ព័ត៌មានជាតិ

 ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចាត់ទុុកការដាក់ពាក្យប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ ដល់៦ម៉ឺននាក់ បង្ហាញពីភាពជឿទុកចិត្តមកលើប្រព័ន្ធ នៃការប្រឡងប្រជែង

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិភាក្សាលើការពិនិត្យវឌ្ឍនភាពការងារនៃដំណើរការការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបានរាយការណ៍អំពីចំនួនបេក្ខជនដែលត្រូវបានអនុញ្ញាតចំនួន ៣៣,៣១៤នាក់។ តាមរយៈកិច្ចប្រជុំនេះ​ គណៈកម្មការបានកំណត់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យដំណាក់កាលទី១ សម្រាប់ជ្រើសសម្រាំង ត្រូវប្រើប្រាស់រយៈពេល ៤ថ្ងៃ និងមណ្ឌលប្រឡងចំនួន៣ ដើម្បីសម្របខ្លួនទៅតាមបេក្ខជនដែលមានចំនួនច្រើន។ ថ្លែងក្នុងឱកាសនោះ មឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការការប្រឡងប្រជែង បានយល់ឃើញថា «ចំនួនដាក់ពាក្យដ៏ច្រើនលើសលប់ បានការឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមនិយាមដែលបានដាក់ចេញ»។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា លទ្ធផលនៃការជឿទុកចិត្តនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំ ជាពិសេសសមាជិក សមាជិកា នៅក្នុងគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡង។ ទោះបីជាយ៉ាងណាក្តី ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឲ្យចូលបម្រើក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ត្រូវអនុលោមនិយាយនីតិវិធីប្រតិបត្តិសម្រាប់ការជ្រើសរើសមន្ត្រីរាជការ និងឈរលើគោលការណ៍គុណាធិតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ស្របតាមគោលការណ៍ដឹកនាំ តម្រង់ទិសដ៏មោះមុតរបស់សម្តេចធិបតី […]

ព័ត៌មានជាតិ

 អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ត្រៀមបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ! 

(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការចុងក្រោយ ត្រៀមបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។ កិច្ចប្រជុំនេះ មានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និងប្រធានអង្គភាពចំណុះអាវុធ ហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ […]

ព័ត៌មានជាតិ

 ប្រធានក្រុមហ៊ុន Sunwah Group បង្ហាញបំណងពង្រីកការវិនិយោគ​បន្ថែមទៀត​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា

កាលព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរការវិនិយោគរបស់ក្រុមហ៊ុន Sunwah Group ក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ជាពិសេសការបង្កើតរោងចក្រកែច្នៃគ្រឿងសមុទ្រ ដើម្បីនាំចេញទៅទីផ្សារបរទេស។ បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ក្នុងដំណើរទស្សនកិច្ចរបស់រូបលោក និងសហការីនាឱកាសនេះ មានតំណាងក្រុមហ៊ុនវិនិយោគប្រមាណជាង៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ ជាដើម។ ជាងនេះទៅទៀត លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញបំណងក្នុងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ (១) វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) (២) […]

ព័ត៌មានជាតិ

 ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងផ្សព្វផ្សាយប្រកាសស្តីពី បទវិន័យនគរបាលជាតិកម្ពុជា ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងផ្សព្វផ្សាយប្រកាសស្តីពី បទវិន័យនគរបាលជាតិកម្ពុជា ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការរងនគរបាលខេត្ត។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ អធិការរងនគរបាលអធិការរងទទួលការងារសេនាធិការ ក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង១៥ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០ សរុបវត្តមាន ២៧៨នាក់ ស្រី ១៥នាក់៕

ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភា នីតិកាលទី

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើស ជាអនុប្រធានទី២ នៃព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងភារកិច្ចថ្មី ជាអនុប្រធានទី២ នៃព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានក្តីសង្ឃឹម និងជាជឿជាក់ថា ឯកឧត្តម នឹងចូលរួមចំណែកដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។ ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះឯកឧត្តម និងលោកជំទាវ […]

ព័ត៌មានជាតិ

 ឧបនាយករដ្ឋមន្ដ្រី ស សុខា ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារថែរក្សាសន្ដិសុខ ក្នុងខេត្តព្រះសីហនុ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ រៀបចំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រះសីហនុ សាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ឲ្យដឹងថា គិតចាប់ពីឆ្នាំ២០២៣មក ជាពិសេសក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ ការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះករណីបទល្មើសប្រព្រឹត្តដោយជនបរទេស ដែលនៅមានចំនួនតិចតួច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបយ៉ាងមានប្រសិទ្ធភាពផងដែរ។ បើតាមលោកអភិបាលខេត្ត គិតចាប់ពីថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការចំពោះកិច្ចដឹកនាំដោយលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ ចំនួន ៥ទីតាំង ឃាត់ខ្លួនអ្នកពាក់ព័ន្ធជាង ២ពាន់នាក់ ក្នុងនោះបណ្ដាញមេក្លោងជាជនបរទេស ត្រូវបញ្ជូនទៅតុលាការ ជនបរទេសពាក់ព័ន្ធផ្សេងទៀត ត្រូវអនុវត្តនីតិវិធីបណ្ដេញចេញ ខណៈជនជាតិខ្មែរមួយចំនួន ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា។ […]

