ខេត្តពោធិ៍សាត់ ÷ ប្រភពពីក្រុមឈ្មួញដឹកជញ្ជួនទំនិញតាមរថយន្តខ្នាតយក្សបន្ទុក លើសទម្ងន់ឆ្លងកាត់ស្ថានីយ៍ ជញ្ជីងរថយន្តផ្លូវជាតិលេខ៥ ដែលពួកឈ្មួញ អះអាងថាសុទ្ធតែបង់លុយមុនឲ្យមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ចំណុចភូមិបន្ទាយដីលើ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ គឺក្រុមមន្ត្រីអាចរកចំណូលលើតុ ក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ាវ ធ្វើមានបានយ៉ាងសុខស្រួលបំផុត។
ក្រុមអាជីវករតូចតាចដឹកទំនិញ ឆ្លងកាត់លើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ ចំណុចភូមិបន្ទាយដីលើ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើការរិះគន់ដល់មន្ត្រីដែលប្រចាំការនៅលើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ មិនយកចិត្តទុកដាក់នៅក្នុងការផាកពិន័យ ឬមានវិធានការផ្លូវច្បាប់ទៅលើរថយន្ត ដឹកលើសទម្ងន់ឬល្មើសច្បាប់នោះទេ គឺពួកមន្ត្រីទាំងនោះគិតតែរឿងផលប្រយោជន៍។
ជាការពិតជារៀងរាល់យប់ថ្ងៃ គេតែងតែសង្កេត ឃើញតៃកុងឡានឬព្រូលចុះបង់លុយ រួចបើកបន្តទៅមុខយ៉ាងរលូន ទោះបីដឹកផ្ទុកលើសទម្ងន់កំណត់ក៏ដោយ រីឯរថយន្តខ្លះទៀត គ្រាន់ តែវាយភ្លើងសញ្ញ ជាសញ្ញា បក្សពួកគេខាងស្ថានីយ៍ឲ្យដឹងរថយន្ត បន្តដំណើរមិន ឈប់ចូលជញ្ជីងថ្លឹងក៍បាន។
មជ្ឈដ្ឋានខាងក្រៅ ! និងក្រុមអាជីវករតូចតាច បានបញ្ជាក់បន្ថែមទៀតថា សកម្មភាពរបស់កម្លាំងចម្រុះ ក្រោមការគ្រប់គ្រងរបស់មន្ត្រីសាធារណការនិងដឹកជញ្ជូនមិនបានធ្វើការងារអ្វីក្រៅពីប្រមូលលុយពីរថយន្ត ដឹកដី ដឹកថ្ម ដឹកខ្សាច់ និងដឹកទំនិញគ្រប់ប្រភេទ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ នោះទេ។
ប្រភពបានបន្តថា បើសិនលុយដែលបានមកពីការប្រមូលពីរថយន្តឆ្លងកាត់ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ.៥ នេះចូលក្នុងថវិការដ្ឋមិនអីនោះទេ ប៉ុន្តែត្រូវបានគេសង្ស័យចូលក្នុងហោប៉ាវ ក្រុមមន្ត្រីពុក រលួយច្រើនជាង ដែលនាំឲ្យរដ្ឋបាត់បង់ចំណូល រាប់ម៉ឺនដុល្លារ នៅក្នុងមួយខែៗ។
តាមប្រភពច្បាស់ការណ៍បានបង្ហើបឲ្យដឹងថា ក្នុងមួយថ្ងៃៗប្រាក់ចំណូលពី រថយន្ត ដឹកទំនិញ ដឹកថ្ម ដឹកខ្សាច់ ដឹកដី ដែលឆ្លងកាត់ស្ថានីយ៍ជញ្ជីង ផ្លូវជាតិលេខ៥ នៅចំណុចឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបង់លុយជូនក្រុមមន្ត្រីដែលឈរជើងកន្លែងជញ្ជីងថ្លឹងរថយន្តមិនអាចរំលងមួយគ្រឿងណាឡើយ ។
ដោយឡែកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ លោក កាង ប៉េងហាក់ ជាអ្នកបេីកដៃឲ្យក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ ចំណុចឃុំស្នាមព្រះ ស្រុកបាកាន ទើបហ៊ានធ្វើអ្វីៗ តាមអំពេីចិត្ត មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ឈ្មួញនឹងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវ ជាតិលេខ៥ ក្រុងពោធិសាត់ បានស្នើសុំដល់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូនក៏ដូចលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេស ពិនិត្យមើលទង្វើមិនប្រក្រតី និងអំពើពុករលួយ របស់លោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ក្រុងពោធិ៍សាត់ ជាបន្ទាន់ផង។
ក្រុមឈ្មួញ និងអាជីវករ បានលើកឡើងថា ក្រុមមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ ឃុំស្នាមព្រះ ស្រុកបាកាន មិនអនុវត្តឲ្យ បានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីទប់ស្កាត់ រថយន្តដឹកទំនិញលើសទម្ងន់ ធ្វើឲ្យខូចផ្លូវ និងខូចស្ពានជាបន្តបន្ទាប់ ផ្ទុយទៅវិញ លោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ ដោយសារតែ អាងលោក កាង ប៉េងហាក់ ប្រធាន មន្ទីរ សាធារណការនិងដឹកជញ្ជូន ខេត្តពោធិ៍សាត់ មានខ្នងបង្អែកយ៉ាងរឹងមាំ ៕