http://nkvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/ 092391945/0885391945/098391945 (ក្រុងតាខ្មៅ)÷អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ស្រី០២នាក់ពាក់ព័ន្ធករណី សម្រួលឲ្យប្រើប្រាស់និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន! # ជនសង្ស័យមាន៖ ទី.១/ឈ្មោះ វិ ដារ៉ាគីនណា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុបវិជ្ជមាន(+) ទី.២/ឈ្មោះ សៀក វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែររស់នៅ ភូមិប៉ាវិល័យ ឃុំប៉ាវិល័យ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលទល់មុខផ្ទះសំណាក់មហាលាភ សង្កាត់កំពង់សំណាញ់ មុខរបរធ្វើចុងភៅហាងគុយអេងពីរវិជ្ជមាន(+) ទី.៣/ឈ្មោះ ហុង រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅ ភូមិចុងកោះ ឃុំសណ្តា […]
ព័ត៌មានសន្តិសុខសង្គម
ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព! ផ្សាយចេញ (ដោយ និស្សិតក្មេងវត្ត)
http://nkvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/ 092391945/0885391945/098391945 ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចធិបតី» ផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ព្រះរាជពិធីអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងផែនការយុទ្ធដំណើរទ័ព ពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ទៅ-មកមុខព្រះបរមរាជវាំង។ ពិធីប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចធិបតី» នឹងប្រព្រឹត្តទៅពីថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០២៤នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ […]
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៦នាក់ បញ្ជូនទៅតុលាការ និងមណ្ឌលកែប្រែឱកាសខ្ញុំ ពាក់ព័ន្ធករណីគ្រឿងញៀន! ផ្សាយចេញ÷07/10/2024 (ដោយ និស្សិតក្មេងវត្ត)
http://nkvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/ 092391945/0885391945/098391945 នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ រីឯម្នាក់ទៀតបញ្ជូនទៅមណ្ឌលកែប្រែឱកាសខ្ញុំ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតី បង្កការអុកឡុកក្នុងគ្រួសារ។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖ *ករណីទី១៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចខ្ទមទុកចោល ក្នុងភូមិ ពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល និងចំណុចក្នុងភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាសរុបចំនួន០៤កញ្ចប់, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។ ជនទាំង០៥នាក់ រួមមាន ៖ ១/ឈ្មោះ យឿន សុថា ហៅ អាញ៉ាញ់ ភេទប្រុស អាយុ៤០ឆ្នាំ, ២/ឈ្មោះ រុណ សុផាត […]
មេឈ្មួញធំៗ ដឹកទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ចេញពីព្រំដែននានាក្នុងខេត្តព្រៃវែង និងចេញពីខេត្តស្វាយរៀង លោក ទន់ ចាន់ធី មេគយចល័តតំបន់២ នៅជិតឃុំរំចេក ប្រេីជនសុីវិល និងពង្រាយមន្ត្រីគយ គ្រប់ច្រកល្ហក អង្គុយចាំរាប់ក្បាលឡានពីក្រុមឈ្មួញដឹកទំនិញឲ្យចូលបង់លុយតាមការកំណត់ មិនគូរអង្គភាពប្រឆាំងអំពើពុករលួយមេីលរំលង! ចេញផ្សាយ÷06/10/2024 (ដោយ និស្សិតក្មេងវត្ត)
