ព័ត៌មានជាតិ

ទីតាំង​បើក​ល្បែង​ដាក់​ទូ​បាញ់​ត្រី​មួយ​កន្លែង ស្ថិតនៅ​ភូមិ​ដូង​ឃុំ​បឹងរាំង​នៅតែ​ពេញនិយម​បើកចំហ​អោយ​មនុស្សម្នា​ចូល​លេង​យ៉ាង​រលូន​!!!!!

ខេត្ត​បាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​មក​ថា​! មាន​ទីតាំង​ល្បែងស៊ីសង​ដាក់​ទូ​របាញ់​ត្រី​មួយ​កន្លែង បើក​លេង​ល្បែងស៊ីសង ស្ថិតនៅក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង (​ឡែម​)​ខេត្ត​បាត់ដំបង​កំពុង​ពង្វក់ ស្មារតី ក្រុម​ញៀន​ល្បែង​ឲ្យចូល​លេង​យ៉ាង​គគ្រឹកគគ្រេង រីឯ​.​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន អសមត្ថភាព ក្នុង​ការបង្ក្រាប​! ប្រហែល ម្ចាស់​ទីតាំង​ល្បែងស៊ីសង មាន​ខ្នងបង្អែក រឹងមាំ ហើយ​មាន​ឥទ្ធិពល ទៀតផង មើលទៅ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​ទំនើងចិត្ត​។​

​ប្រភព​ច្បាស់​ការណ៍​បានឲ្យដឹងថា​! ទីតាំង​បើក​ល្បែង​ដាក់​ទូ​បាញ់​ត្រី​ស្ថិតនៅ ភូមិ​ដូង ឃុំ​បឹងរាំង​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​នៅ​តែ​បើក​ដំណើរការ​យ៉ាង​ពេញបន្ទុក (​ពោល​គឺ​)​បើក​លេង​រាល់ថ្ងៃ តែម្តង គេ​មិន​ដែល​ឃើញ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ចុះបង្ក្រាប​ឡើយ​! គេ​សង្ស័យ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន អសមត្ថភាព ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​! ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ ផង​ក៏​មិនដឹង .???

​មជ្ឈដ្ឋាន​ខាងក្រៅ .! និង​ប្រជាពលរដ្ឋ រង​ការរិះគន់​ចំៗ​ថា​! បើ​គ្មាន​ការឃុបឃិត​គ្នា ជា​ប្រព័ន្ធ ហើយ​មាន​ខ្នងបង្អែក រឹងមាំ ទេនោះ បុគ្គល​ដែល​ហ៊ាន​បើក​ល្បែង​ស៊ីសងដាក់​ទូ​បាញ់ត្រី និង​បក្សពួក​របស់​ខ្លួន មិន​អាច​បើក​ដំណើរការ​ល្បែងស៊ីសង​នៅលើ​ទឹកដី ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក កំរៀង​ខេត្ត​បាត់ដំបង​បានឡើយ​។​

​ប្រភព​ដដែល​បាន​បន្ថែមទៀតថា​! ក្តីកង្វល់ បងប្អូន​ប្រជាពលរដ្ឋ រស់​នៅ​សព្វថ្ងៃនេះ មាន​ការព្រួយបារម្ភ ជាខ្លាំង ខ្លាច​ប្ដីៗ ខ្លាច​ប្រពន្ធ ហើយ​និង​កូនៗ ពួកគាត់ មានការ ជ្រុល​ជ្រួស ក្នុងការ​លេងល្បែង​ខុសច្បាប់ ទាំងនោះ ម្យ៉ាង​ទៀត​នោះ ពួកគាត់ មាន​ការភ័យខ្លាច កើតមាន​នូវ អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និង​ចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុង​គ្រួសារ ជាដើម​។​ល​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ ធ្វើការ​ផ្សព្វផ្សាយ​នេះ ដើម្បី​ពាំនាំ​ដំណឹង​អំពី​សកម្មភាព ក៏​ដូច​ព្រឹត្តិការណ៍ ក្នុងការ​ជំរាបជូន ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យបាន​ជ្រាប ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ ដាញ់ អេង​ប៊ុន​ចាន់ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​។​

​សូម​ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង សូម​ជួយ​ចាត់​មន្ត្រី​ក្រោម​ឱវាទ ចុះ​ត្រួត ពិនិត្យ ភាពជាក់ស្តែង ដើម្បី​មាន​វិធានការ ក្នុង​ការបង្ក្រាប​! ទីតាំង​ល្បែងស៊ីសង ដាក់​ទូ​បាញ់​ត្រី ស្ថិតនៅក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង​ស្រុក​កំរៀង (​ឡែម​) ខេត្ត​បាត់ដំបង​ផង​ទាន ដើម្បី​ធានាបាន​នូវ​គោលនយោបាយ​-​ភូមិ​-​ឃុំ​-​សង្កាត់​-​មាន​សុវត្ថិភាព ទាំង​៧​ចំណុច របស់ រាជរដ្ឋាភិបាល ដែល​បាន​កំណត់ និង​ដាក់​ចេញ​ឲ្យ​មន្ត្រី​ថាក់​ក្រោម​ជាតិ អនុវត្ត ទប់ស្កាត់ និង​បង្ក្រាប​! ទីតាំង​ល្បែងស៊ីសង គ្រប់​ប្រភេទ នៅ​ទូទាំង ប្រទេស ដោយ​គ្មាន​ការលើកលែង ៕

Leave a Reply

Your email address will not be published.