ព័ត៌មានជាតិ

ព្រះមហាក្សត្រនៃកម្ពុជា យាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី៥ខែមេសានេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វ​ព្រះរាជ​ហឫទ័យ​ ស្តេចយាង​ចាកចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា​តាម​ព្រះទីនាំង​យន្តហោះ​ពិសេស​ ទៅ​កាន់​ប្រទេសជប៉ុន ដើម្បីបំពេញព្រះរាជទស្សនកិច្ចចាប់ពីថ្ងៃទី៥ ខែមេសាឆ្នាំ២០២៤​នេះតទៅ។ យាង និងអញ្ជើញថ្វាយព្រះរាជវន្ទនកិច្ចថ្វាយព្រះករុណាស្តេចយាង​ចាកចេញ​ពី​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ សង្កេតឃើញវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស​ឧត្តម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ សម្តេចឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់ រាជវង្សានុវង្ស និង ឯក​អគ្គ​រាជ​ទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ ព្រះរាជ​ទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាស្តេចយាងទៅកាន់ប្រទេសជប៉ុននេះ បើតាមព្រះរាជសារ របស់​ព្រះអង្គ​ដែលឡាយព្រះហស្ថលេខាកាលពីថ្ងៃទី២ខែមេសា ឆ្នាំ២០២៤ ពេលអវត្ត​មាន​របស់​ព្រះអង្គ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួល​ជួយ​ព្រះអង្គ​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។ សូមរំលឹកថា […]

ព័ត៌មានជាតិ

 ពលករខ្មែរដែលវិលត្រលប់ពីថៃ សប្បាយចិត្តដែលរាជរដ្ឋាភិបាលមិនយកថ្លៃសេវាទិដ្ឋាការចេញ-ចូលអំឡុងពេលចូលឆ្នាំ

នៅថ្ងៃទី៣ ខែមេសា ២០២៤ នេះពលករខ្មែរដែលបានវិលត្រលប់ពីប្រទេសថៃ មក​លេង​ស្រុក​កំណើត​អំឡុងពេលចូលឆ្នាំខ្មែរលើកឡើងថា ខ្លួនសប្បាយចិត្ត​ដែល​រាជរដ្ឋាភិបាល​ជួយ​សម្រួល​មិន​យក​ថ្លៃសេ​វាបង់ប្រាក់លើទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ព្រោះអាចជួយកាត់បន្ថយការចំណាយបានមួយផ្នែក។ ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរ​ទៅវិ​ញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅ​ប្រទេសថៃ​ដែល​វិល​ត្រឡប់​មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ០១ ខែ មេសា រហូត​ដល់​ថ្ងៃទី១៥ ខែឩសភា ឆ្នាំ២០២៤។ លោកស្រី សំ ស៊ីនួន ជាពលករខ្មែរធ្វើការ​នៅ​ប្រទេសថៃម្នា​ក់​លើក​ឡើងថា «អរគុណ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលមិនយកកម្រៃសេវាបង់ប្រាក់ចេញ-ចូល​ដល់​ពលក​រ​ខ្មែរ​ដែល​ធ្វើការនិងរស់នៅប្រទេសថៃ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ»។ ពលកររូបនេះអរគុណរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ពលករ​ដែល​វិល​ត្រលប់​មកលេងស្រុកកំណើត ហើយបានផ្តល់អាហារសម្រន់ដូចជានំបុ័ង និងទឹកសុទ្ធ រួម​ទាំង​ការ​ជួយ​សម្រួលកិច្ចការងារផ្សេងៗជូនដល់ពលករតាមច្រកព្រំដែនផងដែរ។ លោក ភា រុន ជាពលករខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃម្នាក់​ទៀត​ក៏​បាន​លើកឡើង​ដែរ​ថា «ខ្ញុំ​មក​លេង​ស្រុក​កំណើតនៅឆ្នាំនេះអត់មានការបង់ថ្លៃសេវាចេញ-ចូល (ទិដ្ឋាការ) ទេ។ ខ្ញុំ​ចំណាយ​តែ​ទៅ​លើការធ្វើដំណើរពីក្រុងបាងកកមកកាន់ច្រកព្រំដែនរបស់យើង។ ខ្ញុំសប្បាយ​ចិត្ត​ព្រោះ​កាត់​បន្ថយ​ចំនាយ​បានខ្លះដែរ»។ គួរកត់សម្គាល់ថាត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នេះពលរដ្ឋខ្មែរ​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិសរុបចំនួន ១៩០,៤០នាក់ ក្នុង​នោះច្រកព្រំដែនកម្ពុជា-ថៃចំនួន១៨,២៩៥នាក់។ ទន្ទឹម​នឹងនេះភាគី​ពាក់ព័ន្ធ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការសម្រួលដំណើររបស់ពលរដ្ឋខ្មែរ ក្នុងនោះក៏មានមន្រ្តីរបស់ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈប្រចាំការនៅទីនោះផងដែរ។ គូសបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី […]

