ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​សាធារណការ​ដឹកជញ្ជូន និង អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ ទាំង​យប់​ទាំង​ថ្ងៃ ?

ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ត្រី​សាធារណការ​ខេត្ត​ក្រចេះ បាន​បង្ហើប​ឲ្យដឹងថា ទោះបី​រឿងអាស្រូវ​ពុករលួយ របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល​ខេត្ត​ក្រចេះ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ យ៉ាងណាក៏ដោយ ក៏​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏​មិន​ទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ពេញបន្ទុក របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ នៅឡើយ​។ ដូច្នេះហើយ​ទើប​លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​ត្រជាក់ចិត្ត ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ធំៗ នៅ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​ផងដែរ​។​ ​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ បានឲ្យដឹងថា ទំនិញ​ដែល​ឈ្មួញ​ធំៗ នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ភាគច្រើន​ដឹកជញ្ជូន​តាម​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ទម្ងន់ ហើយ​អាច​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ដោយ​មិនបាច់​ចូល​ថ្លឹង​ឲ្យបាន​ត្រឹមត្រូវ​តាម​ការកំណ​ត់​នោះ​ទេ​។​ ​ប្រភព​បានឲ្យដឹង​ទៀតថា ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ទាំងនោះ​គ្រាន់តែ​ឈប់​បង់លុយ​ឲ្យ​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ និង​បក្ខពួក​តាម​ការកំណត់ គឺ​អាច​បន្ត​ដំណើរ​ទៅមុខ​យ៉ាង​រលូន​។​ ​ជាងនេះទៅទៀត​ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ ដែល​ដឹក​ជញ្ជូន​កសិផល ដឹកជញ្ជូន​ទំនិញ​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​ថ្លៃ​បាយ​ទឹក​តាម​ការកំណត់ របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ និង​បក្ខពួក​ខ្លួន ទើប​ឈ្មួញ​ធំៗ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ល្មម​ដល់​ពេល​ដាក់​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ឱ្យ​ស៊ីជម្រៅ​ប្រធាន​និង​អនុប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​ 1 ​ភូមិ​ក្រ​សារជេទ​ ឃុំ​រំចេក ​ស្រុក​ព្រះស្ដេច​ ខេត្ត​ព្រៃវែង​ និង​បក្ខពួក​សហការ​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ញញើត​អ្វី​ទាំងអស់ !

ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​1​តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ចំណុច​ឃុំ​រំចេក​ស្រុក​ព្រះស្ដេច​ថា​ឡាន​ក៏​ថ្លឹង​, លុយ​ក៏​ថ្លឹង ទោះបីជា​មិន​លើស​ទម្ងន់​ក៏​បងៗ​ដែល​ប្រចាំការ​នៅ​ទីនោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​ដែល​គួរឲ្យ​ស្អប់ខ្ពើម និង​ថា​តើ​ពួក​មន្ត្រី​ទាំងនោះ​មក​ធ្វើការ មិន​បាន​ទទួល​ប្រាក់បៀវត្ស​ពី​រដ្ឋាភិបាល​ទេ​ឬ​? ​ក្រុម​មន្ត្រី​នៅ​មន្ទីរ​នេះ​បាន​និយាយថា ដោយ​មាន​ការឃុបឃិត​គ្នា​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ទើប​ក្រុម​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ឃុំ​រំចេក​ស្រុក​ព្រះស្ដេច រក​វិធី​គ្រប់បែប​យ៉ាង​ដើម្បី​ប្រមូលប្រាក់​ឲ្យបាន​ច្រើន ពីព្រោះ​វា​ជា​មុខមាត់​របស់​ស្ថានីយ​ផង និង​មាន​ចំណូល​ដាក់​ក្នុង​ហោប៉ៅ​បាន​ច្រើន​ផង​។​ ​ក្រុម​អ្នកបើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាម​ផ្លូវ​ផ្សេង​ពីព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ​មួយ​នេះ​ទារលុយ​ច្រើនៗ​ពេក​បើ​ទោះប្បី​ជា​មាន​ការ​លើស​ទម្ងន់​បន្តិចបន្តួចក៏​ដោយ​ជា​ង​នេះ​ទៅទៀត​បើ​ទោះប្បី ជា​មិន​លើស​ទម្ងន់​ក៏​មន្ត្រី​នៅ​ទីនោះ​ហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​អាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត រំចេក​នេះ​បន់​ឲ្យតែ​មាន​រថយន្ត​លើស​ទម្ងន់​ដើម្បី​សង្កត់​ក យក​លុយ​តែប៉ុណ្ណោះ​។​ ​រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត នៅលើ​ផ្លូវជាតិ​លេខ 1​នៅ​ចំណុច​ឃុំ​រំចេក​នេះ​ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដទៃ​ខូចខាត​។ រីឯ​ក្រុម​មន្ត្រី​ដែល​ប្រចាំការ​នៅ​ទីនោះ​គឺ​ដឹង​តែ​ពី​យក​លុយ ទោះប្បី​ជា​មិន​លើស​ទម្ងន់ឬ​លើស​តិចតួច​ក៏​ដោយ អ្វី​ដែល​សំខាន់​នៅពេលដែល​ពួកគេ​រក​លុយ​បាន​ច្រើន​គឺជា​មោទនភាព​ដោយ​មិនដឹង​ថា​លុយ​ដែល​បាន​ច្រើន​គឺជា​ការបំផ្លាញ​ផ្លូវ​នោះ​ទេ ៕