http://www.nkvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/0885391945 មេឈ្មួញធំៗ ដឹកទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ចេញពីព្រំដែននានាក្នុងខេត្តព្រៃវែង និងចេញពីខេត្តស្វាយរៀង លោក ទន់ ចាន់ធី មេគយចល័តតំបន់២ នៅជិតឃុំរំចេក ប្រេីជនសុីវិល និងពង្រាយមន្ត្រីគយ គ្រប់ច្រកល្ហក អង្គុយចាំរាប់ក្បាលឡានពីក្រុមឈ្មួញដឹកទំនិញឲ្យចូលបង់លុយតាមការកំណត់ មិនគូរអង្គភាពប្រឆាំងអំពើពុករលួយមេីលរំលង! ចេញផ្សាយ÷06/10/2024 (ដោយ និស្សិតក្មេងវត្ត) ក្រុមអាជីវករអ្នករកស៊ីដឹកទំនិញស្របច្បាប់និងទំនិញគេចពន្ធជាច្រើនប្រភេទឆ្លងដែន ចេញចូលពីប្រទេសវៀតណាមមកកម្ពុជា បានបង្ហើបថា ចាប់តាំងពីលោក ទន់ចាន់ធី ចូលកាន់តំណែងភ្លាមជាប្រធានស្នាក់ការតំបន់២ បង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធនោះមកគឺលោកបានប្ដូរប្រព័ន្ធបង់លុយខុសពីមុនក្នុងបំណងរក្សាការសម្ងាត់កុំឱ្យបែកធ្លាយដល់អ្នកកាសែត ដោយបានកំណត់ឱ្យអាជីវករទៅបង់លុយដាក់ខែផ្ទាល់ខ្លួនរឺទំនាក់ទំនងតាមទូរសព្ទផ្ទាល់ខ្លួន។ ប្រភពដដែលបានឲ្យដឹងថា កាលពីជំនាន់លោក ខៀវ សារឿន ជាប្រធានស្នាក់ការតំបន់២ គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរនិងបង់តាមផ្ទះផ្ទាល់ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែងដូចលោក ទន់ ចាន់ធី ហើយលោកក៏បានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាមចូលខ្មែរច្រើនជាងមុន ជាហេតុនាំឱ្យពួកគាត់រកប្រាក់ចំណេញលែងបាន។ សម្រាប់រថយន្តធុនតូច ក្នុង១ជើងៗចំនួន ២០ម៉ឺនរៀលជាកំហិត, រថយន្តធុនមធ្យមយកចាប់ពី ៣០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ក្នុង១ជើង, រថយន្តធុនធំ យកចាប់ពី៥០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលក្នុង១ជើង។ ជាមួយគ្នានោះ បើសម្រាប់រថយន្តដឹកទំនិញសំខាន់ៗដូចជាគ្រឿងដែក គ្រឿងម៉ាស៊ីន […]
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត (ដោយ និស្សិតក្មេងវត្ត)
http://www.nkvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/0885391945/098391945 កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត នៅវេលាម៉ោង០៥:១៥នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកពង់ស្ពឺ ដោយបានចាប់យកវត្ថុតាងរថយន្តចំនួន០១គឿ, ឈើគគីរចំនួន ១ដុំ ស្មើនឹង ០.៧៨០ ម៉ែត្រត្រីគុណ, ឈើម្រេញចំនួន ៩ដុំ ស្មើនឹង ៣.០៣ ម៉ែត្រត្រីគុណ បច្ចុប្បន្នកម្លាំងជំនាញបានប្រគល់វត្ថុតាងឲ្យទៅខណ្ឌរដ្ឋបាលព្រៃកំពង់ស្ពឺចាត់ការបន្ត។
កាស៊ីណូយ៉ុងយន្តឋិតនៅ ភូមិសំពៅពូន សង្កាត់សំពៅពូន ក្រុងសំពៅពួន ខេត្តកណ្ដាល បើកលេងល្បែងស៊ីសង ច្រើនប្រភេទរួមទាំងមាន់ជល់កំពុងបង្កភាពអនាធិបតេយ្យ យ៉ាងខ្លាំងផ្គើនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល?