ព័ត៌មានជាតិ

មហាជន​សង្ស័យ អតីត​រោងចក្រ​អំ​ពែ នៅ​ក្រុង​តាខ្មៅ កំពុង ផលិត​បារី​ក្លែងក្លាយ​(​ខុសច្បាប់​) នាំ​ឱ្យ​បង្ករ​គ្រោះ​ថ្នាក់​មាន​ហានិភ័យ​ខ្ពស់ ដល់​សុខភាព និង​សុវត្ថិភាព​អ្នកប្រើប្រាស់ និង​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​!

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានឱ្យដឹងថា អតីត​រោងចក្រ​អំ​ពែ សង្ស័យ​កំពុង​សម្ងំ​ផលិត​បារី​ក្លែងក្លាយ​ដោយ​ខុសច្បាប់ ក្នុង​ទឹកដី​របស់​លោក យី វណ្ណដា ជា​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដោយហេតុ​ថា ទីតាំង​អតីត​រោងចក្រ​អំពែ​មួយ​នេះ មហាជន​សង្កេតឃើញថា មាន​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ខ្នាត​ធំ ចេញចូល និង​បាន​សាយភាយ​នូវ​ក្លិន​ថ្នាំជក់​(​បារី​) ដែល​មហាជន​វាយតម្លៃ​បាន​ថា ប្រហែលជា​មាន​ឈ្មួញ​ខិលខូច កំពុង​សម្ងំ​លួចលាក់​កែច្នៃ​ផលិត​បារី ក្លែងក្លាយ បន្លំ​ម៉ាក​យីហោ ឬ​ដើម្បី​គេចវេស​ពី​ការបង់ពន្ធ​ជូន​រដ្ឋ​។​ ​សូមបញ្ជាក់​ថា ទីតាំង​សង្ស័យ​ផលិត​បារី​ខាងលើនេះ​ស្ថិត​នៅក្នុង​ភូមិសាស្ដ្រ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល អតីត​រោងចក្រ​អំ​ពែ​។​ ​មហាជន​សូម​ណូម​ពដល់​អាជ្ញាធរ​ពាក់ព័​ន្ធ (​លោក ហួត វណ្ណ​ថូ ប្រធាន​មន្ទីរ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្ត​កណ្តាល​, ឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​, នាយ​ឧត្តមសេនីយ៍ មៀច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ “​គ​.​ប​.​ផ​.​ក​” ជាពិសេស​លោក​ជំទាវ ចម និម្មល ប្រធាន​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ “​គ​.​ជ​.​ក​.​ប​”) នឹង​មាន​វិធានការ ចាត់​មន្ត្រី​ក្រោម​ឱវាទ ចុះ​ត្រួតពិនិត្យ​ចំពោះ​រោងចក្រ​បារី សង្ស័យ​ខុសច្បាប់​ខាងលើ​នេះ​ផង ដើម្បី​ធានា​និង​បង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា ចំពោះ​ផលិត​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់ […]

ព័ត៌មានជាតិ

 ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្សព្វផ្សាយប្រកាសបទវិន័យនគរបាលជាតិកម្ពុជា ដែលជំនួសវិន័យនគរបាលជាតិលេខ០០៦

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា លេខ៨៧៣ ដែលទើបត្រូវបានប្រកាសឲ្យប្រើកាលពីពេលកន្លងទៅថ្មីៗនេះ របស់កងកម្លាំងនគរបាលជាតិកម្ពុជា។ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋាន ធនធានមនុស្ស បានធ្វើបទបង្ហាញអំពីខ្លឹមសាររួម នៃប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ដើម្បីគោរពជូនលោកអភិសន្តិបណ្ឌិត ស សុខា និងផ្សព្វផ្សាយជូនអង្គពិធីទាំងមូលជ្រាបផងដែរ។ ថ្លែងក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ ជាពិសេស អគ្គនាយកដ្ឋានធនធានមនុស្ស ដែលបានផ្តួចផ្តើមគំនិត ដោយសហការជាមួយអង្គភាព ពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំប្រកាសនេះឡើង ក្នុងគោលបំណងលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ឧត្តមភាព កិត្យានុភាព ជំនឿទុកចិត្ត ព្រមទាំងណែនាំតម្រង់ទិសដល់មន្ត្រីនគរបាលជាតិឲ្យប្រព្រឹត្តអំពើល្អ ត្រឹមត្រូវ ក្នុងការ បំពេញភារកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបន្ថែមថា […]