ព័ត៌មានជាតិ

លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រព្រឹត្ត​អំពើ​ពុករលួយ កាន់តែខ្លាំង  ប្រេីជនសុីវិល និងមន្ត្រីគយចាំអង្គុយរាប់ក្បាលឡាន ពីមេឈ្មួញតូច ធំ ដឹកទំនិញឲ្យចូលបង់លុយតាមការកំណត់ មិនគូរ អង្គភាពប្រឆាំងអំពើពុករលួយមេីលរំលង

ចុះផ្សាយថ្ងៃទី04ខែសីហាឆ្នាំ2024(nkvtvonline) ​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​ព្រៃវែង បានឲ្យដឹងថា ក្រោយពេល​ដែល​ទទួល​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​06 ខែកក្កដា ឆ្នាំ​2020 រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​លោក មួង ដា​រ៉ា ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត អង្គភាព​ប្រឆាំង​ អំពេីពុករលួយ។​ ​រឿងអាស្រូវ​ពុករលួយ​របស់លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្ងំ​ស្ងាត់ឈឹង​តែម្ដង​។ ​បច្ចុប្បន្ន​នេះ​លោក មួង ដា​រ៉ា បើកដៃ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង ប្រមូល​លុយ​តាមរបៀប​ពុករលួយ យ៉ាង​ពេញបន្ទុក ដោយសារ​តែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ចាំ​ជួយ​បិទបាំង​។​ ​ទន្ទឹម​នឹង​នេះ​ករណី​លោក ហង្ស វណ្ណ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ក៏​មាន​ការឃុបឃិត​ពី​សំណាក់​លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង ទេីប​ក្រុម​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗ​ស្រេច​តែ​ចិត្ត​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ ដឹកជញ្ជូន​ទំនិញ ចេញពី​ស្រុក​យួន តាម​ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន ឆ្លងកាត់​មុខ​ស្នាក់ការ​សាខាគយ​ខេត្តព្រៃវែង បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ព្រៃខ្លា […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណះការនិងដឹកជញ្ជូនល្មមដល់ពេលដាក់មន្ត្រីជំនាញចុះត្រួតពិនិត្យឲ្យស៊ីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅចំណុចផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួកសហការគ្នាកៀបយកលុយពីក្រុមឈ្មួញអាងខ្នងប្រធានមន្ទីរសាធារះណការខេត្តព្រៃវែង

ចុះផ្សាយថ្ងៃទី04ខែសីហាឆ្នាំ2024(nkvtvonline) ថ្ងៃទី04ខែសីហាប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៨ តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំព្រែកព្នៅស្រុកពារាំងថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាចទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រៃវែង បានឱ្យដឹងថា លោកជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តមួយកន្លែងនៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចឃុំព្រែកព្នៅ ស្រុកពារាំងនេះ។ ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តព្រែកព្នៅ រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តព្រែកព្នៅនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ ៨នៅចំណុចឃុំព្រែកព្នៅនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។