស្មើនឹង ៣.០៣ ម៉ែត្រត្រីគុណ បច្ចុប្បន្នកម្លាំងជំនាញបានប្រគល់វត្ថុតាងឲ្យទៅខណ្ឌរដ្ឋបាលព្រៃកំពង់ស្ពឺចាត់ការបន្ត។

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌ ចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! (ដោយ និស្សិតក្មេងវត្ត)

http://www.nkvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/0885391945/098391945 នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈបក្សសង្កាត់ និងលោក លោកស្រីក្នុងជួរគណ:កម្មាធិការបក្សសង្កាត់ ប្រធាន អនុប្រធានគណៈសាខាភូមិ ព្រមទាំងយុវជនសង្កាត់ បាននាំយកបច្ច័យ និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃក្នុងឱកាសវេនកាន់បិណ្ឌរបស់ពុទ្ធបរិស័ទ្ធ នៅវត្តចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹសគឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី (ហៅវត្តគោករលួស) ព្រមជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏មានសទ្ធាបន្ថែមជូនថវិកា ដល់ លោកតា លោកយាយ ពុទ្ធបរិស័ទ និងកងកម្លាំងការពារសណ្តាប់ធ្នាប់ ព្រមទាំងយុវជន យុវនារី កុមារា កុមារី ដែលបានមកចូលរួមនៅទីនោះផងដែរ។ បន្ទាប់ពីបញ្ចប់កម្មវិធីបុណ្យ ឯកឧត្តម រ័ត្ន ស្រ៑ាង ក៏បានចុះត្រួតពិនិត្យកំណាត់ផ្លូវពី វត្តកែវមុនី ឆ្ពោះទៅព្រំប្រទល់រវាងសង្កាត់ព្រែកកំពឹស និងឃុំតាបែស […]

ព័ត៌មានជាតិ

យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៣១នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថ ជាង២០០នាក់ផ្សេងទៀត ទូទាំងប្រទេស! (ដោយ និស្សិតក្មេងវត្ត)

http://www.nkvtvonline.net /ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៣១នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រមគ្នាជាមួយយោធិន នៃកងរាជអាវុធហត្ថ ជាង២០០នាក់ផ្សេងទៀត ទូទាំងប្រទេស! នាព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា បណ្តាអាវុធហត្ថរាជធានីខេត្តទាំង២៥ បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ជូនដល់យោធិន នៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ឆ្នាំ២០២៤ សរុបចំនួន ២៦៣នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈប្រព័ន្ធ Video Conference។ ក្នុងឱកាសនេះផងដែរ យោធិន […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កាស៊ីណូយ៉ុងយន្តឋិតនៅ ភូមិសំពៅពូន សង្កាត់សំពៅពូន ក្រុងសំពៅពួន ខេត្តកណ្ដាល បើកលេងល្បែងស៊ីសង ច្រើនប្រភេទរួមទាំងមាន់ជល់កំពុងបង្កភាពអនាធិបតេយ្យ យ៉ាងខ្លាំងផ្គើនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល?

