បាត់ដំបង៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅតំបន់នោះ បានឲ្យដឹងថាមានទីតាំងល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ ទ្រង់ទ្រាយធំ មួយកន្លែង គ្រប់គ្រងដោយ បុគ្គល មានរហ័សនាម ត្នោតជ្រុំ ទីតាំងនេះ ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ដោយក្រុមញៀនល្បែងគៀងគរឲ្យមកជួបជុំចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាស្ងៀមស្ងាត់ មិនហ៊ានក្អកនិងធ្វើការបង្ក្រាបទីតាំង ម្ចាស់បនល្បែងខ្នាតធំមួយនេះ ប្រហែលជាមានខ្នងបង្អែករឹងមាំនឹងមានឥទ្ធិពលទៀតផង មើលទៅ ទើបហ៊ានធ្វើព្យុះធ្វើភ្លៀងតាមទំនើងចិត្តមិនខ្វល់និងច្បាប់ជាប់គុកច្រវាក់អ្វីនោះឡើយ។ ប្រភពដដែលបានបន្តទៀតថាទីតាំងបនល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ មួយកន្លែងនេះក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង កំពុងបើកដំណើរការយ៉ាងរលូន(ពោលគឺ)បើកលេងជារៀងរាល់ថ្ងៃតែម្តង តែគេមិនដែលឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ចុះអនុវត្ត ឬទប់ស្កាត់ និងបង្ក្រាបតាមអនុសាសន៍របស់សម្ដេចបវរធិបតីនោះឡើយ។ ធ្វើឲ្យប្រជាពលរដ្ឋ រងការរិះគន់ចំៗថា បើមិនមានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់បនល្បែង និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ ទ្រង់ទ្រាយធំ […]
ព័ត៌មានជាតិ
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវប្រធានជញ្ជីងថ្លឹងរថយន្តប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយនៅ ស្រុកសន្ទុក ផ្លូវជាតិលេខ ៦ បើកដៃឲ្យរថយន្តធំៗ ដឹកទំនិញលើសទម្ងន់ទាំងយប់ទាំងថ្ងៃតាមអំពើចិត្ត ?
កំពង់ធំ ៖ ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ៦ បញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានយើងដឹងថា សព្វថ្ងៃនេះប្រធានជញ្ជីងកំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួលទោះរថយន្តធំៗផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ ចំណែក លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនបែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ឈ្មួញធំៗ និងអាជីវករដែលដឹកជញ្ជូនទំនិញក៏ដូចជាកសិកម្មឆ្លងកាត់ផ្លូវជាតិលេខ៦ក្នុងស្រុកសន្ទុកខេត្តកំពង់ធំ បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងភូមិត្រើយម្យ៉ាម ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំនោះដែរ។ ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថាពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្នុងភូមិត្រើយម្យ៉ាម នោះឡើយ។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ងួន រតនៈអភិបាលខេត្តកំពង់ធំថ្មី ក៏ដូចជាលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ប្រធានជញ្ជីងថ្លឹងរថយន្តស្រុកសន្ទុកនិងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិត្រើយម្យ៉ាមជាបន្ទាន់ ។ ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំបានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៦ក្នុងស្រុកសន្ទុកគាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗ នៅខាងលើផងដែរ។ ជាការពិត ឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយសណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះ គ្រាន់តែតម្រូវឲ្យម្ចាស់រថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះធ្វើឲ្យខូចផ្លូវខូចស្ពាន ។ បើតាមការលើកឡើងពីប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រើយម្យ៉ាមឃុំប្រាសាទស្រុកសន្ទុកបានឲ្យដឹងថាពេលរថយន្តធំៗដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍គឺតែងតែឃើញព្រូរថយន្តឬអ្នកបើកបររថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យប្រធានជញ្ជីងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍តាមការកំណត់ដោយមិនអាចតវ៉ាបានទេ។ ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ាប្រាកដជាត្រូវក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ ៦ […]
ទីតាំងបើកល្បែងដាក់ទូបាញ់ត្រីមួយកន្លែង ស្ថិតនៅភូមិដូងឃុំបឹងរាំងនៅតែពេញនិយមបើកចំហអោយមនុស្សម្នាចូលលេងយ៉ាងរលូន!!!!!
ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងដាក់ទូរបាញ់ត្រីមួយកន្លែង បើកលេងល្បែងស៊ីសង ស្ថិតនៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង (ឡែម)ខេត្តបាត់ដំបងកំពុងពង្វក់ ស្មារតី ក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្ក្រាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។ ប្រភពច្បាស់ការណ៍បានឲ្យដឹងថា! ទីតាំងបើកល្បែងដាក់ទូបាញ់ត្រីស្ថិតនៅ ភូមិដូង ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងនៅតែបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាបឡើយ! គេសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងខាងលើនេះ ផងក៏មិនដឹង .??? មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ បុគ្គលដែលហ៊ានបើកល្បែងស៊ីសងដាក់ទូបាញ់ត្រី និងបក្សពួករបស់ខ្លួន មិនអាចបើកដំណើរការល្បែងស៊ីសងនៅលើទឹកដី ភូមិដូង ឃុំបឹងរាំង ស្រុក កំរៀងខេត្តបាត់ដំបងបានឡើយ។ […]
ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់ មន្ត្រីជំនាញចុះស្រាវជ្រាវ លោក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន កាន់តំណែងដុះស្លែប្រព្រឹត្តអំពើពុករលួយបើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធគ្រប់ប្រភេទចេញពីវៀតណាម ចូលខ្មែរយ៉ាងគំហុក
ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថា លោក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន ប្រើកូនចៅឲ្យបើកបារាស់យកលុយពីជនជាតិវៀតណាមចូល ដោយសេរី ។ គេរាយការណ៍ថា បណ្ដាជនជាតិវៀតណាមដែលចូលមកទឹកដីកម្ពុជាតាមច្រកព្រំដែនភ្នំដិន ក្នុងស្រុកគិរីវង់ខេត្តតាកែវ ជារៀងរាល់ថ្ងៃ មិនចាំបាច់មានឯកសារអ្វីសំខាន់នោះទេ គឺបង់តែលុយឲ្យពួកមន្ត្រីនគរបាលអន្តោ ប្រវេសន៍ គឺជាការស្រេច។ ជាក់ស្តែងអ្នកលក់ឆ្នោត ជន ជាតិវៀតណាមនៅតែបន្តលក់ឆ្នោត ពេញក្រុងដូនកែវខេត្តតាកែវ រាល់ថ្ងៃ បើទោះបីជាចៅហ្វាយខេត្ត ធ្លាប់បានហាមប្រាមក៏ដោយ មានន័យថា ជនជាតិវៀតណាម ចូលមកស្រុកខ្មែររាល់ថ្ងៃនេះគឺគ្រាន់តែបង់លុយឲ្យមន្ត្រីនៅច្រកព្រំដែនជាការស្រេច។ ច្រកព្រំដែនស្រុកគីរីវង់មានលោក អ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំការ។ ចៅហ្វាយខេត្តតាកែវ លោកបានចេញបញ្ជាមិនអនុញ្ញាតឲ្យមានជនជាតិវៀតណាម លក់ឆ្នោតកន្ទុយ លេខ សន្លឹកឆ្នោតផ្សងសំណាង នៅក្នុងមូលដ្ឋានខេត្តតាកែវនោះទេ។ ប៉ុន្តែជាក់ស្ដែងសព្វថ្ងៃនេះ គេនៅតែឃើញជនជាតិវៀតណាមតើលក់ឆ្នោតពេញ ទីប្រជុំជននានាក្នុងខេត្តតាកែវ ។ និយាយរួមទៅ លោកមេប៉ូលីសច្រកព្រំដែនមិនខ្លាចនរណាទាំងអស់ ប្រហែលជាលោកមានខ្នងបង្អែកធំជាង ចៅហ្វាយខេត្តឬ ក៏សំដីថ្វាយខេត្តគ្រាន់ជាសំឡេងទូរសព្ទតាមខ្យល់? ការមិនខ្លាចច្បាប់ ទម្លាប់របស់មន្ត្រីនគរបាលរូបនេះ ត្រូវគេមើលឃើញថា ដោយសារលោកអាងខ្នងបង្អែកធំជាង ថ្នាក់ដឹកនាំខេត្ត តាកែវ។ ដូច្នេះហើយបានជាមន្ត្រីមានសមត្ថកិច្ចនានានៅច្រកព្រំដែនភ្នំដិន អំពាវនាវឲ្យក្រសួងមហាផ្ទៃចុះស៊ើបអង្កេតដោយផ្ទាល់ ។ ក្រៅពីបញ្ហាការចេញ,ចូល […]
ក្រុមហ៊ុនផលិតបារីមួយកន្លែងស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ សង្ស័យគ្មានច្បាប់អនុញ្ញាត.!