ចុះផ្សាយ 08/09/ 2024/ដោយ http://www.nkvtvonline.net/ ទំនាក់ទំនងទូរសព្ទ ០៩២ ៤៩ ១៩ ៤៥ / ០៩៨ ៣៩ ១៩ ៤៥ កាស៊ីណូយ៉ុងយន្តនៅក្រុងសំពៅពូន ខេត្តកណ្ដាល កំពុងបង្កបភាពអនាធិបតេយ្យយ៉ាងខ្លាំង។ សេចក្តីរាយការណ៍បានឲ្យដឹងថា កាស៊ីណូមួយកន្លែងឈ្មោះយ៉ុងយ័ន្តមានទីតាំងឋិតនៅ ភូមិសំពៅពូន សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលមានល្បែង ស៊ីសងច្រើនប្រភេទរួមទាំងមាន់ជល់នៅក្នុងនោះផង កំពុងបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង។ ក្រៅពីការមិនគោរពច្បាប់លក្ខន្តិកៈនៃកាស៊ីណូនោះ ទីតាំងល្បែងស៊ីសង១កន្លែងនេះត្រូវគេអះអាងថា ហាក់ដូចជាផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង។ ករណីនេះអាជ្ញាធរមាន សមត្ថកិច្ចខេត្តកណ្ដាល គួរចាត់វិធានការយ៉ាងណាប្រកបដោយប្រសិទ្ធភាពដើម្បីកុំឲ្យកាស៊ីណូនេះប្រព្រឹត្តនៅទង្វើមិនគប្បីច្រើនខ្លាំងពេក។ ថ្មីៗនេះមានសេចក្តីរាយការណ៍ អំពីការកើតមានអំពើហិង្សានៅក្នុងកាស៊ីណូយ៉ុងយ័ន្ត ដោយការវាយតប់គ្នារវាងមេការនិងអ្នកចូលទៅលេងមាន់ជល់ក្នុងកាស៊ីណូនោះ។ ប្រភពបានឱ្យដឹងថា ជនបង្កគឺជាម្ចាស់សង្វៀនឈ្មោះណាក់ ហើយជនរងគ្រោះឈ្មោះ ប្រេស៊ីល ត្រូវបានម្ចាស់សង្វៀន វាយបណ្ដាលឲ្យសន្លប់ឈឹងនៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ។ ករណីហិង្សានេះហាក់ដូចជាមិនបានការយកចិត្តទុកដាក់ដោះស្រាយយ៉ាងណានោះឡើយ ពីព្រោះទំនងជាការស៊ីណូមានឯករាជ្យភាពដែលអាជ្ញាធរមានសមត្ថកិច្ចមិនអាចចូលបាន។ អធិបតេយ្យភាពដែលប្រកបដោយភាពអាណាធិបតេយ្យនេះ មិនគួរអាជ្ញាធរខេត្តកណ្ដាលមើលរំលងនោះឡើយ។ ប្រភពបានឱ្យដឹងថា ជនដែលចូលទៅលេងជល់មាន់នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ គឺភាគច្រើនជាជនជាតិវៀតណាមនិងខ្មែរ។ ពួកគេសប្បាយស្រែករីករាយហ៊ោរកញ្ជ្រៀវលាន់កងរំពង បើទោះបីជាអ្នកចូលលេងជាជន ជាតិខ្មែរទាំងនោះខុសច្បាប់ក៏ដោយ ។ ពួកគេភ្នាល់ដាក់ លុយតម្លៃរាប់រយដុល្លារឬរាប់ពាន់,រាប់ម៉ឺនដុល្លារក្នុងមាន់មួយគូៗ។ […]
រាជរដ្ឋាភិបាលអាណត្តិទី 7 ល្មមដល់ពេលដាក់មន្រ្តីជំនាញវះកាត់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយពេញបន្ទុក ទាំងយប់ទាំងថ្ងៃ !
ប្រភពពីមន្ត្រីបានបញ្ជាក់ឲ្យដឹងថា លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ មានខ្នងបង្អែកក្រាស់ល្បីខាងពុករលួយ ការដែលប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4 ស្រុកព្រៃនប់ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ស្រុកកំពង់សិលា ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តគឺដោយសារមានការបើកដៃពីលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។ ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ទេនោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទេ។ រីឯលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងស្ថានីយ៍ស្ទឹងច្រាលដែរ។ គ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំង2កន្លែងនោះយកឈ្មោះ លោក បូរី វង្សសានិត មកបិទបាំងទង្វើរបស់ខ្លួនជារៀងរហូត។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តទាំង2កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់ដោយមិនបាច់ចូលថ្លឹងឡើយ។ មន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ រហូតមកដល់បច្ចុប្បន្ននេះគឺលោក បូរី […]
រដ្ឋាភិបាលថ្មីអាណត្តិទី7 គូរដាក់មន្រ្តីជំនាញ ចុះសេុីអង្កេតឲ្យបានស៊ីជម្រៅ លោក ប៉ែន ស៊ីថា មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ប្រមូលលុយតាមរបៀបពុករលួយ ដោយមានការឃុបឃិតឲ្យឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .លោក ឱម យ៉ិនទៀង .លោក គុណ ញឹម អគ្គនាយកគយកម្ពុជា គួរកុំរក្សាភាពស្ងៀមស្ងាត់ ?