ចុះផ្សាយ 08/09/ 2024/ដោយ http://www.nkvtvonline.net/ ទំនាក់ទំនងទូរសព្ទ ០៩២ ៤៩ ១៩ ៤៥ / ០៩៨ ៣៩ ១៩ ៤៥ កាស៊ីណូយ៉ុងយន្តនៅក្រុងសំពៅពូន ខេត្តកណ្ដាល កំពុងបង្កបភាពអនាធិបតេយ្យយ៉ាងខ្លាំង។ សេចក្តីរាយការណ៍បានឲ្យដឹងថា កាស៊ីណូមួយកន្លែងឈ្មោះយ៉ុងយ័ន្តមានទីតាំងឋិតនៅ ភូមិសំពៅពូន សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលមានល្បែង ស៊ីសងច្រើនប្រភេទរួមទាំងមាន់ជល់នៅក្នុងនោះផង កំពុងបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង។ ក្រៅពីការមិនគោរពច្បាប់លក្ខន្តិកៈនៃកាស៊ីណូនោះ ទីតាំងល្បែងស៊ីសង១កន្លែងនេះត្រូវគេអះអាងថា ហាក់ដូចជាផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង។ ករណីនេះអាជ្ញាធរមាន សមត្ថកិច្ចខេត្តកណ្ដាល គួរចាត់វិធានការយ៉ាងណាប្រកបដោយប្រសិទ្ធភាពដើម្បីកុំឲ្យកាស៊ីណូនេះប្រព្រឹត្តនៅទង្វើមិនគប្បីច្រើនខ្លាំងពេក។ ថ្មីៗនេះមានសេចក្តីរាយការណ៍ អំពីការកើតមានអំពើហិង្សានៅក្នុងកាស៊ីណូយ៉ុងយ័ន្ត ដោយការវាយតប់គ្នារវាងមេការនិងអ្នកចូលទៅលេងមាន់ជល់ក្នុងកាស៊ីណូនោះ។ ប្រភពបានឱ្យដឹងថា ជនបង្កគឺជាម្ចាស់សង្វៀនឈ្មោះណាក់ ហើយជនរងគ្រោះឈ្មោះ ប្រេស៊ីល ត្រូវបានម្ចាស់សង្វៀន វាយបណ្ដាលឲ្យសន្លប់ឈឹងនៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ។ ករណីហិង្សានេះហាក់ដូចជាមិនបានការយកចិត្តទុកដាក់ដោះស្រាយយ៉ាងណានោះឡើយ ពីព្រោះទំនងជាការស៊ីណូមានឯករាជ្យភាពដែលអាជ្ញាធរមានសមត្ថកិច្ចមិនអាចចូលបាន។ អធិបតេយ្យភាពដែលប្រកបដោយភាពអាណាធិបតេយ្យនេះ មិនគួរអាជ្ញាធរខេត្តកណ្ដាលមើលរំលងនោះឡើយ។ ប្រភពបានឱ្យដឹងថា ជនដែលចូលទៅលេងជល់មាន់នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ គឺភាគច្រើនជាជនជាតិវៀតណាមនិងខ្មែរ។ ពួកគេសប្បាយស្រែករីករាយហ៊ោរកញ្ជ្រៀវលាន់កងរំពង បើទោះបីជាអ្នកចូលលេងជាជន ជាតិខ្មែរទាំងនោះខុសច្បាប់ក៏ដោយ ។ ពួកគេភ្នាល់ដាក់ លុយតម្លៃរាប់រយដុល្លារឬរាប់ពាន់,រាប់ម៉ឺនដុល្លារក្នុងមាន់មួយគូៗ។ […]

ព័ត៌មានជាតិ

លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រព្រឹត្ត​អំពើ​ពុករលួយ កាន់តែខ្លាំង  ប្រេីជនសុីវិល និងមន្ត្រីគយចាំអង្គុយរាប់ក្បាលឡាន ពីមេឈ្មួញតូច ធំ ដឹកទំនិញឲ្យចូលបង់លុយតាមការកំណត់ មិនគូរ អង្គភាពប្រឆាំងអំពើពុករលួយមេីលរំលង

ចុះផ្សាយថ្ងៃទី04ខែសីហាឆ្នាំ2024(nkvtvonline) ​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​ព្រៃវែង បានឲ្យដឹងថា ក្រោយពេល​ដែល​ទទួល​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​06 ខែកក្កដា ឆ្នាំ​2020 រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​លោក មួង ដា​រ៉ា ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត អង្គភាព​ប្រឆាំង​ អំពេីពុករលួយ។​ ​រឿងអាស្រូវ​ពុករលួយ​របស់លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្ងំ​ស្ងាត់ឈឹង​តែម្ដង​។ ​បច្ចុប្បន្ន​នេះ​លោក មួង ដា​រ៉ា បើកដៃ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង ប្រមូល​លុយ​តាមរបៀប​ពុករលួយ យ៉ាង​ពេញបន្ទុក ដោយសារ​តែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ចាំ​ជួយ​បិទបាំង​។​ ​ទន្ទឹម​នឹង​នេះ​ករណី​លោក ហង្ស វណ្ណ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ក៏​មាន​ការឃុបឃិត​ពី​សំណាក់​លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង ទេីប​ក្រុម​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗ​ស្រេច​តែ​ចិត្ត​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ ដឹកជញ្ជូន​ទំនិញ ចេញពី​ស្រុក​យួន តាម​ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន ឆ្លងកាត់​មុខ​ស្នាក់ការ​សាខាគយ​ខេត្តព្រៃវែង បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ព្រៃខ្លា […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណះការនិងដឹកជញ្ជូនល្មមដល់ពេលដាក់មន្ត្រីជំនាញចុះត្រួតពិនិត្យឲ្យស៊ីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅចំណុចផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួកសហការគ្នាកៀបយកលុយពីក្រុមឈ្មួញអាងខ្នងប្រធានមន្ទីរសាធារះណការខេត្តព្រៃវែង