ខេត្តតាកែវ ៖ មហាជននិងអង្គការសង្គមស៊ីវិល មានការសង្ស័យចំពោះទីតាំងរោងចក្រផលិតបារីមួយកន្លែងឈ្មោះ LKZ HUA SHENG TIAN (CAMBODIA) Tobacco.,Ltd.ស្ថិតនៅក្នុងភូមិ កណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ថាជាទីកន្លែងផលិតបារី ដែលស្របច្បាប់ របស់ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសត្រូវមានការអនុញ្ញាតចេញពីក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងត្រូវបាននាំចេញទៅបរទេស ដែកមានព្រំប្រទល់ជាប់និងខេត្តតាកែវ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋដាក់ការសង្ស័យ។ កន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ ពីមួយទៅមួយ ក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីស្របច្បាប់ ក្តី តែគ្រាន់តែជារនាំងបិទបាំង បង្កើនផលិតសារធាតុញៀន និងផ្លាកយីហោ ផ្សេងៗ ជាច្រើន ។ បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។ ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។ ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ថាត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ […]
រដ្ឋមន្ត្រីក្រសួងសាធារណការដឹកជញ្ជូន និង អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវ លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ ទាំងយប់ទាំងថ្ងៃ ?
ប្រភពពីមន្ត្រីរាជការក្នុងមន្ត្រីសាធារណការខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា ទោះបីរឿងអាស្រូវពុករលួយ របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ស្រុកស្នួលខេត្តក្រចេះ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ យ៉ាងណាក៏ដោយ ក៏លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ សូម្បីតែលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញបន្ទុក របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ នៅឡើយ។ ដូច្នេះហើយទើបលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីធំៗ នៅប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដែលកំពុងល្បីល្បាញខាងពុករលួយផងដែរ។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្នួលខេត្តក្រចេះ បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ភាគច្រើនដឹកជញ្ជូនតាមរថយន្តធុនធំផ្ទុកលើសទម្ងន់ ហើយអាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ដោយមិនបាច់ចូលថ្លឹងឲ្យបានត្រឹមត្រូវតាមការកំណត់នោះទេ។ ប្រភពបានឲ្យដឹងទៀតថា ម្ចាស់រថយន្តដឹកជញ្ជូនទំនិញទាំងនោះគ្រាន់តែឈប់បង់លុយឲ្យមន្ត្រីជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកតាមការកំណត់ គឺអាចបន្តដំណើរទៅមុខយ៉ាងរលូន។ ជាងនេះទៅទៀតក្រុមអាជីវករ និងប្រជាពលរដ្ឋ ដែលដឹកជញ្ជូនកសិផល ដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយថ្លៃបាយទឹកតាមការកំណត់ របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកខ្លួន ទើបឈ្មួញធំៗ […]
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនល្មមដល់ពេលដាក់មន្ត្រីជំនាញចុះត្រួតពិនិត្យឱ្យស៊ីជម្រៅប្រធាននិងអនុប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ 1 ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងបក្ខពួកសហការគ្នាប្រព្រឹត្តអំពើពុករលួយមិនញញើតអ្វីទាំងអស់ !
ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង, លុយក៏ថ្លឹង ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះប្បីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយជាងនេះទៅទៀតបើទោះប្បី ជាមិនលើសទម្ងន់ក៏មន្ត្រីនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត រំចេកនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះប្បីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ ៕
ប្រធានអនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយ តាមរបៀបជិះសេះលែងដៃ