ប្រភពបានឲ្យដឹងថា ដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួនស្រង់ដើមឲ្យឆាប់ និងឈានទៅបង្កើនការចំណេញឲ្យបានច្រើនលើសលុប លោក ប៉ែន ស៊ីថា បានប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយកម្ពុជា មកធ្វើការបិទបាំងរឿងអាស្រូវពុករលួយ នូវទង្វើរបស់ខ្លួន។ ឈ្មួញទាំងតូចទាំងធំ ដែលនាំទំនិញពីប្រទេសចិន និងប្រទេសយួន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង យ៉ាងគគ្រឹកគគ្រេង មានទំនិញបង្កប់ និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ជាការស្រេចតែម្តង។ មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បុគ្គល ប៉ែន ស៊ីថា កំពុងខំប្រឹងប្រមូលលុយស្រង់ដើមហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញចូលពីប្រទេសយួនតាមច្រកនេះ ទាំងយប់ទាំងថ្ងៃ បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការ។ ពន្ធម៉ៅការនេះត្រូវបានប្រភពលួចបង្ហើបឲ្យដឹងថា ស្ទើរមិនបានពី៤៥ភាគរយ ទៅ៥០ភាគរយទេ ថែមទាំងបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ហូរចូលពីប្រទេសយួនតាមច្រកទ្វារអន្តរជាតិមួយនេះកាន់តែច្រើនឡើងៗ។ ការប្រព្រឹត្តអំពើពុករលួយនៃលោក ប៉ែន ស៊ីថា ដោយខ្លួនមានខ្នងបង្អែកដ៏រឹងមាំដែលចាំការពារ និងជួយបិទបាំងនៅអគ្គនាយកគយកម្ពុជា ទៀតផងទើបបុគ្គលនេះ ហ៊ានប្រព្រឹត្តការស្រង់ដើមតាមរបៀបពុករលួយច្រើនបែបច្រើនបទ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា បុគ្គលមេការិយាល័យគយច្រកអន្តរជាតិត្រពាំងផ្លុង មួយនេះបានឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមឱវាទរបស់ខ្លួន គាបសង្កត់ជម្រិតកោសរូសទារលុយថ្លៃបាយ ថ្លៃទឹក បង្កើនការយកលុយលើតុក្រោមតុពីក្រុមឈ្មួញ និងអាជីវករកាន់តែច្រើនឡើងៗពីអាជីវករដែលរកស៊ីអូសរទេះទំនិញ និងប្រជាពលរដ្ឋនាំទំនិញចេញចូលឆ្លងកាត់តាមច្រកនេះទៅតាមការបង្គាបបញ្ជាឲ្យបង់ប្រាក់តាមការកំណត់ដែលការបង់ប្រាក់ទាំងនោះ គឺបង់ដោយគ្មានវិក្ក័យបត្រពន្ធគយទេ។ […]
ក្រសួងមហាផ្ទៃ គូរដាក់មន្រ្តីជំនាញចុះសេុីបអង្កេតឲ្យបានសុីម្រៅ និងធ្វេីការវះកាត់ស្រាវជ្រាវ លោក មុំ សារ៉េននាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង បើកដៃឲ្យឈ្មួញយួន នាំគ្រឿងសមុទ្រ គ្រប់ប្រភេទ ចូលមកខ្មែរ តាមច្រកនេះ យ៉ាងពេញបន្ទុក ក្នុងមួយយប់ៗរាប់សិបតោន !
ចៅហ្វាយខេត្តព្រៃវែង ទើបកាន់តំណែងថ្មីគួរមើលនាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង លោក អាន សុផល នៅស្រុកកំពង់ត្របែកនោះផង រាជរដ្ឋាភិបាលថ្មីបានប្រកាសអំពីការធ្វើកំណែទម្រង់ជាច្រើនវិស័យ។ នៅក្នុងចំណោមកំណែទម្រង់នោះរហូត មកដល់ពេលនេះបញ្ហាអំពើពុករលួយនៅតាមបណ្ដាច្រកព្រំដែនហាក់ដូចជា មិនទាន់មានការប្រែប្រួលជាវិជ្ជមានសោះ។ ដោយឡែកនៅច្រកព្រំដែនទ្វេភាគីស្វាយអាង៉ោង ក្រោមការដឹកនាំគ្រប់គ្រងដោយ លោក អាន សុផល ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង សកម្មភាពនៃបញ្ហាចេញ,ចូលទំនិញគេចពន្ធនៅតែកើតមានដដែល។ អភិបាលថ្មីនៃខេត្តព្រៃវែង លោក សួន ម៉ាលីន ក៏មិនទាន់មានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ ក្នុងការកាត់បន្ថយអំពើពុករលួយនៅតាមច្រកព្រំដែន ក្នុងខេត្តព្រៃវែង ជាមួយប្រទេសវៀតណាម នោះដែរ។ មន្ត្រីស្ថាប័ននានានៅច្រកស្វាយអាង៉ោងបានឲ្យដឹងថា លោក អាន សុផល នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង បេីកដៃឲ្យឈ្មួញតូច-ធំ នាំទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ព្រមទាំងគ្រឿងសមុទ្រ ដឹកជញ្ជូនតាមរ៉កជាច្រើនគ្រឿង ចេញ-ចូលតាមច្រក នេះយ៉ាងគំហុក ទាំងយប់ទាំងថ្ងៃ យកមកស្តុកទុកនៅផ្ទះឈ្មួញម្នាក់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក និងបន្តចែកចាយទៅទីក្រុងភ្នំពេញ រីឯនាយប៉ុស្តិ៍នគរបាលច្រកស្វាយអាង៉ោង ជាអ្នកមានសិទ្ធិអំណាចបេីកបារ៉ាស់ ទេីបបក្សពួកឈ្មួញហ៊ានអ្វីៗតាមអំពេីចិត្ត។ អ្វីដែលគេកត់សម្គាល់ខ្លាំងជាងនេះទៀតនោះ គឺសំខាន់នៃការចេញ-ចូលឆ្លងដែនដោយសេរីនៃក្រុមជនអន្តោប្រវេសន៍ ផ្ទុយទៅវិញបណ្ដាពលរដ្ឋខ្មែរឆ្លងដែនទៅប្រទេសវៀតណាម ជួបប្រទះនឹងការលំបាកយ៉ាងខ្លាំង។ ប្រភពពីមន្ត្រីស្ថាប័នផ្សេងៗនៅច្រកព្រំដែនមួយនេះ បានឲ្យដឹងថា អំពើពុករលួយរបស់លោក អាន […]
រដ្ឋាភិបាលថ្មីអាណត្តិទី7 គូរដាក់មន្រ្តីជំនាញ ចុះសេុីអង្កេតឲ្យបានស៊ីជម្រៅ លោក ប៉ែន ស៊ីថា មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ប្រមូលលុយតាមរបៀបពុករលួយ ដោយមានការឃុបឃិតឲ្យឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .លោក ឱម យ៉ិនទៀង .លោក គុណ ញឹម អគ្គនាយកគយកម្ពុជា គួរកុំរក្សាភាពស្ងៀមស្ងាត់ ?
ប្រភពបានឲ្យដឹងថា ដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួនស្រង់ដើមឲ្យឆាប់ និងឈានទៅបង្កើនការចំណេញឲ្យបានច្រើនលើសលុប លោក ប៉ែន ស៊ីថា បានប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយកម្ពុជា មកធ្វើការបិទបាំងរឿងអាស្រូវពុករលួយ នូវទង្វើរបស់ខ្លួន។ ឈ្មួញទាំងតូចទាំងធំ ដែលនាំទំនិញពីប្រទេសចិន និងប្រទេសយួន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង យ៉ាងគគ្រឹកគគ្រេង មានទំនិញបង្កប់ និងទំនិញខុសច្បាប់ ជាច្រើនប្រភេទ ដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ជាការស្រេចតែម្តង។ មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បុគ្គល ប៉ែន ស៊ីថា កំពុងខំប្រឹងប្រមូលលុយស្រង់ដើមហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញចូលពីប្រទេសយួនតាមច្រកនេះ ទាំងយប់ទាំងថ្ងៃ បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការ។ ពន្ធម៉ៅការនេះត្រូវបានប្រភពលួចបង្ហើបឲ្យដឹងថា ស្ទើរមិនបានពី៤៥ភាគរយ ទៅ៥០ភាគរយទេ ថែមទាំងបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ហូរចូលពីប្រទេសយួនតាមច្រកទ្វារអន្តរជាតិមួយនេះកាន់តែច្រើនឡើងៗ។ ការប្រព្រឹត្តអំពើពុករលួយនៃលោក ប៉ែន ស៊ីថា ដោយខ្លួនមានខ្នងបង្អែកដ៏រឹងមាំដែលចាំការពារ និងជួយបិទបាំងនៅអគ្គនាយកគយកម្ពុជា ទៀតផងទើបបុគ្គលនេះ ហ៊ានប្រព្រឹត្តការស្រង់ដើមតាមរបៀបពុករលួយច្រើនបែបច្រើនបទ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា បុគ្គលមេការិយាល័យគយច្រកអន្តរជាតិត្រពាំងផ្លុង មួយនេះបានឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមឱវាទរបស់ខ្លួន គាបសង្កត់ជម្រិតកោសរូសទារលុយថ្លៃបាយ ថ្លៃទឹក បង្កើនការយកលុយលើតុក្រោមតុពីក្រុមឈ្មួញ និងអាជីវករកាន់តែច្រើនឡើងៗពីអាជីវករដែលរកស៊ីអូសរទេះទំនិញ និងប្រជាពលរដ្ឋនាំទំនិញចេញចូលឆ្លងកាត់តាមច្រកនេះទៅតាមការបង្គាបបញ្ជាឲ្យបង់ប្រាក់តាមការកំណត់ដែលការបង់ប្រាក់ទាំងនោះ គឺបង់ដោយគ្មានវិក្ក័យបត្រពន្ធគយទេ។ […]