ចុះផ្សាយថ្ងៃទី04ខែសីហាឆ្នាំ2024(nkvtvonline) ថ្ងៃទី04ខែសីហាប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៨ តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំព្រែកព្នៅស្រុកពារាំងថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាចទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រៃវែង បានឱ្យដឹងថា លោកជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តមួយកន្លែងនៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចឃុំព្រែកព្នៅ ស្រុកពារាំងនេះ។ ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តព្រែកព្នៅ រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តព្រែកព្នៅនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ ៨នៅចំណុចឃុំព្រែកព្នៅនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។

ព័ត៌មានជាតិ

លោក នូ ស៊ីថា អតីត​មេ​គយ​ខេត្ត​បន្ទាយមានជ័យ​ដល់​អាយុ​ចូល​និវត្តន៍​ទើប​រត់ការ​ពន្យារកំណើត​រួច​ត្រូវបាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជំនួស លោក កើត សុធា​រ៉ា​ភ្លាម​ដាក់ពង្រាយ​កូនចៅ​គ្រប់​ច្រកល្ហក​ទូទាំង​ប្រទេស​កម្ពុជា​ដើម្បី​ប្រមូល​លុយ​ស្រង់ដើម​?

ភ្នំពេញ = ថ្មី ៗ នេះ លោក នូ ស៊ីថា ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្ត​បន្ទាយមានជ័យ បាន​មក​កាន់​តំណែង​ថ្មី​ជា ប្រធាន​នាយកដ្ឋាន​បង្ការ​បង្ក្រាប​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជំនួស លោក កើត សុធា​រ៉ា ខណៈ​គាត់​ឡើងកាន់តំណែង​ជា​អគ្គនាយករង អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ។ ក្នុង​តំណែង​ថ្មី សង្ឃឹមថា ជា​សេនាធិការ​ដ៏​សំខាន់​របស់ អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា ក្នុង​ការប្រមូល​ពន្ធ​ជូន​រដ្ឋ​…! ។​ ​ក៏​ប៉ុន្តែ​បន្ទាប់ពី​បាន​ឡើងកាន់​តំណែង​ថ្មី​ភ្លាម​លោក​បាន​ដាក់ពង្រាយ​មន្ត្រី​គយ​ចល័ត​គ្រប់​ច្រកល្ហក​រួមទាំង​តាម​ផ្លូវ​ជាតិ​ផង​ដែរ​ដើម្បី​ទប់ស្កាត់​អំពើ​រត់ពន្ធ​។ ប៉ុន្តែ​ប្រភព​ពី​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ពី​ប្រទេស​ជិតខាង​ចូល​មក​កាន់​រាជធានី​ភ្នំពេញ​បាន​ប្រាប់ថា តាំង​ពី​លោក នូ ស៊ីថា ឡើងកាន់​តំណែង​ភ្លាម​តម្រូវអោយ​មាន​រាប់​ក្បាល​ឡាន​បង់លុយ​ច្រើនៗ​ដោយ​លើក​ហេតុផល​ថា​ដើម្បី​រក​ចំណូល​ចូល​ជាតិ តែ​ធាតុពិត​កំពុងតែ​ឆ្លៀត​ស្រង់ដើម​វិញ​ច្រើន​ជាង​រក​ចំណូល​ចូល​ជាតិ​។​ ​ថ្មីៗ​នេះ​បើ​តាម​ការលើកឡើង​របស់​ប្រភព​ផ្ទៃក្នុង​គយ បើ​សង្ឃឹម​ទៅលើ​សា​ម៉ី​ស្ថាប័ន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​កម្ពុជា​នោះ គេ​មិន​សង្ឃឹម​ទេ មានតែ​អង្គភាព ACU ប៉ុណ្ណោះ​ដែល​អាច​រកឃើញ​នូវ​ភាព​ស្អុយរលួយ​របស់លោក នូ ស៊ីថា ជា​អតីត​ជា​ប្រធាន​សាខាគយ និង​រដ្ឋ​ខេត្តបន្ទាយមានជ័យ ដែល​បាន​លេបថ្នាំ​ពន្យា​កំណើតរ​ហូត​បាន​ឡើងកាន់ដំណែង​ជា​ប្រធាន​នាយកដ្ឋាន​គយ​ចល័ត​ដែល​ល្បី​ពី​ខេត្ត​បន្ទាយមានជ័យ​ពី​រឿង​ពុករលួយ​ថា​មិន​ធម្មតា​នោះ ! ​មិនតែប៉ុណ្ណោះ​ភាពល្បីល្បាញ របស់លោក នូ ស៊ីថា មិន​ត្រឹមតែ​ល្បី​ថា​ជា​នាយគយ​ពូកែរ​ចាប់​ជម្រឹត​គោះ​ឈ្មួញ ប្រជាពលរដ្ឋ​រកស៊ី​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ល្បី​ថា​ជា​ជន​ពូកែ​សូកប៉ាន់ អែបអប​ថ្នាក់លើ […]

