ព័ត៌មានសន្តិសុខសង្គម

រដ្ឋាភិបាលថ្មីអាណត្តិទី7 គូរដាក់មន្រ្តីជំនាញ ចុះសេុីអង្កេតឲ្យបានស៊ីជម្រៅ លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ប្រមូល​លុយ​តាមរបៀប​ពុករលួយ ដោយ​មាន​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .​លោក ឱម យ៉ិនទៀង .​លោក គុណ ញឹម អគ្គនាយក​គយ​កម្ពុជា គួរ​កុំ​រក្សា​ភាព​ស្ងៀមស្ងាត់ ?

ប្រភព​បានឲ្យដឹងថា ដើម្បី​ប្រមូល​ប្រយោជន៍​ផ្ទាល់ខ្លួន​ស្រង់ដើម​ឲ្យ​ឆាប់ និង​ឈាន​ទៅ​បង្កើន​ការ​ចំណេញ​ឲ្យបាន​ច្រើន​លើសលុប លោក ប៉ែន ស៊ីថា បាន​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​កម្ពុជា មក​ធ្វើ​ការបិទបាំង​រឿងអាស្រូវ​ពុករលួយ នូវ​ទង្វើ​របស់​ខ្លួន​។​

​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​នាំ​ទំនិញ​ពី​ប្រទេស​ចិន និង​ប្រទេស​យួន ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុង យ៉ាង​គគ្រឹកគគ្រេង មាន​ទំនិញ​បង្កប់ និង​ទំនិញ​ខុសច្បាប់ ជាច្រើន​ប្រភេទ ដែល​សម្រុកចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ គឺ​គេ​ឃើញ​តែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុង ជា​ការ​ស្រេច​តែម្តង​។​

​មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង បុគ្គល ប៉ែន ស៊ីថា កំពុង​ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​ចូល​ពី​ប្រទេស​យួន​តាម​ច្រក​នេះ ទាំង​យប់​ទាំង​ថ្ងៃ បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់ពន្ធ​គយ​តាមរបៀប​ម៉ៅការ​។​

​ពន្ធ​ម៉ៅការ​នេះ​ត្រូវបាន​ប្រភព​លួច​បង្ហើប​ឲ្យដឹងថា ស្ទើរ​មិន​បាន​ពី​៤៥​ភាគរយ ទៅ​៥០​ភាគរយ​ទេ ថែម​ទាំង​បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ហូរ​ចូល​ពី​ប្រទេស​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​កាន់តែ​ច្រើនឡើងៗ​។​

​ការប្រព្រឹត្ត​អំពើ​ពុករលួយ​នៃ​លោក ប៉ែន ស៊ីថា ដោយ​ខ្លួន​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​ដែល​ចាំ​ការពារ និង​ជួយ​បិទបាំង​នៅ​អគ្គនាយក​គយ​កម្ពុជា ទៀត​ផង​ទើប​បុគ្គល​នេះ ហ៊ាន​ប្រព្រឹត្ត​ការ​ស្រង់ដើម​តាមរបៀប​ពុករលួយ​ច្រើន​បែប​ច្រើន​បទ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​

​តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យដឹង​ទៀតថា បុគ្គល​មេ​ការិយាល័យ​គយ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុង មួយ​នេះ​បាន​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ឱវាទ​របស់​ខ្លួន គាបសង្កត់​ជម្រិត​កោសរូស​ទារ​លុយ​ថ្លៃ​បាយ ថ្លៃ​ទឹក បង្កើន​ការ​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​ពី​អាជីវករ​ដែល​រក​ស៊ីអូ​ស​រទេះ​ទំនិញ និង​ប្រជាពលរដ្ឋ​នាំ​ទំនិញ​ចេញចូល​ឆ្លងកាត់​តាម​ច្រក​នេះ​ទៅ​តាម​ការបង្គាបបញ្ជាឲ្យ​បង់​ប្រាក់តាម​ការកំណត់ដែ​ល​ការបង់ប្រាក់​ទាំងនោះ គឺ​បង់​ដោយ​គ្មាន​វិក្ក័​យ​បត្រពន្ធ​គយ​ទេ​។

​ក្រុម​ឈ្មួញ និង​អាជីវករ​តូចតាច​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចេញ​ចូល​តាម​ច្រកទ្វារ​នេះ​បានឲ្យដឹងថា មិន​ត្រឹមតែ​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់​ចេញ​ចូល​តាម​ច្រកទ្វារ​មួយ​នេះ​ទេ គឺ​មាន​ទាំង​ការបើក​ដៃ​ឲ្យ​ក្រុមឈ្មួញ​ដឹកដឹកតំឡូងឆ្លងដែនយកទៅយួនថែមទៀត​ផង ហើយឈ្មួញ​ មានការឃុបឃិត​ជាមួយ​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុង ឈ្មោះ លោក ប៉ែន ស៊ីថា ទេីប​អ្វីៗ​ប្រព្រឹត្ត​ដោយរលន៕

Leave a Reply

Your email address will not be published.