ខេត្តពោធិ៍សាត់ ÷ ប្រភពពីក្រុមឈ្មួញដឹកជញ្ជួនទំនិញតាមរថយន្តខ្នាតយក្សបន្ទុក លើសទម្ងន់ឆ្លងកាត់ស្ថានីយ៍ ជញ្ជីងរថយន្តផ្លូវជាតិលេខ៥ ដែលពួកឈ្មួញ អះអាងថាសុទ្ធតែបង់លុយមុនឲ្យមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ចំណុចភូមិបន្ទាយដីលើ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ គឺក្រុមមន្ត្រីអាចរកចំណូលលើតុ ក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ាវ ធ្វើមានបានយ៉ាងសុខស្រួលបំផុត។ ក្រុមអាជីវករតូចតាចដឹកទំនិញ ឆ្លងកាត់លើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ ចំណុចភូមិបន្ទាយដីលើ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើការរិះគន់ដល់មន្ត្រីដែលប្រចាំការនៅលើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ មិនយកចិត្តទុកដាក់នៅក្នុងការផាកពិន័យ ឬមានវិធានការផ្លូវច្បាប់ទៅលើរថយន្ត ដឹកលើសទម្ងន់ឬល្មើសច្បាប់នោះទេ គឺពួកមន្ត្រីទាំងនោះគិតតែរឿងផលប្រយោជន៍។ ជាការពិតជារៀងរាល់យប់ថ្ងៃ គេតែងតែសង្កេត ឃើញតៃកុងឡានឬព្រូលចុះបង់លុយ រួចបើកបន្តទៅមុខយ៉ាងរលូន ទោះបីដឹកផ្ទុកលើសទម្ងន់កំណត់ក៏ដោយ រីឯរថយន្តខ្លះទៀត គ្រាន់ តែវាយភ្លើងសញ្ញ ជាសញ្ញា បក្សពួកគេខាងស្ថានីយ៍ឲ្យដឹងរថយន្ត បន្តដំណើរមិន ឈប់ចូលជញ្ជីងថ្លឹងក៍បាន។ មជ្ឈដ្ឋានខាងក្រៅ ! និងក្រុមអាជីវករតូចតាច បានបញ្ជាក់បន្ថែមទៀតថា សកម្មភាពរបស់កម្លាំងចម្រុះ ក្រោមការគ្រប់គ្រងរបស់មន្ត្រីសាធារណការនិងដឹកជញ្ជូនមិនបានធ្វើការងារអ្វីក្រៅពីប្រមូលលុយពីរថយន្ត ដឹកដី ដឹកថ្ម ដឹកខ្សាច់ និងដឹកទំនិញគ្រប់ប្រភេទ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ នោះទេ។ ប្រភពបានបន្តថា បើសិនលុយដែលបានមកពីការប្រមូលពីរថយន្តឆ្លងកាត់ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត […]
អនុវត្តគោលនយោបាយ ( ភូមិ ឃុំ មានសុវត្ថិភាព ) កម្លាំងនគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនមុខសញ្ញាលួចយ៉ាងសកម្មនិងប្រើប្រាស់គ្រឿងញៀន ស្រី ប្រុស ចំនួន ៧ នាក់ ! ចេញផ្សាយ ថ្ងៃទី 19 ខែតុលាឆ្នាំ 2024 (ដោយ និស្សិតក្មេងវត្ត)
http://nkvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/ 092391945/0885391945/098391945 (ក្រុងតាខ្មៅ)÷អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ស្រី០២នាក់ពាក់ព័ន្ធករណី សម្រួលឲ្យប្រើប្រាស់និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន! # ជនសង្ស័យមាន៖ ទី.១/ឈ្មោះ វិ ដារ៉ាគីនណា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុបវិជ្ជមាន(+) ទី.២/ឈ្មោះ សៀក វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែររស់នៅ ភូមិប៉ាវិល័យ ឃុំប៉ាវិល័យ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលទល់មុខផ្ទះសំណាក់មហាលាភ សង្កាត់កំពង់សំណាញ់ មុខរបរធ្វើចុងភៅហាងគុយអេងពីរវិជ្ជមាន(+) ទី.៣/ឈ្មោះ ហុង រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅ ភូមិចុងកោះ ឃុំសណ្តា […]
លោក មួង ដារ៉ា ប្រធានការិយាល័យគយខេត្តព្រៃវែង ប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំង ប្រើជនស៊ីវិល និងមន្ត្រីគយចាំអង្គុយរាប់ក្បាលឡាន ពីមេឈ្មួញតូច ធំ ដឹកទំនិញឲ្យចូលបង់លុយតាមការកំណត់ មិនគូរអង្គភាពប្រឆាំងអំពើពុករលួយមើលរំលង
ប្រភពព័ត៌មានពីមន្ត្រីគយនៅខេត្តព្រៃវែង បានឲ្យដឹងថា :ក្រោយពេលដែលទទួលតំណែងជាប្រធានសាខាគយខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតមកដល់បច្ចុប្បន្ននេះ គឺលោក មួង ដារ៉ា ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ ច្រើនរូបភាពដោយគ្មានញញើត អង្គភាពប្រឆាំង អំពើពុករលួយ ! រឿងអាស្រូវពុករលួយរបស់លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ក៏លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្ងំស្ងាត់ឈឹងតែម្ដង។ បច្ចុប្បន្ននេះលោក មួង ដារ៉ា បើកដៃឲ្យមេៗគយតាមច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រៃវែង ប្រមូលលុយតាមរបៀបពុករលួយ យ៉ាងពេញបន្ទុក ដោយសារតែអាងមានខ្នងបង្អែករឹងមាំនៅពីក្រោយ ចាំជួយបិទបាំង។ ទន្ទឹមនឹងនេះករណីលោក ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនបន្ទាយចក្រី ស្រុកព្រះស្ដេច បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ក៏មានការឃុបឃិតពីសំណាក់លោក មួង ដារ៉ា មេគយខេត្តព្រៃវែង ទើបក្រុមឈ្មួញហ៊ានធ្វើអ្វីៗស្រេចតែចិត្ត។ ក្រុមឈ្មួញនិងអាជីវករ ដឹកជញ្ជូនទំនិញ ចេញពីស្រុកយួន តាមច្រកទ្វារភាគីព្រំដែនបុសមន ឆ្លងកាត់មុខស្នាក់ការសាខាគយខេត្តព្រៃវែង បណ្តោយផ្លូវជាតិលេខ១ ភូមិព្រៃខ្លា […]