ព័ត៌មានជាតិ

កាស៊ីណូ​នៅ​ច្រកព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើក​ឲ្យ​ប្រជាជន​ខ្មែរ និង​វៀតណាម​ចូល​លេង​ដោយ​សេរី​

​ប្រភព​ពី​សមត្ថកិច្ច​នានា​បានឲ្យដឹងថា ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​ស្ថិត នៅ​ច្រក​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កំពុង​ដំណើរ ការ​ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​ចូល លេង​ដោយ​សេរី​។ នៅ​ក្នុង​កាស៊ីណូ មាន​ល្បែង​សុីសង​គ្រប់​ប្រភេទ ដូចជា​ជល់​មាន់​,​បៀ​រ​,​អាប៉ោង​និង​យូគី​ដែល គេ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​ចូល​លេង​យ៉ាង​ពពាក់ពពូន​និង​អនាធិបតេយ្យ ជា​រៀងរាល់ថ្ងៃ​។ អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន មិន​ខ្វល់​ចំពោះ​បញ្ហា​នេះ​ទេ គឺ​ចាំ​ទៅ​យក​លុយ​ពី​ជនជាតិ​វៀតណាម​ឆ្លងដែន​តែប៉ុណ្ណោះ​។​ ​ប្រភព​ពលរដ្ឋ​ខ្សិប​ថា មក​ទាល់​ពេលនេះ​មិនទាន់​ឃើញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​,​ស្រុក​ព្រះស្តេច ឬ​ខេត្ត ព្រៃវែង ពិសេស លោក​ឆោម ប៊ុន​ឆន​ស្នងការ​នគរបាល​ខេត្ត​ចុះ​មក​ត្រួតពិនិត្យ​នោះ​ទេ​។ ផ្ទុយទៅវិញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រុក​ព្រះស្តេច និង​ខេត្ត​ព្រៃវែង​ហាក់ដូច ជា ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​នេះ​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​មើលឃើញថា អាជ្ញាធរខេត្ត ជាពិសេស​សមត្ថកិច្ច ហាក់ដូចជា​ធ្វើ​មិនដឹងមិនឮ ជាមួយ​នឹង​ការទទួល​បាន​ផលប្រយោជន៍​ឬ​លាប​សក្ការៈ ណាមួយ​ពី​ម្ចាស់​កាស៊ីណូ​មួយ​កន្លែង​នេះ​។ យ៉ាង​ដូច្នេះ​ហើយ​បានជា​កាស៊ីណូ​១​កន្លែង​នេះ​ដំណើរការ រយៈពេល​ជា​យូរ​មក ហើយ​ដោយ​គ្មាន​សមត្ថកិច្ច​ណា ត្រួតពិនិត្យ​ឡើយ​។​ ​គួរ​រំលឹក​ផង​ថា ស​.​ជ​.​ណ ចេញ​ដោយ​ទីស្តីការ​គណៈ​រដ្ឋ មន្ត្រី អនុញ្ញាត​ផ្តល់​អាជ្ញាប័ណ្ណ ឲ្យ​បើកម​ជ្ឈ​មណ្ឌល​កំសាន្ត​កា​សុីណូ ហើយ​រាល់​ល្បែង​សុីសង គឺ​ហាម​ដាច់ ខាត គ្មាន​ទីតាំង​ល្បែង​សុីសង​ភ្នាល់ ជល់​មាន់ ឬ​បក្សី​កីឡា​នោះទេ ម្យ៉ាងទៀត​ភ្ញៀវ​ជា​ពលរដ្ឋ​ខ្មែរ មិន​ត្រូវបាន​អនុញ្ញាត​ចូល​លេង​ល្បែង​សុីសង នៅក្នុង​កា​សុីណូ​នោះឡើយ​។ […]

ព័ត៌មានអន្តរជាតិ