ចុះផ្សាយថ្ងៃទី15 ខែឧសភា ឆ្នាំ 2024
ភ្នំពេញ:ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា:ទីតាំងបនល្បែងស៊ីសងភ្នាល់ទឹកភ្លៀងល្មើសច្បាប់ទំនើប (លេងដោយម៉ាស៊ីនតំកល់លុយក្នុងធនាគារឫហៅថាដាក់លុយក្នុងម៉ាស៊ីន) ទើបទិញ+លក់បានដូចល្បែងហ្គេមក្នុងកាស៊ីណូ! បើកលេងបានដោយសេរី ក្រៅច្បាប់ពីមួយឆ្នាំទៅមួយឆ្នាំ! ហើយនៅតែបើកលេងខាងជើងស្ដុបអូរឫស្សីក្នុងសង្កាត់អូរឫស្សីទី 2 ខណ្ឌ7មករា ចំកណ្ដាលរាជធានីភ្នំពេញ ដូចឆ្នាំមុនៗដដែល ។ ទោះបីនាយករដ្ឋមន្រីថ្មីឡើងកាន់ដំណែងភ្លាមៗបានចេញបទបញ្ជារឲ្យភ្លែកក្ដៅគគុកឲ្យបង្ក្រាបឲ្យអស់ក៏ត្រូវត្រជាក់ល្ហឹមដូចក្តិតលោកនេនដែរ! បទបញ្ជាក្លាយជាឥតន័យ?
នៅឆ្នាំ 2024 នេះ អ្នកលេងល្បែងភ្នាល់ទឹកភ្លៀង អ្នកលេងធំៗត្រៀមប្រយុទ្ឋលេងល្បែងភ្នាល់ទឹកភ្លៀង តាំងពីពាក់កណ្ដាលខែមិនារួចរាល់ហើយ ពួកគេបានតម្កល់លុយក្នុងធនាគារម្នាក់ៗយ៉ាងសម្បើម! បើតាមប្រភពអះអាងថាអ្នកអន្ទ្រីសធំៗខ្លះតម្កល់លុយមានចំនួនដល់ទៅរាប់លានដុល្លារនិងបានចាប់ផ្ដេីមលេងតាំងពីពាក់កណ្ដាលខែ03ឆ្នាំ2024ម្លេះ ប៉ុន្ដែនៅ អំឡុងខែ03គ្មានភ្លៀង គ្មានហាងឆេងលេង ទើបតែចាប់ផ្តើមសកម្មខ្លាំងក្នុងខែឧសភាឆ្នាំ2024នេះបន្ទាប់ពីភ្លៀងមួយមេមក!
ចាប់ពីដើមខែឧសភាឆ្នាំ2024មក គេឃើញអ្នកលេងខ្លះទៅសម្លឹងមើលមេឃ មើលពពកនៅលើស្ដាតអូឡាំពិច និងនៅចំណុចតំបន់អភិវឌ្ឃន៍បឹងកក់ តាំងតែពីពេលព្រលឹមស្រាងៗ តាមទម្លាប់ចាស់ ឯអ្នកខ្លះបើកឡានទៅមើលពពក ដល់ទីឆ្ងាយៗ! ខ្លះទិញ (ទឹកភ្លៀង) ខ្លះលក់គឺទិញយក(ផ្គរអត់ភ្លៀង)! ការលេងគេគិតលុយជាខាំ ជាគីឡូ ជាកៅស៊ូ ជាដុំថ្លៃថោកទៅតាមហាងឆេងឡើងចុះភ្លាមៗ ជាការផ្សងសំណាង តាមរយៈសង្ឃឹមលើមេឃនិងពពកដែលគេមើលឃើញ! ល្បែងភ្នាល់ទឹកភ្លៀងនេះជាល្បែងល្មើសច្បាប់ ស៊ីសងធំណាស់ មិនចាញ់កាសស៊ីណូណាហ្គាវើលនោះទេ!
ប្រភពបញ្ជាក់ថា មានអ្នកលេងខ្លះទិញ+លក់ម្ដងៗអស់ដល់ទៅរាប់លានដុល្លារក្នុងមួយថ្ងៃៗទិញ+លក់ជាច្រើនដងគិតតម្លៃជាដុំៗឯលក់ក៏ដូច្នោះដែរដោយឡែកម្ចាស់មឡាស៊ីនដែលហៅថា :មេនោះអង្គុយស៊ីឡាក់លក់+ទិញមួយថ្ងៃៗកាត់យកលុយ12%ក្នុងមួយកៅស៊ូ=ទិញឫលក់10000$(មួយម៉ឺនដុល្លារ) រាល់ពេលទិញ+លក់បានលុយដល់ទៅរាប់សឹបម៉ឺនដុល្លារក្នុងមួយថ្ងៃៗដោយមិនពិបាកអ្វីគ្រានតែអង្គុយតុង! ប៉ុន្ដែល្បែងដ៏ធំនេះនៅតែបើកលេងបានយ៉ាងរលូនចំកណ្ដាលរាជធានីភ្នំពេញ ពុំដែលធ្វើឲ្យរំខានដល់លោកអភិបាលខណ្ឌ7មករា មិនរំខានដល់លោកអធិការនគបាលខណ្ឌ7មករាមិនរំខានដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញមិនរំខានដល់ឯកឧត្តមឧត្តមសេនីយ៍ឯកជួន ណារិន្ទអគ្គស្នងការរងនគបាលជាតិនិងជាស្នងការនគបាលរាជធានីភ្នំពេញ មិនរំខានដល់ឯកឧត្តមនាយឧត្តមសេនីយ៍ស ថេតអគ្គស្នងការនគបាលជាតិ មិនរំខានដល់ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការចុះបង្ក្រាបម្ដងណាឡើយ ដែលគេសង្ស័យថាកន្ទេលធំបន្លំដេក!
ករណីមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័ណាចុះបង្ក្រាបបនល្បែងភ្នាល់ទឹកភ្លៀងនៅកណ្ដាលរាជធានីភ្នំពេញម្ដងណាសោះឡើយ បែបនេះធ្វើឲ្យប្រជាពលរដ្ឋនិងមហាជន សង្ស័យថាដោយសារឯកឧត្តមគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញទាំងមូលឯកភាពឲ្យបើកបនល្បែងភ្នាល់ទឹកភ្លៀងចាក់លុយរាប់លានដុល្លារក្នុងមួយថ្ងៃៗទេីបបើកបាន? បេីទោះបីជាកន្លងមកអភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញធ្លាបប្រាប់វុទ្យុមួយថាអជ្ញាធររាជធានីភ្នំពេញមិនស៊ុំគ្រលំក្នុងការបើកបនល្បែងស៊ីសងភ្នាល់ទឹកភ្លៀងខុសច្បាស់ទាំងអស់ក្នុងរាជធានីភ្នំពេញក៏ដោយ! គួរបញ្ជាក់ថា ផ្អែកតាមសំដីអ្នកលេង ដែលរលាយហិនហោចលក់ផ្ទះអស់រាប់ជង់ម្នាក់បែកបាក់គ្រួសារកូនចៅលែងខានបានរៀនសូត្រអោយដឹងថា:ឥឡូវការលេងល្បែងភ្នាល់ទឹកភ្លៀងកាន់តែទំនើបការប្រើវិធីកើបលុយរបស់មេបនល្បែងកាន់តែសាហាវគេអង្គុយស៊ីទឹក12%គឹតជាកៅស៊ូរាល់ពេល(ទិញនិងលក់គឺកោក្បាលអ្នកលេងមិនដាក់ទឹក)! ពួកកំពុវលេងគេលេងបានដូចឆ្នាំមុនដដែល ។ បើទោះបីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបទបញ្ជាអោយបង្ក្រាបបនល្បែងស៊ីសងភ្នាល់ទឹកភ្លៀងល្មើសច្បាប់ឲ្យអស់ពីតាមគ្រប់មូលដ្ឋានក៏ដោយក៏ល្បែងភ្នាល់ទឹកភ្លៀងនេះគ្មានការបង្ក្រាបឡើយ នៅរាជធានីភ្នំពេញ លើកលែងតែនៅឯខេត្តបាត់ដំបង គេបង្ក្រាបបានទាំងស្រុង!
ការណីនេះ គេមិនដឹងថា តើអស់លោកជាស្ដេចត្រាញ់ទីក្រុងមិនដឹង? ឫដឹងដែរតែធ្វើមិនដឹង? ឫធ្វើមុខក្រាស់ដូចស្បែកក្របីហ៊ានផ្គេីនបទបញ្ជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាថ្មីនោះព្រោះហេតុអ្វីទេ? បនល្បែងមួយនេះគ្មានច្បាប់អនុញ្ញាត អាជ្ញាធរនិងសមត្ថកិច្ចនៃស្ថាប័នណាអាចបង្ក្រាបបានឡើយ! ។
ម៉ូតូឌុបនិងរត់ផាស់អាប់ខ្លះដែលនិយមផឹកកាហ្វេរាល់ព្រឹកនៅក្រោយសណ្ឋាគារសលើកឡើងថា ពួកគាត់ចង់ឃើញឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជារងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជារកងកម្លាំងសមត្ថកិច្ចនៅរាជធានីភ្នំពេញអញ្ជើញទៅសុំរៀនសូត្រអំពីការបង្ក្រាបបនល្បែងស៊ីសងភ្នាល់ទឹកភ្លៀងពីឯកឧត្ត សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង ព្រោះនៅបាត់ដំបងគេលេងតាំងពីអាណានិគមនិយមបារាំងមក តែពេលនេះត្រូវឯកឧត្តមសុខ លូអភិបាលនៃគណ:អភបាលខេត្តបាត់ដំបងបិទឈឹងទាំងស្រុង!
អ្នកខ្លះនិយាយថា ពួកគេចង់ឃើញឯកឧត្តមឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញអនុវត្ត(គោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព) ត្បិតវាមិនមែនជាធម៌សម្រាប់សូត្ររំដោះគ្រោះនោះទេ!
បុរសចំណាស់ម្នាក់ទំនងជាមន្ដ្រីចូលនិវត្តន៍បានលើកឡើងជាទស្សន:ថា បនល្បែងស៊ីសងភ្នាល់ទឹកភ្លៀងដ៏ធំមួយនេះមានការលក់+ទិញតែជាប្រភេទល្បែងស៊ីសងទ្រង់ទ្រាយធំមិនចាញ់កាស៊ីណូមានច្បាប់នោះទេ ហើយបើកចំកណ្ដាលរាជធានីភ្នំពេញបែបនេះ (គួរតែមានច្បាប់គ្រប់គ្រងត្រឹមត្រូវ មិនត្រូវទុកអោយនៅក្រៅច្បាប់បែបនេះទេ ទី1ដើម្បីប្រមូលលុយចូលជាតិវិញ! គាត់បន្ដទៀតថា:បើនៅតែបែបនេះ គេអាចមើលស្រាលថ្នាក់ដឹកនាំ ដោយថា វាជាការគ្រប់គ្រងហិរវត្ថុតាមបែបកញ្ជើធ្លុះ!៕